លោក ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​ឈ្លោះ​និង​ជេរ​ប្រមាថ​គ្នា​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ

ដោយ ឡេង ម៉ាលី
2017-03-27
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​ឈ្លោះ និង​ជេរ​ប្រមាថ​គ្នា​នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​នឹង​មក​ដល់​នៅ​ខែ​មេសា ខាង​មុខ​នេះ។ សារ​អំពាវនាវ​នេះ ត្រូវ​បាន​សាទរ​ដោយ​អ្នក​ស្រាវជ្រាវ​សន្តិភាព​នៅ​កម្ពុជា។

សារ​អំពាវនាវ​ពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ​កុំ​ឲ្យ​ឈ្លោះ​ជេរ​ប្រមាថ​គ្នា ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ពី​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ក្នុង​ពេល​ដែល​លោក​សម្ពោធ​អគារ​សិក្សា​ថ្មី​នៅ​ក្នុង​ខេត្ត​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា រដូវ​ចូល​ឆ្នាំ ត្រូវ​ជា​រដូវ​សប្បាយ​រីករាយ មិន​មែន​ជា​រដូវ​ជេរ​បញ្ចោរ​គ្នា ហើយ​ក៏​ជា​ពេលវេលា​បន្ត​ទៅ​ដល់​ដំណាក់កាល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ថ្មី​ដែរ៖ «ធ្វើ​យ៉ាង​ណា​ឲ្យ​បរិយាកាស​នៃ​ដំណើរការ​ទាំង​ការ​ចូល​ឆ្នាំ​សប្បាយ​រីករាយ និង​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព សន្តិសុខ ដោយ​សេរី និង​យុត្តិធម៌ គ្មាន​ការ​គំរាម​កំហែង។ អំពាវនាវ​ឲ្យ​គ្រប់​បណ្ដា​បក្ស​នយោបាយ​ទាំងអស់ ធ្វើ​សកម្មភាព​ដោយ​គោរព​នូវ​ក្រម​សីលធម៌»

ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ស្រប​គ្នា​នឹង​សារ​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ថ្លែង​ក្នុង​វគ្គ​ផ្សព្វផ្សាយ​ផ្ទៃ​ក្នុង​អំពី​គោល​នយោបាយ​អាទិភាព សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ នៅ​ខេត្ត​សៀមរាប កាល​ព្រឹក​ថ្ងៃ​ទី​២៦ មីនា ដែរ។

លើ​ទំព័រ​ហ្វេសប៊ុក (facebook) របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៦ មីនា បាន​ស្រង់​ប្រសាសន៍​របស់​លោក ដែល​ថ្លែង​ក្នុង​វគ្គ​អប់រំ​ផ្សព្វផ្សាយ​ផ្ទៃក្នុង​នោះ​ថា «បក្សលោក​ប្រកួត​គ្នា​លើ​គោល​នយោបាយ​នៃ​គណបក្ស​រៀងៗ​ខ្លួន ដើម្បី​បាន​ផល​ប្រយោជន៍​ទៅ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។ សមាជិក​បក្ស​មិន​ត្រូវ​ប្រកួត​គ្នា​លើ​ពាក្យ​សម្ដី​អសុរោះ ដៀល​ត្មះ វាយ​ប្រហារ​ធ្វើ​ទុក្ខបុកម្នេញ បង្ក​ការ​ឈឺ​ចាប់​ឲ្យ​គ្នា​នោះ​ឡើយ ហើយ​ទុក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត​ជា​អ្នក​សម្រេច»

ទន្ទឹម​គ្នា​នឹង​សារ​កុំ​ឲ្យ​អ្នក​នយោបាយ​ជេរ​ប្រមាថ​បន្តុះបង្អាប់​គ្នា​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​អំពាវនាវ​ដល់​អ្នក​នយោបាយ​យក​គំរូ​តាម​អ្នក​ឃោសនា​ពាណិជ្ជកម្ម ពេល​ដល់​រដូវ​កាល​ឃោសនា​នយោបាយ៖ «អ្នក​ឃោសនា​ពាណិជ្ជកម្ម គឺ​គ្រាន់​តែ​ឃោសនា​អំពី​ទំនិញ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ តែ​គេ​មិន​បាន​បន្តុះបង្អាប់​នូវ​ទំនិញ​អ្នក​ដទៃ​ទេ។ ការ​បន្តុះបង្អាប់​ទំនិញ​អ្នក​ដទៃ ឬ​បេក្ខជន​នៃ​បក្ស​ដទៃ វា​នឹង​នាំ​ទៅ​ដល់​ជម្លោះ​ចៀស​មិន​ផុត ព្រោះ​អ្នក​ទទួល​នូវ​ការ​ប្រមាថ អ្នក​ដែល​ទទួល​នូវ​ការ​ជេរ​លាប​ពណ៌ ពិត​ជា​គេ​មិន​សុខ​ចិត្ត ហើយ​គេ​ប្រើប្រាស់​នូវ​សិទ្ធិ​របស់​គេ​ដើម្បី​ប្ដឹង។ ដូច្នេះ សង្ឃឹម​ថា​បក្ស​នយោបាយ​នានា ក៏ដូចជា​បេក្ខជន​ដែល​ឈរ​ឈ្មោះ ត្រូវ​គោរព​នូវ​ក្រម​សីលធម៌​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក៏ដូចជា​ច្បាប់​ស្ដីពី​បក្ស​នយោបាយ​ផង​ដែរ»

សារ​អំពាវនាវ​របស់​មេ​ដឹកនាំ​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ ត្រូវ​បាន​សាទរ​ដោយ​អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍ និង​សន្តិភាព លោក ឆាំ ប៊ុនថេត ប៉ុន្តែ​លោក​ថ្លែង​ថា ទោះ​ជា​នៅ​ប្រទេស​ណា​ក៏ដោយ ដើម្បី​ឲ្យ​ពលរដ្ឋ​អនុវត្ត​បាន​តាម​ការ​អំពាវនាវ លុះត្រា​តែ​មេ​ដឹកនាំ​អនុវត្ត​ជា​គំរូ៖ «»

ដូច​គ្នា​នេះ​ដែរ អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​មិន​ជេរ​ប្រមាថ​គ្នា​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ជា​រឿង​ល្អ ដែល​គ្រប់​គណបក្ស​នយោបាយ​គួរ​តែ​អនុវត្ត៖ «»

សារ​របស់​អ្នក​នយោបាយ​ដែល​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​ពេល​កន្លង​ទៅ គេ​សង្កេត​ឃើញ​ថា សមាជិក​គណបក្ស​នយោបាយ​តែង​បន្តុះបង្អាប់ ហើយ​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក។

ការ​ចេញ​សារ​អំពាវនាវ​សុំ​កុំ​ឲ្យ​ជេរ​ប្រមាថ​វាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​សម្ដី​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​រដូវ​កាល​ឃោសនា​នយោបាយ​របស់​គណបក្ស នឹង​មក​ដល់​នៅ​ដើម​ខែ​ឧសភា ហើយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​៤ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

8 Responses to "លោក ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​ឈ្លោះ​និង​ជេរ​ប្រមាថ​គ្នា​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ"

  1. Peypey Pom says:

    Could you keep that word forever you will be an Hero of Cambodia,but if not I don’t know.

  2. Law says:

    ចុះបេីឈប់គំរាមឈប់បំបែកឈប់ជេររហូតតែម្តងទៅវាងាប់អី???ឈប់អីតែពេលចូលឆ្នាំ!!!

  3. Rasmei says:

    You have just commit violence and you, the same guy, is calling everybody not to commit violence? What the hell is it?

  4. country student says:

    Sok An was very corrupted person, and one of the very bad men among Hun Sen’s nepotism; he will become hell; next will be Ah Hun Sen and his nepotism to die and go to hell, eat shit, blood, mucus, and urine

  5. people says:

    The world and cambodian people knew that ‘ sometime you are good mood and talk nicely but sometime you become a mad dog talking like shit’ . So this massage is really good for whole cambodian people and we will wait and see if he can keep promise or not but people love the democracy way like western europe ,u s a,oz,nz ‘ if you loose the election you must transfer power to the winner peacefully O K mr dictator’ don’t ever used tanks &soldiers to threat people and keep your promise otherwise the sins come back to you mr dictator’.GOD bless all cambodian people’

  6. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    ហាមតែពួកហ្នែង តែអញធ្វើបាន!!!!

  7. ?? says:

    we Cambodian should know the word evil is . evil in some time they can transform themselves to be GOD saving us from hell. but of cause they are the one that made us living in hell. some time when the real GOD miracle come this evil seem to slow down but please remember it not going to be that long those kind of evil mind are still there it will coming at any time. the bad lesson we only learn ones not twit it is harmful if we are doing the same mistaken over again. time to change HUN SEN not only GOD saving the world another GOD may be better then him. peace to all Cambodian and GOD bless them all

  8. Anonymous says:

    CNRP Will defeat ccp !