កីឡាការិនី​ប៉េតង់ខ្មែរ ឈ្នះ​មេដាយមាស​ពិភពលោក

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧​ | ម៉ោង 11:41 AM
http://vodhotnews.com

កំសាន្ដ | កីឡា

កីឡាការិនី​ប៉េតង់ អ៊ុក ស្រីមុំ (រូបភាព Patrick Maton, Willy Vancolen, Charlotte Cortvriend)


កីឡាការិនី​ប៉េតង់ អ៊ុក ស្រីមុំ ឈ្នះ​មេដាយមាស​ពិភពលោក​នៅ​ទីក្រុងហ្សែន្ត (Ghent) ប្រទេសបែលហ្ស៊ិក​។

បើតាមហ្វេសប៊ុក ជើងឯកប៉េតង់ឆ្នាំ២០១៧ទីក្រុងហ្សែន្ត (World Championships Petanque 2017 Ghent) កាលពីយប់ថ្ងៃទី១៦ខែមេសា បានផ្សាយឲ្យដឹងថា កីឡាការិនី​ប៉េតង់ អ៊ុក ស្រីមុំ មកពីប្រទេសកម្ពុជា គឺជាម្ចាស់ជើងឯកពិភពលោកថ្មី ប្រកួត​លើ​វិញ្ញាសា​ឯកត្តជនស្ត្រី​។

នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កីឡាការិនីប៉េតង់កម្ពុជា បានយកឈ្នះកីឡាការិនីប្រទេស​ទុយ​នី​ស៊ី នាង Mouna BEJI ក្នុង​លទ្ធផល ១៣-៧។ ​

អ៊ុក ស្រីមុំ គឺជា​កីឡាការិនី​ទី​ពីរ​របស់​កម្ពុជា ដែល​ទទួល​មហា​ជោគជ័យ​ដ៏​ធំធេង​បែបនេះ​។

​កាលពីយប់ថ្ងៃទី១០មេសាកន្លងទៅនេះ សហព័ន្ធប៉េតង់កម្ពុជាបានបញ្ជូនកីឡាករ ២រូប និងកីឡាការិនី២រូប ទៅចូលរួមប្រកួតកីឡាជើងឯកពិភពលោកនៅប្រទេសប៊ែលហ្ស៊ីក។ ការប្រកួតបានចាប់ផ្ដើមពីថ្ងៃទី១៣ដល់១៧ ខែមេសា ឆ្នាំ២០១៧៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

What Next?

Recent Articles

One Response to "កីឡាការិនី​ប៉េតង់ខ្មែរ ឈ្នះ​មេដាយមាស​ពិភពលោក"

  1. Anonymous says:

    អបអរសាទរកីឡាការិនី​ប៉េតង់ អ៊ុក ស្រីមុំ ឈ្នះ​មេដាយមាស​ពិភពលោក​នៅ​ទីក្រុងហ្សែន្ត (Ghent) ប្រទេសបែលហ្ស៊ិក​។

Leave a Reply

Submit Comment