មន្ត្រី​វាំង​រិះគន់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ថា​​មិន​តាំង​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ចូលឆ្នាំ

ដោយ ប្រាជ្ញ ចេវ
2017-04-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សា​ព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រត្រីយ៍ នរោត្តម មុនីនាថ សីហនុ ផ្ដល់​បទ​សម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Brach Chev
លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សា​ព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រត្រីយ៍ នរោត្តម មុនីនាថ សីហនុ ផ្ដល់​បទ​សម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Brach Chev


មន្ត្រី​ជាន់​ខ្ពស់​របស់​ស្ថាប័ន​ព្រះរាជវាំង​រិះគន់​ថា អភិបាល​រាជធានី​ភ្នំពេញ និង​អ្នក​ពាក់ព័ន្ធ​ធ្វេស​ប្រហែស មិន​បាន​តាំង​បង្ហាញ​រូប​ព្រះ​ឆាយាល័ក្ខណ៍ របស់​ព្រះ​មហាក្សត្រ សម្ដេច​ឪ និង​សម្ដេច​ម៉ែ នៅ​ទីធ្លា​សំខាន់ៗ នៅ​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ។

ទីប្រឹក្សា​ព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រត្រីយ៍ នរោត្តម មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ ឲ្យ​ដឹង​ថា លោក​ប្រាប់​រឿង​នេះ​ទៅ​អ្នក​ពាក់ព័ន្ធ​ជាក់​ជា​មិន​ខាន ហើយ​ថែម​ទាំង​អះអាង​ថា លោក​អាច​នឹង​រាយការណ៍​ថ្វាយ ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ ថែម​ទៀត​ផង។

សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នក​រាយការណ៍​របស់​អាស៊ីសេរី គឺ​លោក ​ប្រាជ្ញ ចេវ ជាមួយ​លោក អ៊ុំ ដារ៉ាវុធ ដូច​តទៅ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles