តំណាងរាស្ត្រ​ខ្មែរ-​អាមេរិកាំង​រង​ការ​រិះគន់​រឿង​មើល​រំលង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​និង​ភាព​ក្រីក្រ​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2017-04-19
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​សភា​ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត (Massachusetts) នៃ​សហរដ្ឋ​អាមេរិក លោក ម៉ុម រ៉ាឌី ជួប​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧។ Photo: RFA
សមាជិក​សភា​ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត (Massachusetts) នៃ​សហរដ្ឋ​អាមេរិក លោក ម៉ុម រ៉ាឌី ជួប​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧។ Photo: RFA


ជនជាតិ​ខ្មែរ-​អាមេរិកាំង មួយ​រូប ដែល​ជា​មន្ត្រី​ជាប់​ឆ្នោត​នៅ​ទីក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាសាឈូសេត (Massachusetts) រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស ដោយសារ​ពួកគាត់​ចោទ​ថា លោក​មាន​ឈាមជ័រ​ជា​ខ្មែរ​ដែរ តែ​មិន​ចេះ​ជួយ​ឈឺឆ្អាល​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ស្ថានភាព​លំបាក​របស់​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា។ តំណាង​រដ្ឋាភិបាល​ចាត់​ទុក​ការ​រិះគន់​បែប​នេះ​ថា មក​ពី​ចាញ់​ឃោសនា​អកុសល​ដែល​ខុស​ពី​ការពិត​នៅ​កម្ពុជា សព្វថ្ងៃ។

មិន​ខុស​ពី​ទស្សនកិច្ច​កាល​ពី​ឆ្នាំ​២០១៤ ទេ លើក​នេះ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ម្នាក់ គឺ​លោក ម៉ុម រ៉ាឌី ដែល​ជា​តំណាងរាស្ត្រ​នៅ​សង្កាត់​ទី​១៨ នៃ​ខណ្ឌ​មីតដលសិច (Middlesex) ក្នុង​ក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាសាឈូសេត បាន​លើក​សរសើរ និង​ពេញចិត្ត​រដ្ឋាភិបាល​កម្ពុជា យ៉ាង​ខ្លាំង បន្ទាប់​ពី​លោក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ចុង​ខែ​មីនា៖ «សុំ​ជម្រាប​ត្រង់ អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​តាំង​ពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​ឥឡូវ​ហ្នឹង ដែល​ខ្ញុំ​បើក​បាន​ពីរ​ថ្ងៃ​ជាប់។ អស់​រយៈពេល​ពីរ​ថ្ងៃ​ហ្នឹង ខ្ញុំ​បាន​ដើរ​ប្រាំ​ខេត្ត ប៉ុន្តែ​គ្រាន់​តែ​បើក (ឡាន) ទេ! ខ្ញុំ​មើល​ឃើញ​រីកចម្រើន​មែន​ទែន។ ផ្លូវ​ល្អ សន្តិសុខ​ក៏​មាន​ទៀត។ ខ្ញុំ​ថា​អស្ចារ្យ​មែន! ខ្ញុំ​សប្បាយចិត្ត​ណាស់! ខ្ញុំ​ជឿ​ថា មាន​ការ​រីក​ចម្រើន»

ប៉ុន្តែ​ការ​អួត​សរសើរ​ស្ថានភាព​ប្រទេស​កម្ពុជា ដោយ​គ្រាន់តែ​ធ្វើ​ដំណើរ​មួយ​ត្រួស​តាម​រថយន្ត ដូច្នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ដូច​គ្នា បង្ហាញ​ការ​ហួស​ចិត្ត និង​សោកស្ដាយ​ដែល​លោក ម៉ុម រ៉ាឌី មិន​បាន​យក​តួនាទី​ជា​តំណាងរាស្ត្រ​ខ្មែរ-​អាមេរិកាំង ដើម្បី​ពាំនាំ​នូវ​ក្ដី​កង្វល់​របស់​សហគមន៍​ខ្មែរ-​អាមេរិកាំង នៅ​ក្រៅ​ប្រទេស​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​ដោះស្រាយ។

អតីត​ក្រុមប្រឹក្សា​ក្រុង​ឡូវែល លោក នួន វាសនា លើក​ឡើង​ថា លោក ម៉ុម រ៉ាឌី មិន​មែន​មិន​ដឹង​ពី​ទុក្ខ កង្វល់​ទាំង​នេះ​នោះ​ទេ៖ «ប្អូន រ៉ាឌី ក៏​ប្អូន​បាន​ដឹង​ដែរ​នូវ​កង្វល់​ខ្វល់ខ្វាយ​ទាំង​នោះ។ ការ​ខ្វាយខ្វល់​ពី​រឿង​សិទ្ធិមនុស្ស ពាក់ព័ន្ធ​នឹង​រឿង​ព្រៃឈើ ដែល​កាប់​ខ្ទេចខ្ទី​ហ្នឹង ហើយ​ការ​វាយ​ដំ​សកម្មជន ធ្វើ​បាប​សកម្មជន​សិទ្ធិមនុស្ស​មួយ​ចំនួន ព្រមទាំង​វាយដំ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ហ្នឹង។ ការ​ខ្វាយខ្វល់​ទាំង​អស់​ហ្នឹង​ហើយ​ដែល​ជា​ឱកាស​ប្អូន រ៉ាឌី ហ្នឹង ជួប​អ្នក​មុខ​អ្នក​ការ​នៅ​ក្រសួង​ការបរទេស​ហ្នឹង សួរ​នាំ​នូវ​កិច្ចការ​ហ្នឹង»

លោក នួន វាសនា ឆ្ងល់​មិន​ដឹង​ថា លោក ម៉ុម រ៉ាឌី យក​អ្វី​ជា​សម្អាង​ដែល​ហ៊ាន​អះអាង​ថា ស្រុក​ខ្មែរ​មាន​សន្តិសុខ និង​អភិវឌ្ឍ​អស្ចារ្យ៖ «បញ្ហា​រឹប​អូស​ដីធ្លី ខ្មែរ​ក្រ សង្គម​ខ្វះ​ស្ថិរភាព…»

ការ​មិន​ពេញចិត្ត​នឹង​ឥរិយាបថ​របស់​លោក ម៉ុម រ៉ាឌី នេះ​បាន​រាលដាល​ដល់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ផង​ដែរ។ ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី និង​ជា​តំណាងរាស្ត្រ​នៅ​ក្នុង​រដ្ឋ​វ៉ិកតូរីយ៉ា ប្រទេស​អូស្ត្រាលី លោក ហុង លីម ចាត់​ទុក​លោក ម៉ុម រ៉ាឌី ថា​ជា​តំណាងរាស្ត្រ​ដែល​ជាប់​ខ្សែ​ខាង​គណបក្ស​ប្រជាជន និង​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​បោះឆ្នោត​ឲ្យ​គាត់​អស់សង្ឃឹម ព្រោះ​ធ្វើ​ក្បត់​តួនាទី​ក្នុង​នាម​ជា​អ្នកតំណាង​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​របស់​ខ្លួន៖ «»។

តប​ទៅ​នឹង​ការ​លើក​ឡើង​បែប​នេះ លោក ម៉ុម រ៉ាឌី បាន​អះអាង​ថា ការ​លើក​សរសើរ​រដ្ឋាភិបាល​កម្ពុជា នេះ គឺ​ផ្អែក​លើ​ការ​មើល​ឃើញ​ផ្ទាល់​ភ្នែក​របស់​គាត់ និង​ថា​ដំណើរ​ទស្សនកិច្ច​លើក​នេះ គឺ​តប​តាម​ការ​អញ្ជើញ​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​អន្តរ​វប្បធម៌ អំពី​បទពិសោធន៍​របស់​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ។

លោក ម៉ុម រ៉ាឌី បញ្ជាក់​ថា ជំនួប​លើក​នេះ គឺ​ជួយ​ឲ្យ​គាត់​លើក​ពី​បញ្ហា​ចង់​ជួយ​ពង្រឹង​វិស័យ​កីឡា​បាល់បោះ (Basketball) នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា លោក​មិន​បម្រើ​ឲ្យ​បក្ស​នយោបាយ​ណា​មួយ​នៅ​កម្ពុជា នោះ​ទេ៖ «»។
ពាក់ព័ន្ធ​នឹង​ការ​មិន​ឈឺ​ឆ្អាល​រឿង​សិទ្ធិមនុស្ស និង​អ្នក​ជាប់​ឃុំ លោក ម៉ុម រ៉ាឌី លើក​ឡើង​ថា លោក​មាន​ពេល​វេលា​គ្រប់គ្រាន់​នឹង​ធ្វើ​រឿង​នេះ​ទេ និង​ក្ដាប់​បញ្ហា​ស្រុក​ខ្មែរ​មិន​ជុំ​ទេ។ ម្យ៉ាង​ទៀត​កិច្ចការ​នេះ​ស្ថិត​ក្រៅ​ដែន​សមត្ថកិច្ច​នៃ​ការងារ​របស់​គាត់ និង​គ្មាន​នរណា​ទាក់ទង​គាត់​ឲ្យ​ទៅ​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ផង៖ «»។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​មិន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ទោស​ដែល​ជា​សកម្មជន​គណបក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី​ទាំង​នោះ ថា​ជា​ការ​​ត្រឹមត្រូវ និង​ចេះ​ច្បាប់៖ «»។

លោក សុខ ឥសាន យល់​ថា ការ​រិះគន់​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​គឺ​មិន​មែន​មាន​ចេតនា​សំដៅ​លើ​លោក ម៉ុម រ៉ាឌី ទេ ប៉ុន្តែ​ចង់​វាយ​ប្រហារ​លើ​រដ្ឋាភិបាល​កម្ពុជា ឯ​ណោះ​ទេ។ លោក សុខ ឥសាន អះអាង​ថា ទាល់​តែ​អ្នក​ក្រៅ​ស្រុក​មក​លេង​ស្រុក​ខ្មែរ​ផ្ទាល់ ដូច​លោក ម៉ុម រ៉ាឌី ទើប​ដឹង​ការពិត​អំពី​ការ​អភិវឌ្ឍ​ពិត​ប្រាកដ៖ «»។

កាល​ពី​ឆ្នាំ​២០១៥ អភិបាល​ក្រុង​ឡូវែល ដែល​ជា​​ជនជាតិ​អាមេរិកាំង លោក រ៉ដនី អ៊ីលៀត (Rodney Elliot) ក៏​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​កម្ពុជា និង​បាន​ជួប​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ព្រមទាំង​បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ រួម​មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី​ផង​ដែរ។

លោក រ៉ដនី ថែម​ទាំង​បាន​សរសេរ​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​លោក​ចាត់​ទុក​ថា ពួកគាត់​ជាប់​ឃុំឃាំង​ដោយសារ​ការ​អនុវត្ត​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ។ លោក រ៉ដនី ទទួល​រង​ការ​ស្ដីបន្ទោស​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ផង​ដែរ ដែល​ហ៊ាន​សរសេរ​លិខិត​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​នេះ។ ថ្មីៗ​នេះ លោក​ក៏​បាន​ទៅ​លេង​ប្រទេស​កម្ពុជា ៩​ថ្ងៃ និង​បាន​ចុះ​សួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​តាម​ជនបទ។

លោក​នៅ​ប្រកាន់​ជំហរ​ថា ប្រទេស​កម្ពុជា នៅ​តែ​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​តែ​មាន​ភាព​ក្រីក្រ​ក្នុង​ជីវភាព៖ «ទ្រព្យធន​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​កណ្ដាប់ដៃ​របស់​អ្នក​មាន និង​មន្ត្រី​បក្ស​កាន់​អំណាច​មួយ​ក្ដាប់​តូច។ រដ្ឋាភិបាល​កម្ពុជា មិន​បាន​យក​ចិត្ត​ទុក​ដាក់ ផ្ដល់​សេវា​សាធារណៈ​ដែល​ចាំបាច់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ឲ្យ​បាន​សមស្រប និង​មិន​បាន​ជួយ​គិតគូរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​រក​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ»

ពលរដ្ឋ​ខ្មែរ​ក្រុង​ឡូវែល គ្រោង​កោះ​ហៅ​លោក ម៉ុម រ៉ាឌី ដើម្បី​បំភ្លឺ​ជា​សាធារណៈ​ជុំវិញ​ជំហរ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា។ លោក កៃ ខេមរា ជា​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង នៅ​ទីក្រុង​ឡូវែល បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ឡូវែល និង​រូប​លោក​ចង់​ដឹង​អំពី​គោលបំណង​ពិត​ដែល​លោក ម៉ុម រ៉ាឌី ទៅ​ស្រុក​ខ្មែរ៖ «»។

លោក ម៉ុម រ៉ាឌី ជា​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ដំបូង​គេ​ដែល​ជាប់​ឆ្នោត​អាណត្តិ​ទី​២ ជា​សមាជិក​សភា​តំណាង​ពលរដ្ឋ​ក្នុង​សង្កាត់​ទី​១៨ នៅ​រដ្ឋ​ម៉ាសាឈូសេត។ សង្កាត់​ទី​១៨ មាន​ប្រជាជន​ជិត ៤​ម៉ឺន​នាក់ (៣៩.៦២៧) ក្នុង​នោះ​មាន​ខ្មែរ​ជិត​បួន​ពាន់​នាក់ (៣.៦៨៨​នាក់) ជា​សង្កាត់​មួយ​ក្នុង​ចំណោម​សង្កាត់ ៣៧ ក្នុង​ខណ្ឌ​មីតដលសិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

6 Responses to "តំណាងរាស្ត្រ​ខ្មែរ-​អាមេរិកាំង​រង​ការ​រិះគន់​រឿង​មើល​រំលង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​និង​ភាព​ក្រីក្រ​នៅ​កម្ពុជា"

  1. Anonymous says:

    C’est un opportuniste !

  2. Anonymous says:

    Living in democratic country is a balance of respect Human rights per individual and collective ones. Economy is predominantly engaged in active citizens, markets and financial system to support it. Most of all , those are basically served the citizens for better living.
    Listening to voices of citizens, understanding causes and affects of those concerns , and applied resolutions to those voices or demands are necessary for any representative.
    Ignoring to Human rights is NOT democratic. Any representative can simply be voted out in democratic country such as America. In this case, Mr. Mom Rady can be voted out , so that he can stop clowning around with his prestige but nothing admired to. Samneang

  3. Rasmei says:

    He might have not listened to reports on radios on Cambodia. He has been really brain-washed.

  4. Tor says:

    មេអំបៅភ្លេចថាខ្លួនចេញពីដង្កូវ

  5. Phanna says:

    ពួជទាគឺនៅតែទា

  6. people says:

    This guy grove up in democracy and never had experience in the past generation in cambodia ‘that why he just see a few good place in capital look like it so good’.this dumb guy really licking dictator’s ass ‘ i wonder how much $$$ he got from veitcong mafia dictator’.he will be out of M-P next election .He live in democracy but admired dictator who have plenty of blood in hands so this guy associated with the criminal who did the coup 1997 killing a lot of khmer and bury parish accord ‘gave TRAL ISLAND to Youn so this guy betray the cambodian people as well’.GOD bless all cambodian people’