កម្ពុជា​និង​វៀតណាម​សហការ​គ្នា​បង្ក្រាប​និង​ទប់ស្កាត់​ការ​ជួញដូរ​គ្រឿង​ញៀន

ដោយ សាន សែល
2017-04-20
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា លោក កែ គឹមយ៉ាន (ឆ្វេង) និង​ប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​នៃ​ប្រទេស​វៀតណាម លោក វ៉ូ ឌឹក ដាម (Vũ Đức Đam) ជួប​ពិភាក្សា​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of nacd.gov.kh
ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា លោក កែ គឹមយ៉ាន (ឆ្វេង) និង​ប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​នៃ​ប្រទេស​វៀតណាម លោក វ៉ូ ឌឹក ដាម (Vũ Đức Đam) ជួប​ពិភាក្សា​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of nacd.gov.kh


អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​ព្រមព្រៀង​គ្នា​ពង្រឹង​កិច្ច​សហការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន ដោយ​ណែនាំ​ឲ្យ​មន្ត្រី និង​ភ្នាក់ងារ​នៅ​តាម​ព្រំដែន ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា និង​រួម​ដៃ​គ្នា​ស៊ើប​អង្កេត​ការ​ជួញដូរ​គ្រឿង​ញៀន។

គេហទំព័រ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា ឲ្យ​ដឹង​ថា ភាគី​កម្ពុជា និង​វៀតណាម នឹង​រៀបចំ​កិច្ច​ប្រជុំ​ប្ដូរ​វេន​គ្នា​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​លើ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន ជាពិសេស​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​គ្នា​បន្ថែម​ទៀត​រវាង​ការិយាល័យ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ទប់ស្កាត់ និង​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​កាត់​តាម​ព្រំដែន។

រដ្ឋាភិបាល​វៀតណាម ក៏​បាន​យល់ព្រម​ជួយ​កសាង​មជ្ឈមណ្ឌល​ជាតិ​ស្ដារ​នីតិសម្បទា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ប្រទេស​កម្ពុជា។

បន្ថែម​ពី​លើ​នេះ វៀតណាម នឹង​ជួយ​កម្ពុជា បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​មន្ត្រី​កម្ពុជា លើ​ការងារ​អនុវត្ត​ច្បាប់ និង​ការងារ​ព្យាបាល ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន។

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា ដើម្បី​សាកសួរ​បន្ថែម​អំពី​បទល្មើស​គ្រឿង​ញៀន​ដែល​ឆ្លង​កាត់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម បាន​ទេ​នៅ​ថ្ងៃ​ទី​២០ មេសា។

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក កែ គឹមយ៉ាន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២១ មេសា។

សារព័ត៌មាន​វៀតណាម ញូវ (Vietnam News) ផ្សាយ​ថា លោក កែ គឹមយ៉ាន បាន​ឲ្យ​ភាគី​វៀតណាម ដឹង​ថា ការ​ជួញដូរ​គ្រឿង​ញៀន និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​វិវឌ្ឍន៍​ស្មុគស្មាញ។

នៅ​ប្រទេស​កម្ពុជា ចន្លោះ​ពី​ថ្ងៃ​ទី​១ មករា ដល់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧ អាជ្ញាធរ​បង្ក្រាប​គ្រឿង​ញៀន ​បាន​ចំនួន​ជាង ៣​ពាន់​ករណី (.០១៧​ករណី) ដោយ​ឃាត់​មនុស្ស​ចំនួន​ជិត ៧​ពាន់​នាក់ (.៩៥៥​នាក់) ហើយ​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជិត ៤០​គីឡូក្រាម និង​កញ្ឆា​ក្រៀម​ជិត ១២​គីឡូក្រាម ត្រូវ​បាន​រឹបអូស។

សារព័ត៌មាន​វៀតណាម ញូវ រាយការណ៍​ថា ប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​នៃ​ប្រទេស​វៀតណាម លោក វ៉ូ ឌឹក ដាម (Vũ Đức Đam) ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​វៀតណាម គឺ​មាន​សារសំខាន់​ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​គ្រឿង​ញៀន​នៅ​ប្រទេស​ទាំង​ពីរ ហើយ​នឹង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​នៅ​ក្នុង​តំបន់។

ភាគី​វៀតណាម លើក​ឡើង​ពី​ការ​រីក​ដុះដាល​ចំណង​ទាក់ទង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម ដោយសារ​ការ​បំពេញ​ទស្សនកិច្ច​របស់​មន្ត្រី​កំពូលៗ​ជា​ប្រចាំ។

ទស្សនកិច្ច​របស់​លោក កែ គឹមយ៉ាន នៅ​រដ្ឋធានី​ហាណូយ លើក​នេះ ត្រូវ​បាន​លោក វ៉ូ ឌឹក ដាម រំពឹង​ថា នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី​នេះ។

ឆ្នាំ​២០១៧ ជា​ខួប​ទី​៥០ នៃ​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។ ប្រទេស​កម្ពុជា គឺ​មិន​ត្រឹម​ជា​ទីផ្សារ​មួយ​ប៉ុណ្ណេះ​ទេ ប៉ុន្តែ​ជា​ច្រក​ឆ្លង​កាត់​ការ​ជួញដូរ​គ្រឿង​ញៀន​ផង​ដែរ។

របាយការណ៍​របស់​ការិយាល័យ​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម នៃ​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ក្លាយ​ជា​ផ្លូវ​ឆ្លង​កាត់​សំខាន់​នៃ​ការ​ជួញដូរ​គ្រឿង​ញៀន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ពិសេស​តំបន់​ត្រីកោណ​មាស​នៃ​ប្រទេស​ថៃ ឡាវ និង​មីយ៉ាន់ម៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "កម្ពុជា​និង​វៀតណាម​សហការ​គ្នា​បង្ក្រាប​និង​ទប់ស្កាត់​ការ​ជួញដូរ​គ្រឿង​ញៀន"

  1. people says:

    Bloody veit come to order their dogs to followed the strategy of killing khmer people’ . They rob cambodia ,they told their dogs to do the coup 1997, and they told their dogs to bury parish accord,they told their dog to give them Tral island ‘ and they told khmer like brother&sister ‘ what a bloody animal veit”.one day you and your dogs will be punished by GOD .GOD bless all cambodian people’