លោក ហ៊ុន សែន៖ កម្ពុជាគ្មានគម្រោងជម្លៀសពលករចេញពីកូរ៉េខាងត្បូង

ដោយ លោក ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧​
http://vodhotnews.com

អភិបាលកិច្ចល្អ

ប្រភពរូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានការពារថា មូលហេតុដែលកម្ពុជាគ្មានគម្រោង​ជម្លៀសពលរ​ដ្ឋខ្លួនជា​ង៤ម៉ឺ​ន​​នាក់ ​ចេញពីប្រទេសកូរ៉េខាងត្បូង ដោយលោកគិតថា សង្គ្រាមនៅប្រ​ទេសនោះនឹ​ងមិន​អា​ច​កើត​ឡើងទេ។

នៅប៉ុន្មានថ្ងៃនេះ សហរដ្ឋអាមរិក បានគំរាមថា នឹងវាយបកទៅលើប្រទេសកូរ៉េខាងជើង បើប្រទេសកុម្មុ​យនីស្ត​ឯក​កោមួយនេះ ដែលដឹកនាំដោយ គឹម ជុងអ៊ុន ហ៊ានបាញ់អាវុធនុយក្លេអ៊ែ និងបន្តបាញ់សាកល្បងគ្រាប់មីស៊ីល តាមការគ្រោងទុក ប្រឆាំងនឹងបំរាមរបស់អង្គកា​រសហប្រ​ជា​ជា​តិនោះ។ ​បញ្ហានេះ ធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនបារម្ភថា សង្គ្រាមនៅឧទ្វីបកូរ៉េទាំងពីរនឹងអាចផ្ទុះឡើង។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសកលវិទ្យល័យមួយក្នុងរាជធានីភ្នំពេញនាថ្ងៃទី២០ខែមេសានេះ នាយ​ករ​ដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន អះអាងថា ៩៩,៩ភាគរយ សង្គ្រាមនៅកូរ៉េនឹងមិនផ្ទុះឡើងនោះទេ។

លោក ហ៊ុន សែន បញ្ជាក់ទៀតថា បញ្ហាមួយទៀត បើកម្ពុជាជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីកូរ៉េខាងត្បូងនៅពេលនេះ មិនប្រាកដថា សាធារណៈរដ្ឋកូរ៉េនឹងទទួលយកពលរដ្ឋខ្មែរទាំងនោះ ទៅធ្វើការនៅប្រទេស កូរ៉េវិញនោះទេ ​នៅពេល​ដែ​ល​ពួ​ក​គេចង់ត្រឡប់ទៅវិញ។

លោកថា ដូចនេះ ពលករខ្មែរដែលកំពុងធ្វើការនៅទីនោះ គួតែបន្សាំខ្លួនរស់​នៅ​​ជាមួយពលរដ្ឋគេ ក្រោមការចាត់ចែងរបស់រដ្ឋបាលនៃប្រទេសកូរ៉េខាងត្បូង។

លោកថា៖ «ប្រទេសអ្នកមានអ្នកមានៗ មានយន្តហោះគគោក គេមិនទាំងធ្វើដឹងធ្វើឮផង រាប់ទាំងអនុ​ប្រ​ធានា​​ធិបតីអាមេរិកមកកូរ៉េ គេមិនខ្លាចអី រួចអីឯងក៏ខ្លាចម៉េះ។ ប៉ុន្តែសុំជម្រាបឲ្យហើយ បើជម្លៀសហើ​​យ កុំ​សង្ឃឹ​ម រកទីផ្សារពលកម្មកូរ៉េ តទៅទៀតទេ។ ឥឡូវពេល​អ្ហែងរត់​ចោ​ល​អញ់ទៅតែម្តងទៅ មិនអាច​ទៅ​រក​ការងារធ្វើនៅកូរ៉េទៀតទេ។ ក្នុងពេលដែលរាជរដ្ឋាភិបាល ខ្ញុំជួបនឹងប្រធានាធិបតីកូរ៉េលើកណា ក៏តែងតែសំណូមពរឲ្យមិត្តកូរ៉េ បង្កើន​នៃ​កា​រយកពលករខ្មែរទៅធ្វើការនៅកូរ៉េដណ្តើមគ្នា។ ពលករនៅកូរ៉េមិនមែនមានតែខ្មែរមួយគត់ទេ ថៃក៏មាន ហ្វីលីពីនក៏មាន វៀតណាមក៏មាន ចិនក៏មាន។ យើងបង្កើនតាំងពីរាប់រយ ឡើងដល់រាប់ម៉ឺន បែ​ជាទៅ​ខាត​ប​ង់ដោយគ្មានហេតុផល»។

លោក ហ៊ុន សែន ក៏បានប្រៀបធៀប ករណីពីរផ្សេងទៀត ដែលកម្ពុជាមិនជម្លៀសពលករចេញដូចគ្នា​ ដូ​ចជា​ ព្រឹ​ត្តិការណ៍ ព្យុះស៊ូណាមិ នៅប្រទេសជប៉ុន និងព្រឹត្តិការណ៍ប្រឈម នៅ​ប្រទេថៃ រវាង​ក្រុ​ម​អ្នក​គាំ​ទ្រគណបក្សនយោបាយ អាវលឿង និងអាវក្រហម៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន៖ កម្ពុជាគ្មានគម្រោងជម្លៀសពលករចេញពីកូរ៉េខាងត្បូង"

  1. Holli says:

    នេះគ្រាន់តែការគិតរបស់សដាច់អីអង្គអែងតែប៉ុនណ្ណោះតែអ្នកប្រឈមនឹងស្លាប់គឺប្រជាជនដែលរស់នៅទីនោះមិនមែនសដាស់អីអែងនោះទេ អ្នកដឹកនាំល្អគេតែងគិតគូររាស្ដ្រជាធំមុនគេ ទោះសង្គ្រាមនោះវាកើតឡើងឬមិនកើតឡើងក៏ដោយត្រូវមានចំណាត់ការត្រៀមទុកជាមុនដែ ! នេះគ្រាន់ជាពាក្យមនុស្សកំសោយកំសាករបស់សដាច់អីអែង

  2. Anonymous says:

    ខ្លាចអស់លុយវា បើជាកូនវាវិញខ្ចប់ផ្ញើតាមប៉ុស្តីតាំងពីម្សឹល

Leave a Reply

Submit Comment