នាយករដ្ឋមន្ត្រីវៀតណាមនឹងមកទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧​
http://vodhotnews.com

អភិបាលកិច្ចល្អ

នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន សួនហ្វ៊ុក


នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើមសប្តាហ៍ក្រោយ ចាប់ពីថ្ងៃទី២៤ដល់២៦ខែមេសាឆ្នាំ២០១៧។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២០មេសា២០១៧ ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ក្នុងទស្សនកិច្ចចំនួនបីថ្ងៃ លោក ង្វៀន សួនហ្វ៊ុក នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរនៅព្រះបរមរាជវាំ, ជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាលោក សាយ ឈុំ និងប្រធានរដ្ឋសភាលោក ហេង សំរិន ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

នាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធស្ពាន តភ្ជាប់ជ្រៃធំ(ខេត្តកណ្ដាល) និងឡុងប៊ិញ(ខេត្តអានយ៉ាង) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ខែមេសា ២០១៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

បើតាមប្រកាស ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ង្វៀន សួនហ្វ៊ុក នៅកម្ពុជានេះ គឺជាការរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាម៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

What Next?

Recent Articles

4 Responses to "នាយករដ្ឋមន្ត្រីវៀតណាមនឹងមកទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ"

  1. people says:

    Bloody veitcong master come to order their dog to do anything before election ‘.Cambodian people must remember ‘they are the killer’ they are the invader’ they are the robber ‘ .GOD will punished this animal veit one day’ .GOD bless all cambodian people’

  2. Rasmei says:

    Du Ma!!!

  3. Anonymous says:

    អ្នកដឹកនាំ កម្ពុជា មានកិត្តិយស ណាស់ដោយ ការមកលេងជាញឹកញយ នៃនាយករដ្ឋមន្ត្រី វៀត ណាម។ ទោះបី មមាញឹក ដោះស្រាយរឿងជាតិក្តី ក៏អ្នកដឹកនាំឧស្សាហ៏ មកលេង ជាមួយ មិត្តដឹកនាំ កម្ពុជាជារឿយៗ។

  4. ជិតដល់ថ្ងៃបោះឆ្នោតហើយ រាស្ដ្រជាអ្នកបោះឆ្នោត មិនចូលចិត្តស្និទស្នាលជាមួយនឹងប្រទេសយួន

    ទេ « ខុងតូត »។ បើនាយករដ្ឋមន្ត្រី អាមេរិក អង់គ្លេស បារាំង កាណាដា ចូលមកទស្សនកិច្ចវិញ

    ទើប « រឹតតូត »។ នេះជារូបមន្ដជួយបង្កើនអប្រជាប្រិយភាពរបស់ខ្លួនឯង ។

Leave a Reply

Submit Comment