ជ្រូកមានជំងឺដែលពីវៀតណាមត្រូវបានឃាត់ទុកនៅព្រំដែនថៃ

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០១៧​
http://vodhotnews.com

សុខភាព

មន្ត្រីពេទ្យសត្វនៅខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តដឹកជ្រូកមួយគ្រឿងដែលដឹកពីប្រទេសវៀតណាមមកលក់នៅក្រុងប៉ោយប៉ែត បន្ទាប់ពីរកឃើញថាជ្រូកទាំងនោះមានជំងឺប៉េស្តនិងជំងឺត្រចៀកខៀវ ។

បើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ឲ្យដឹងថា ជ្រូកចំនួន ៤០ ក្បាល ដែលដឹកពីប្រទេសវៀតណាម យកទៅលក់នៅប្រទេសកម្ពុជានោះ មិនមានលិខិតដឹកជញ្ជូនសត្វ និងគ្មានវិញ្ញបណ្ឌប័ត្របញ្ជាក់ពីសុខភាពសត្វឡើយ។

​កាលពី​ថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០១៧ ក្រសួង​កសិកម្មបាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មានឲ្យ​​ក្រុមហ៊ុន​នាំ​ចូល​សត្វ​ពាហនៈ និង​សាច់​ទាំងអស់​ដែល​នាំ​ចូល​ ឬ​បន្ត​ការ​នាំ​ចូល​សាច់ និង​សត្វ​ពាហនៈ​មកកម្ពុជា​ត្រូវ​គោរព​តាម​នីតិវិធី​និង​លក្ខខណ្ឌ។

តាម​​រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្ន​កម្ពុជា​អាច​ផ្គត់ផ្គង​សាច់​​ជ្រូក​បាន​​ពី​ ៦០ ដល់​​ ៧០ ​ភាគរយ ​ខណៈ​ប្រមាណ​​​ ៣០ ​ភាគរយ​ទៀត​ត្រូវ​បាន​នាំ​ចូល​​​ពី​ប្រទេស​ថៃ​ និង​វៀតណាម​។​

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles