លោក ទៀ បាញ់ ព្រមាន​វាយ​បំបែក​ធ្មេញ​អ្នក​ហ៊ាន​តវ៉ា​ក្រោយ​ការ​បោះឆ្នោត

ដោយ មួង ណារ៉េត
2017-05-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Brach Chev
លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Brach Chev


មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ ចេញ​សារ​ព្រមាន​ជា​សាធារណៈ​ថា នឹង​វាយ​អ្នក​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​លទ្ធផល​ចាញ់​ឆ្នោត​ឲ្យ​បែក​ធ្មេញ។ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ និង​សង្គម ចាត់​ទុក​សារ​ព្រមាន​បែប​នេះ ថា​ជា​ការ​ធ្វើ​ខុស​តួនាទី និង​ខុស​ច្បាប់។

ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​សល់​តែ ១៩​ថ្ងៃ​ទៀត នឹង​ចូល​មក​ដល់ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​បញ្ចេញ​សារ​គំរាម​ពលរដ្ឋ​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​លទ្ធផល​បោះឆ្នោត​ខាង​មុខ​នេះ។

លោក ទៀ បាញ់ បាន​គំរាម​ជា​សាធារណៈ​ថា បើ​អ្នក​ណា​ចាញ់​ឆ្នោត​ហើយ មិន​ព្រម​ទទួល​លទ្ធផល​ចាញ់ ដោយ​នាំ​គ្នា​ចេញ​មក​តវ៉ា លោក​ថា​នឹង​បង្ក្រាប​វាយ​ឲ្យ​បែក​ធ្មេញ៖ «ពេល​ដែល​បោះឆ្នោត​ចាញ់​ហើយ គឺ​មិន​ព្រម​ចាញ់​ទេ ចេញ​មក​ព្រោងព្រាត​មក​ទាមទារ​នេះ ទាមទារ​នោះ ដាក់​បែក​ធ្មេញ​ឥឡូវ​ហើយ។ លើក​នេះ​មិន​ទុក​ទេ ប្រាប់​ឲ្យ​ហើយ គឺ​និយាយ​គ្នា​ត្រង់​ចឹង​ម៉ង ថា​ម៉េច​ថា​ចុះ រឿង​ពិត​ត្រូវ​និយាយ​គ្នា​ចឹង មិន​អនុញ្ញាត​ជា​ដាច់ខាត»

លោក ទៀ បាញ់ លើក​ឡើង​បន្ថែម​ទៀត​ថា ការ​តវ៉ា​ណា​មួយ​ក្រោយ​ពេល​ចាញ់​ឆ្នោត គឺ​នាំ​ឲ្យ​មាន​ការ​ចលាចល ដែល​នាំ​ឲ្យ​មាន​ភាព​អសន្តិសុខ​ក្នុង​សង្គម ដែល​លោក​ថា​លោក​មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​កើត​ឡើង​តទៅទៀត​បាន​ទេ ព្រោះ​ត្រូវ​ចំណាយ​ច្រើន​ណាស់​ក្នុង​ការ​បង្ក្រាប​កន្លង​មក។

អ្នក​ឃ្លាំ​មើល​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​យល់​ឃើញ​ថា ទាំង​សារ​គំរាម​ថា​នឹង​មាន​សង្គ្រាម​របស់​ប្រមុខ​រដ្ឋាភិបាល និង​សារ​ព្រមាន​ថា​នឹង​វាយ​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត​ឲ្យ​បែក​ធ្មេញ​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ នៅ​មុន​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់​បែប​នេះ គឺ​ជា​ការ​រំលោភ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​មន្ត្រី​រដ្ឋាភិបាល ដែល​មិន​ត្រូវ​ផ្ញើ​សារ​បម្រើ​គណបក្ស​នយោបាយ​របស់​ខ្លួន​នោះ​ទេ។

លោក​បណ្ឌិត មាស នី ចាត់​ទុក​ទង្វើ​បែប​នេះ​ថា​ជា​ការ​ភ្លេច​ខ្លួន និង​ភ្លេច​តួនាទី៖ «គាត់​គិត​ថា​គាត់​ជា​គណបក្ស​ដ៏​អ៊ីម​ចឹង​ទៅ ពេល​ដែល​និយាយ​អី​មក៍ ក្នុង​នាម​ដែល​គាត់​កំពុង​ពាក់​ឯកសណ្ឋាន​ជា​រដ្ឋាភិបាល ប៉ុន្តែ​គាត់កាន់​ជើង​គណបក្ស ឬ​ក៏​ធ្វើ​ដើម្បី​តែ​គណបក្ស​របស់​គាត់ទៅ​វិញ»

អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​ដដែល លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​ថ្លែង​សារ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បែប​នេះ គឺ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ក្រសួង​ការពារ​ជាតិ ដែល​ជ្រៀតជ្រែក​កិច្ចការ​របស់​ក្រសួង​មហាផ្ទៃ។ លោក​លើក​ឡើង​ថា តួនាទី​របស់​យោធា គឺ​ធ្វើ​អន្តរាគមន៍​តែ​ក្នុង​ករណី​មាន​ជម្លោះ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ប៉ុណ្ណោះ មិន​មែន​យក​មក​បង្ក្រាប​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ និង​ក្រោក​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​អ្វី​មួយ​នោះ​ទេ៖ «ជា​របៀប​ពលរដ្ឋ​តវ៉ា​ដោយ​សន្តិវិធី ដោយ​អហិង្សា ការ​យក​កង​យោធ​មក​បង្ក្រាប មក​បាញ់​សម្លាប់​ពលរដ្ឋ គឺ​ជា​រឿង​ខុស​ច្បាប់»

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ធ្វើ​ការ​សន្និដ្ឋាន​ណា​មួយ​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ទេ។ លោក យឹម សុវណ្ណ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​គោរព​តាម​ឆន្ទៈ​របស់​ប្រជារាស្ត្រ និង​ធ្វើ​ទៅ​តាម​ច្បាប់។ លោក​មិន​យល់​ថា តើ​លោក ទៀ បាញ់ ចង់​បាន​អ្វី​ពី​ការ​ប្រើ​សារ​គំរាម​បែប​នេះ៖ «បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដោយ​ឆន្ទៈ​រាស្ត្រ អ្នក​ផ្សេង​ទៀត​ត្រូវ​តែ​គោរព​ឆន្ទៈ​នេះក្នុង​នាម​ជា​កូន​ខ្មែរ យើង​ធ្វើ​អ្វីៗ​ស្រប​ច្បាប់ យើង​ធ្វើ​អ្វីៗ​ដើម្បី​គោរពផល​ប្រយោជន៍​ជាតិ ផល​ប្រយោជន៍​ប្រជារាស្ត្រ និង​គោរ​តាម​ឆន្ទៈ​ប្រជារាស្ត្រ។ តែ​បើសិន​ជា​មាន​វោហារសាស្ត្រ​ណា​មួយ​ដែល​ធ្វើ​ទៅ​ផ្ទុយ​ពី​ឆន្ទៈ​រាស្ត្រ ខ្ញុំ​ក៏​មិន​យល់​ដែរ»

នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ដែល​មាន​រយៈពេល ២​សប្ដាហ៍​ខាង​មុខ​នេះ គ..ប នឹង​ប្រជុំ​សមាជិក​ទាំងអស់​ដើម្បី​កំណត់​អំពី​ប្រភេទ​នៃ​ការ​គំរាម​កំហែង និង​សារ​ញុះញង់។ គ..ប ក៏​នឹង​មាន​វិធានការ​ហាមឃាត់​គណបក្ស​នយោបាយ កុំ​ឲ្យ​ប្រើ​សារ​ដែល​មាន​លក្ខណៈ​គំរាម​កំហែង និង​សារ​បែប​ញុះញង់​នេះ​ដែរ។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៥ ឧសភា។

កាល​ពី​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​ក្រោយ​ការ​បោះឆ្នោត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ព្រមាន​ថា​នឹង​មាន​សង្គ្រាម បើ​គណបក្ស​លោក​ចាញ់​ឆ្នោត។ ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ដោយ​ការ​ព្រមាន​នេះ ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​បាត់បង់​កៅអី​តំណាងរាស្ត្រ​នៅ​សភា​ចំនួន ២២​អាសនៈ គឺ​ពី ៩០​អាសនៈ​មក ៦៨​អាសនៈ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

16 Responses to "លោក ទៀ បាញ់ ព្រមាន​វាយ​បំបែក​ធ្មេញ​អ្នក​ហ៊ាន​តវ៉ា​ក្រោយ​ការ​បោះឆ្នោត"

  1. Anonymous says:

    Roast duck for Drink.

  2. people says:

    Mr bang-tea’ Your job just keep quiet and prepare the troops at the border of LAOS& Veitcong to protect country from invader’ O K ‘.You are the duck shooter and only good at shot the duck ‘not good at talking because your words like rain forest men who live only in the jungle and know nothing .Your communist veitcong brain so dump’ don’t understand about democracy’ and don’t ever protest if your veitcong mafia lose election O K . GOD bless all cambodian people’

  3. PHKA says:

    មហាមេទ័ព “ទាបាញ់ “អាចការពារទិកដីឹ នឹងជាតិខ្មែរ ដោយប្រើអាវុធទំនើបៗ បានត្រិមតែវាយបែកធ្មេញកូនខ្មែរតែប៉ុណ្ណោះ។

  4. Chourn says:

    ខ្លាចតែមិនវៃគេបាក់ធ្មេញត្រូវបាតុករអហឹង្សាទាំងនោះទ្រាំលែងបានវៃទាបាញ់បាក់ធ្មេញវិញ ក៍មិនដឹង​ ព្រោះតែបំពានរដ្ឋធម្មនុញ្ញាវ្រើនដងពេក។

  5. Anonymous says:

    ​សង្ស័យតែបាចអង្កាមច្រាស់ខ្យល់ទេ។ ចុះបើក្រុមលោកចាញ់ឆ្នោតហើយតវ៉ាវិញលោកហ៊ានវាយឲ្យបាក់ធ្មេញទេ…

  6. Anonymous says:

    កាលពីបោះឆ្នោឆ្នាំ១៩៩៣ បក្សដឹកនាំប្រទេបច្ចុប្បន្ននេះចាញ់ឆ្នោតបក្សហ្វុនស៊ីនប៉ិច រួចគេឃើញកាលនោះមេបក្សដែលដឹកនាំប្រទេសបច្ចុប្បន្ននេះបានចេញមុខតវ៉ាទៅអ៊ុនតាក់យ៉ាងសកម្ម ឃើញមានបង្កើតតំបន់អប្បគមន៏ រួចបានតវ៉ារហូតសុំបានជានាយករដ្ឋមន្ត្រីទី២ថែមទៀត។ ដូច្នេះ សូមលោក វៃ មនុស្សដែលតវ៉ាកាលពីជំនាន់អ៊ុនតាក់នោះ ដើម្បីធ្វើជាគំរូមុនគេសិនទៅ។

  7. ?? says:

    I’m sorry to say to all of this leadership of Cambodian in our poor nation. Mr BANH TEA have no right of warning people in this election. as a general he have an important job of protecting the nation. it should not protect any one who racing to be a prim minister that responsible for the whole nation. I just wanted to ask this BANH TEA a question >>> what is your job Mr. ?????? if you do not know what your job is just go hell and let some one else to do it. I knew that is always this kind of attitude in Cambodian leader for many century. that right this poor nation is going no where but in direction of extinction from the world community. to be honest to Cambodian I do not wanted to say bad thing to our nation but after I got out from our hole I saw the world is so big and it fare deferent from our country. as I knew Cambodia use to be a large country in this region but so sad leader after leader this country become smaller not even half of province that I live in. eve those all these leader not even knowing themselves they are living in a small shell and will walking naked in the near future .Cambodia is holding it’s identity by the ANKOR WATT is there was no this symbol this poor nation have gone for a long time ago. my massage to this HUN SEN leadership is >>> do not so proud of yourself as a great leader in the whole world . look at the world what they are thinking about you ???? they are seeing you are a dump leader in the world history you became a dictatorship in this tiny hole . HUN SEN was not suitable to be any high position in government sector. his speak his understanding to be a leader is very limited because he graduated from jungle. this nation have to change it direction Cambodian have to think twit . this time is more then ever if Cambodian in side the country can not change this evil leader that will be the end of this poor nation. please vote HUN SEN out he is not only a person who can do this job. there will be some one is better then this dump guy. peace to all Cambodian and GOD bless them all

  8. Phanna says:

    បងប្អូនគូរជួយគាំទ្រសំដីរបស់គាត់វិញទេ​ អាអ្នកឡាំប៉ាក្រោយពេលប៉ោះឆ្នោតម្តងៗ​
    គឺមេ​របស់​ CPP ហ្នឹងឯង។​ ពេលនេះលោកទា​ គាត់បានភ្ញាក់រលឹកខ្លួនហើយ
    ហើយគាត់នឹងបាញ់អាហ្នឹងឯង!​ពេលវាឡាំប៉ារកឱវាយួនឲ្យជួយ😄😜

  9. Phanna says:

    សូមស្តាប់ព្រះមហាក្សត្រយើងទៅបាន​ហើយ​ កុំទៅស្តាប់ពួកអាអ្នកមើលងាយព្រះរាជបញ្ញារបស់ព្រះមហាក្សត្រនោះ
    ព្រះងអ្គបានផ្តាំហើយថា​ សូមកូនចៅចេញទៅប៉ោះឆ្នោតកុំឲ្យរវល់នឹងការប្រមានឡប់ឡែរបស់ពួកបំផ្លាញជាតិនោះ👏

  10. :( says:

    កុំតែចល័តទ័ពចូលអំពេញទៀតទៅបានហើយលោកព្រះ

  11. Anonymous says:

    All khmer prople Cpp, Cnrp .Ldp and all parties have to know the words: ” UNITED WE STAND DIVIDED WE FALL “.

  12. Peypey Pom says:

    What are you going to do suppose your lose ?

  13. RTN Hun says:

    ធ្មេញវាលៀនចេញក្រៅមាត់មិនវាយឲ្យបាក់ទៅ មុននឹងវាយធ្មេញគេ។ ប្រជាពោលរដ្ឋខ្មែរឥឡូវឆ្លាតវៃ
    និងក្លាហានណាស់ មិនចាញ់បោក និងសំឡុតទៀតទេ។

  14. RTN Hun says:

    មិនទាន់បោះឆ្នោតផងដឹងថាឈ្នះហើយ? នឹងមានភាពមិនប្រក្រតីទៀតហើយ។

  15. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    សំដីបាតផ្សា។

  16. Tor says:

    ផ្កាយដល់ទៅ៤ សំដីដូចពលទោ