លោក កឹម សុខា ឆ្លើយតបនឹងសម្តីលោក ទៀ បាញ់​ ដែល​ព្រមានវាយបាក់ធ្មេញ​

ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧​ | ម៉ោង 4:33 PM
http://vodhotnews.com

នយោបាយ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម​ សុខា (ហ្វេសប៊ុកលោក កឹម សុខា)


មេដឹកនាំគណបក្សប្រឆំាងបានឆ្លើយតបទៅនឹងសម្តីរបស់មន្ត្រីជាន់ខ្ពស់​បក្សកាន់អំណាច​ ដែលបាន​ព្រ​មាន​​​វាយ​បង្រ្កាប​​​​​ឲ្យបាក់ធ្មេញ​ ប្រសិនបើមានការតវ៉ាមិនទទួលស្គាល់លទ្ធ​ផល​បោះ​ឆ្នោ​តដូចកាល​ពីអាណ​ត្តិ​​មុន ដោយ​​​​​​លោក កឹម សុខា បានបង្ហាញជម្រើសពីរទៅកាន់ពលរដ្ឋ។

កាលពីថ្ងៃទី១៥ខែឧសភា រដ្ឋមន្ដ្រីក្រសួងការពារជាតិបានព្រមានវាយបង្រ្កាប ប្រសិនបើមានការ​តវ៉ា​ដោយប្រើពាក្យថា «ដូរដូរ ឬ ហ៊ុន សែន​ អើយចុះចេញទៅ» ដោយ​លោក ទៀ បាញ់ ចាត់ទុកថាពាក្យនេះធ្វើឲ្យច​លាចលក្នុងសង្គម​​។

​នៅក្នុងពិធីជួបជុំ បេក្ខជនស្ដ្រី ឈរឈ្មោះបោះឆ្នោតលេខរៀងទី១ នៅថ្ងៃពុធនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម​ សុខា បានថ្លែង​ថា​ «បើគេចង់វាយយើងបំបាក់ធ្មេញ បើគេចង់ធ្វើអី ទុកឲ្យ​ប្រជា​ពលរដ្ឋជាអ្នកវិនិច្ឆ័យ សន្លឹកឆ្នោតយើងចង់បាន ប្រជាពលរដ្ឋ​សម្រេចចិត្តដោយឆន្ទៈ បើ​ប្រជា​ពលរដ្ឋ​ចូល​ចិត្ត ស្រលាញ់អ្នកដែលវៃបំបាក់ធ្មេញទេ បោះឆ្នោគេទៅ​ បើប្រជាពលរដ្ឋចូល​ចិត្តអ្នក​ស្លូត​ដូច​គណ​បក្ស​សង្គ្រោះជាតិ​ បោះឆ្នោតសង្គ្រោះជាតិទៅស្រេចតែប្រជាពលរដ្ឋទេ​ មែនទេបងប្អូន…មែន​​»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា ការលើកឡើងរបស់លោក ទៀ បាញ់ មិនមែនជាសារគំរាមកំហែងដល់ម្ចាស់ឆ្នោតទេ ដោយថា សារនេះគំាទ្រនិងការពារ​រដ្ឋាភិបាល​​ស្រ​ប​ច្បា​ប់​ និងរដ្ឋធម្មនុញ្ញ ។

លោក​និយាយថា «កន្លងទៅ ពីព្រោះគណបក្សប្រឆំាងអត់ស្លូតហ្នឹងហើយ បានគេថា [ទៀ បាញ់] គាត់ថាខ្លួនគាត់ថាស្លូត ក៏ប៉ុន្តែគាត់មិនមែនស្លូតណា គាត់សុទ្ធតែដាក់ទាញគេឲ្យចុះពីជណ្តើរ ដាក់ជណ្តើរឲ្យចុះ អត់ចុះទាញ​ទម្លាក់ សុទ្ធតែសម្តីអំពើហិង្សា​ ម៉េចក៏ថាគាត់ស្លូត គេមិនមែនបានសេចក្តីថា ឯកឧត្តម កឹម​ សុខា​ គាត់​និយាយថាអញ្ចឹង ថាគាត់ស្លូតទេ ប្អូនជឿថាគាត់ស្លូត មិនមែននោះទេ​ យើងមើលចរិត យើង​មើលខ្លឹមសារ យើង​មើលអត្ថន័យរបស់វា បានយើងដឹង»

សាស្ត្រាចារ្យនយោបាយលោក សូ ចន្ថា​ យល់ថា សាររបស់លោក ទៀ បាញ់ គឺជាការគំរាមកំហែងដល់​ម្ចាស់​ឆ្នោត ប៉ុន្តែលោក​ថា សារនេះ នាំឲ្យបក្សកាន់អំណាច​បាត់បង់ប្រជាប្រិយភាព និងធ្វើឲ្យបក្សប្រឆំាង​ចំណេញ​ទៅវិញ។

លោកយល់ថា «ការប្រើប្រាស់សារនយោបាយដែលគំរាម មិនមានឥទ្ធិពលទេ ផ្ទុយទៅវិញ នឹងនាំឲ្យ​ខាត​បង់នូវ​សំឡេងគំាទ្រទៅវិញផង​ ចំណែកសារដែលផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ​ ក្នុង​ការជ្រើស​រើស​ស្របតាមគោលការណ៍ ស្របតាមលទ្ធិប្រជាធិបតេយ្យ ខ្ញុំគិតថានោះជាជម្រើសដែល​ពលរដ្ឋចង់​បាន ហើយមានលក្ខណៈចំណេញជាងការគំរាមកំហែងផង»

សូមជម្រាបថា ការប្រើពាក្យដូរដូរ ឬហ៊ុនសែន អើយចុះចេញទៅ បានកើតឡើង បន្ទា​ប់​ពីបោះឆ្នោត ជាតិ​ឆ្នាំ២០១៣កន្លងមក ដោយពលរដ្ឋអ្នកគាំទ្របក្សប្រឆាំងចាត់ទុកថា ការ​បោះ​ឆ្នោតពេលនោះ គ្មាន​ភាព​យុត្ដិ​ធម៌សម្រាប់ពួកគាត់៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

2 Responses to "លោក កឹម សុខា ឆ្លើយតបនឹងសម្តីលោក ទៀ បាញ់​ ដែល​ព្រមានវាយបាក់ធ្មេញ​"

  1. people says:

    Cambodia still far away poorer then other countries in that area’ only corrupted government officials are rich ‘so people must vote to change this beast regime that leaded by former veitcong khmer-rough .We are cambodian people wanted to see the change and leaded by real democracy people and not dictator or iron fist ‘and must used the two term only for P-M ‘.GOD bless all cambodian people’

  2. VV says:

    CPP officials use such threaten language before the election doesn’t mean they don’t know how to use the good or proper language to get the support from the Cambodian people, but CPP this day doesn’t have any better language than threaten. They threat of war, they threat of violence, they threat of use of force, they threat of military. Unfortunately, the Cambodia people now have enough of this stupid behavior.

Leave a Reply

Submit Comment