ទីប្រឹក្សា​ គ.ជ.ប​ រំពឹង​ថា​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​នឹង​មាន​លទ្ធផល​ដូច​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣

ដោយ ម៉ម មុនីរតន៍
2017-05-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​អ្នក​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​សម័យ​អ៊ុនតាក់ (UNTAC) និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​បច្ចេកទេស​របស់ គ.ជ.ប  លោក កាហ្សូយ៉ូហ្ស៊ិ គូរ៉ាដា (Kazuyoshi Kurada) លើក​បង្ហាញ​អាវ​ដែល​បោះពុម្ព​កាល​ពី​បោះ​ឆ្នោត​សម័យ​អ៊ុនតាក់ ក្នុង​សិក្ខាសាលា​របស់ គ.ជ.ប នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Morm Moniroth

អតីត​អ្នក​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​សម័យ​អ៊ុនតាក់ (UNTAC) និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​បច្ចេកទេស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មាន​សុទិដ្ឋិនិយម​ថា ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧ នឹង​មាន​លទ្ធផល​វិជ្ជមាន​ដូច​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣។

ជនជាតិ​ជប៉ុន លោក កាហ្សូយ៉ូហ្ស៊ិ គូរ៉ាដា (Kazuyoshi Kurada) ថ្លែង​ដូច្នេះ​ក្នុង​សិក្ខាសាលា​រៀបចំ​ដោយ​គ.ជ.ប ស្ដី​អំពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ដំណាក់កាល​ឃោសនា​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត ដល់​ក្រុម​អ្នក​កាសែត នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា នា​រាជធានី​ភ្នំពេញ។ លោក​អះអាង​ថា ប្រព័ន្ធ​រៀបចំ​បោះ​ឆ្នោត​របស់ គ.ជ.ប បច្ចុប្បន្ន ធានា​បាន​ការ​ជឿជាក់ និង​ទុក​ចិត្ត ដូច​ការ​រៀបចំ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៣ ដូច្នោះ​ដែរ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ អគ្គលេខាធិការ​រង គ.ជ.ប លោក ម៉ៅ សុភារិទ្ធ អះអាង​ថា ដើម្បី​បញ្ចៀស​ភាព​ស្មុគស្មាញ និង​បង្ហាញ​អំពី​តម្លាភាព​ចំពោះ​លទ្ធផល​បោះឆ្នោត គ.ជ.ប បាន​ប្ដូរ​ទម្រង់​នៃ​ការ​ស្រង់​លទ្ធផល​ឆ្នោត ពី​ទម្រង់ ១១០៤ មក​ជា​ទម្រង់ ១១០២ វិញ។

សូម​​ស្ដាប់​សេចក្ដី​រាយការណ៍​​របស់​លោក ម៉ម មុនីរតន៍ អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment