ភរិយា​មន្ត្រី​អាដហុក​ថា​លោក នី សុខា ដួល​សន្លប់​ក្នុង​បន្ទប់​ទឹក​ពន្ធនាគារ​ព្រៃ​ស

ដោយ ប្រាជ្ញ ចេវ
2017-06-18
RFA

មន្ត្រី​សមាគម​អាដហុក លោក នី សុខា (រូប​កណ្ដាល) ពេល​បញ្ជូន​មក​ដល់​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Rann Samnang
មន្ត្រី​សមាគម​អាដហុក លោក នី សុខា (រូប​កណ្ដាល) ពេល​បញ្ជូន​មក​ដល់​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Rann Samnang

ភរិយា​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា គឺ​លោកស្រី ម៉ែន លក្ខិណា ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ មិថុនា ថា លោក នី សុខា ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​ដួល​សន្លប់​ក្នុង​បន្ទប់​ទឹក។ លោកស្រី ម៉ែន លក្ខិណា ថា​គ្រាន់​តែ​ទទួល​បាន​ដំណឹង​នេះ​ពី​ពន្ធនាគារ លោកស្រី​បាន​សុំ​ទៅ​សួរ​សុខ​ទុក្ខ​ស្វាមី​លោកស្រី​នៅ​ពន្ធនាគារ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ទេ ព្រោះ​​ជា​ថ្ងៃ​អាទិត្យ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក៖ «»

ភរិយា​របស់​លោក នី សុខា ក៏​បាន​ស្នើសុំ​ទៅ​មន្ត្រី​ពន្ធនាគារ​ឲ្យ​អនុញ្ញាត​ដល់​ស្វាមី​លោកស្រី​អាច​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅ​ពន្ធនាគារ​ដែរ។

ចំណែក​អ្នក​នាំ​ពាក្យ​ពន្ធនាគារ លោក នុត សវនា ថា​លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​ទេ ប៉ុន្តែ​លោក​ថា​នឹង​ទាក់ទង​ទៅ​មន្ត្រី​ពន្ធនាគារ​ពី​ករណី​នេះ។ អ្នក​នាំ​ពាក្យ​ពន្ធនាគារ​រូប​នេះ​ប្រាប់​ថា នៅ​ក្នុង​ពន្ធនាគារ​ក៏​មាន​ក្រុម​គ្រូពេទ្យ​ដែរ។ លោក​ថា បើ​ស្ថានភាព​ជំងឺ​នោះ​មិន​ធ្ងន់ធ្ងរ គឺ​ក្រុម​គ្រូពេទ្យ​នៅ​ពន្ធនាគារ​អាច​ព្យាបាល​បាន ប៉ុន្តែ​ករណី​ធ្ងន់ធ្ងរ ទើប​ពន្ធនាគារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ។

លោក នី សុខា ជា​មន្ត្រី​សិទ្ធិ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ប្រាំ​នាក់ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ទាក់ទង​នឹង​សំណុំ​រឿង​ស្នេហា​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ធ្វើ​ការ​នៅ​ហាង​កាត់​សក់​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ភរិយា​មន្ត្រី​អាដហុក​ថា​លោក នី សុខា ដួល​សន្លប់​ក្នុង​បន្ទប់​ទឹក​ពន្ធនាគារ​ព្រៃ​ស"

  1. ?? says:

    HUN SEN is such an evil man this gangster hated human being . this action will come back to hunt him in the future . GOD bless Cambodian

Leave a Reply

Submit Comment