ការស្ទង់មតិ៖ ពលរដ្ឋភាគច្រើ​ន​មិន​គាំទ្រ​បក្សកាន់អំណាចដោយថាគ្មានជំនឿលើប្រព័ន្ធយុត្តិធម៌

ដោយ លោក ញឹម សុខន​​ | ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ


អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ​បាន​ចែក​ចាយ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​មួយបង្ហាញថា បក្ស​កាន់​អំណាច​នឹង​ចាញ់ការបោះឆ្នោតនៅឆ្នាំ២០១៨ ក្នុងនោះបញ្ហាចំបងមួយដែលពលរដ្ឋច្រើនលើសលុប គ្មានជំនឿលើប្រព័ន្ធយុត្តិធម៌ ពិសេសករណី​បាញ់ស​ម្លាប់​លោក កែម ឡី។

លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ ក្នុងហាងស្តាមាត​មួយក្នុ​ង​ស្ថា​​​​នី​​យប្រេងឥន្ទនៈកាល់តិច រាជធានីភ្នំពេញ ជាប់ស្តុបបូកគោ។

មកដល់ពេលនេះជិត១ឆ្នាំហើយ ដែលការបាញ់សម្លាប់​នោះ សមត្ថកិច្ចមិនទា​ន់វែកមុខអ្នកពាក់ព័​ន្ធម​កផ្ត​ន្ទា​​ទោ​​​ស​បាននៅឡើយទេ ក្រៅពីជនជាប់ចោទម្នាក់ឈ្មោះ ជួប សម្លាប់។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ របស់​លោក សម រង្ស៊ី នាថ្ងៃទី១៩ខែមិថុនា បាន​លាត​ត្រដាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជួល​ក្រុមហ៊ុន​អន្តរជាតិ​មួយ ឲ្យ​ធ្វើការ​ស្ទង់​មតិ​​ដោយ​សម្ងាត់​កាល​ពី​ខែ​ឧសភា​ម្ដង និង​ខែ​កញ្ញា​ម្ដង​ទៀត នៅ​ក្នុង​​ឆ្នាំ​២០១៦​កន្លង​មក។

​លោក សម រង្ស៊ី ឲ្យដឹងទៀតថា ស្ថាប័​ន​ស្ទង់មតិនោះ លំដាប់​ពិភព​លោក ដោយ​មាន​ជំនាញ​ខាង​រៀបចំ​យុទ្ធនាការ​បោះ​ឆ្នោត​ឲ្យ​ទទួល​បាន​ជោគ​ជ័យ។

ការ​ស្ទង់​មតិ​ ​បាន​សាក​សួរ​ទៅ​កាន់​មនុស្ស​​ដែល​ជា​សំណាក​ចំនួន ៥៣៧៩​នាក់ ​តាម​រយៈ​វិធី​សាស្ត្រ​សម្ភា​ស​ទ​​ល់​មុខ​គ្នា នៅ​ចន្លោះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ បានបង្ហាញ​ថា អ្នក​ឆ្លើយ​តប ៤៤​ភាគរយ​ឆ្លើយ​ថា ពួកគេ​នឹង​បោះ​ឆ្នោត​ឲ្យ​គណ​​ប​​​ក្ស​​ស​ង្គ្រោះ​ជាតិ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ខណៈ​អ្នក​ឆ្លើយ​តប​​ ៣៥​ភា​គរយ​ប៉ុណ្ណោះ ឆ្លើយ​ថា ពួកគេ​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

ការ​ស្ទង់មតិដដែលនោះ ក៏បានសួរដែរថា តើឃាតកម្មលោកកែម ឡី ធ្វើឲ្យអ្នកមាន​ជំនឿប៉ុណ្ណា​ទៅ​​​លើនី​តិ​រដ្ឋ​នៅ​​កម្ពុជា? ១៨​ភាគរយឆ្នើយថា ពួកគេមានជំនឿខ្លាំង​ថាកម្ពុ​ជា​មានយុត្តិធម៌។ ប៉ុន្តែ៦៦ ភា​គ​រយឆ្លើ​យ​​ថា គ្មានជំ​នឿទៅលើយុត្តិធម៌នៅកម្ពុជាទេ។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា លទ្ធផលនៃការស្ទ​ង់​ម​តិ​បានឆ្លុះបញ្ជាំងការពិតនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

 

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គ​ម លោកបណ្ឌិត មាស នី លើកឡើងដែរថា ពលរដ្ឋភាគ​ច្រើនពិត​ជាបាន​ដកសេក្តីទុកចិត្តពីរដ្ឋាភិបាល តាមរយៈគ្មានជំនឿលើប្រព័ន្ធតុលាការនេះ។លោកព្រមានថា រដ្ឋាភិបាលពិ​តបា​ត់​កា​រគំាំទ្រនៅថ្ងៃបោះឆ្នោតខាងមុខ បើមិនធ្វើកំណែទម្រង់ជាក់លាក់ណាមួយ ដើម្បី​ផ្តល់​​ទំនុ​កចិ​​ត្តឡើង​វិញដល់ពលរដ្ឋនោះ។

 

​យ៉ា​ងណាក៏ដោយ អ្នកនាំពាក្យគណពក្សប្រជាជនកម្ពុជា លោក លោក ឈឹម ផលវរុណ ធ្លាប់ប្រាប់VOD កាលពីម្សិលមិញថា ការ​ស្ទង់​មតិ ជា​សិទ្ធិ​សេរីភាព ​របស់​គណបក្ស​នីមួយៗ ដែលលោកថាសម្រាប់​រៀបចំ​យុទ្ធសាស្ត្រ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

One Response to "ការស្ទង់មតិ៖ ពលរដ្ឋភាគច្រើ​ន​មិន​គាំទ្រ​បក្សកាន់អំណាចដោយថាគ្មានជំនឿលើប្រព័ន្ធយុត្តិធម៌"

  1. Chipmonk says:

    Based high dissatisfaction of people and polling has shown CNRP received 44% VS CPP got 35% finding in 2016 poll, CNRP should have captured 728-923 commute seats whereas CPP got 584-663 in 2017 election. Why Cambodian people have to wait until 2018 election?

Leave a Reply

Submit Comment