គ្រូបង្រៀននិងសិស្ស មិនពេញចិត្ដនឹងការប្ដូរឈ្មោះវិទ្យាល័យអង្គរ

ដោយ លោក បូ សាវី​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧​
http://vodhotnews.com

អភិបាលកិច្ចល្អ

វិទ្យាល័យអង្គរ (រូបភាពពីហ្វេសប៊ុក)


គ្រូបង្រៀននិងសិស្សមួយចំនួននៅវិទ្យាល័យអង្គរ សម្ដែងការមិនពេញចិត្ដ ដែលអាជ្ញាធរខេត្ដនេះឲ្យក្រសួងអប់រំប្ដូរឈ្មោះសាលារបស់ពួកគេទៅជាវិទ្យាល័យ តេជោ ហ៊ុន សែន ដោយថា វិទ្យាល័យនេះជានិមិត្ដសញ្ញានៃខេត្ដសៀមរាប។

គ្រូបង្រៀននៅវិទ្យាល័យអង្គរមួយរូបលោក ហ៊ាប សុថាន Hiep Sothan បានសរសេរនៅតាមបណ្ដាញសង្គមរបស់លោកថា គ្រូបង្រៀននិងសិស្សនៃវិទ្យាល័យអង្គរ មិនចង់ឲ្យប្ដូរឈ្មោះវិទ្យាល័យនេះ ទៅជា «វិទ្យាល័យតេជោ ហ៊ុន សែន អង្គរ» នោះទេដោយថា វិទ្យាល័យនេះជាកេរតំណែលរបស់សម្ដេច សីហនុ ដែលព្រះអង្គបានកសាងឡើងតាំងពីឆ្នាំ១៩៦៧។ លោកបន្ដថា ក្រសួងអប់រំ យុវជន និងកីឡា គួរដាក់ឈ្មោះអ្នកកសាងបន្ថែ​ម​នៅលើអគារសិក្សាវិញ។

លោកសរសេរនៅលើហ្វេសប៊ុកថា «ក្នុងនាមខ្ញុំជាគ្រូបង្រៀនក៏ដូចជាសិស្សនៃវិទ្យាល័យអង្គរ សូមគោរពដល់សម្ដេច មេត្តារក្សាទុកនូវឈ្មោះវិទ្យាល័យអង្គរដដែល ដែលជាឈ្មោះតំណាងខេត្តសៀមរាប តំណាងប្រទេសកម្ពុជា ជាបេតិកភណ្ឌពិភពលោក បើផ្លាស់ប្ដូរឬបន្ថែមមានផលប៉ះពាល់ដ៏ច្រើនគួរដាក់ឈ្មោះនៅលើអគារសិក្សាវិញល្អជាង ជាគុណបំណាច់ដ៏ថ្លៃថ្លា។ គួរពុំគួរ សូមគោរពដ៏ជ្រាលជ្រៅអំពីខ្ញុំក៏ដូចជាសិស្សានុសិស្សដែលកំពុងមានការជ្រួលច្របល់រឿងឈ្មោះសាលាជាកេរតំណែលរបស់សម្ដេចព្រះបរមរតនកោដ្ឋតាំងពីឆ្នាំ១៩៦៧មកម្ល៉េះស្រឡាញ់ឈ្មោះថា វិទ្យាល័យ អង្គរ»។

ជាមួយគ្នានោះដែរ អតីតសិស្សនៅវិទ្យាល័យអង្គរជាច្រើននាក់ ពួកគេក៏បានសរសេរនៅលើហ្វេសប៊ុកស្រដៀងគ្នា ពាក្យថា «អង្គរ» ជាឈ្មោះតំណាងឲ្យខេត្តសៀមរាបនិងប្រទេសកម្ពុជាផងដែរ ហើយថាការប្ដូរឈ្មោះនេះ ធ្វើប៉ះពាល់ដល់បេតិកភណ្ឌ ដែលល្បីជាងគេនៅលើពិពលោក។ ពួកគេស្នើឲ្យរដ្ឋាភិបាលរក្សាទុកឈ្មោះវិទ្យាល័យអង្គរនេះដដែល។ ហ្វេសប៊ុកបន្ដថា «ក្នុងនាមជាអតីតសិស្សវិទ្យាល័យអង្គរ ខេត្តសៀមរាប ពិតជាមានការមិនពេញចិត្តក្នុងការប្ដូរឈ្មោះសាលាថ្មីនោះទេ ហេតុដូចនេះសូមតំណាងអោយអតីតសិស្សានុសិស្សចាស់ថ្មីទាំងអស់សូមសំណូមពរដល់នាយកសាលាវិទ្យាល័យអង្គរនិងក្រសួងអប់រំយុវជននិងកីទ្បា សុំមេត្តាកុំប្តូរឈ្មោះសាលានេះអី សាលានេះមានវ័យចំណាស់ហើយ គួរតែព្យាយាមរក្សាកេរ្តិ៍ឈ្មោះសាលានេះទុកពុំគួរប្តូរឈ្មោះនោះទេពួកខ្ញុំពិតជាមានសោកស្តាយយ៉ាងខ្លាំង»។

VODមិនអាចទាក់ទងអភិបាលខេត្ដសៀមរាបលោក ឃឹម ប៊ុនសុង និងអ្នកនាំពាក្យលោ​ក លី សំរិទ្ធ ដើម្បីសាកសួរពីមូលហេតុនៃការចង់ប្ដូរឈ្មោះសាលាវិទ្យាល័យអង្គរបាននៅឡើយទេ ដោយ​លោកទាំងពីរមិនលើកទូរសព្ទ។

នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ​ យល់ឃើញថា ការប្ដូរឈ្មោះសាលារៀន គួរសួរយោបល់ដល់អាណាព្យាបាលសិស្សានុវសិស្សនិងលោកគ្រូអ្នកគ្រូជាមុន មិនមែនសម្រេចតែលើមនុស្សម្នាក់ពីរនាក់នោះទេ ដែលលោកថា អាចធ្វើឲ្យប៉ះពាល់ដល់​កេរ្តិ៍ដំណែលអ្នកកសាងពីជំនាន់មុន។

លោកបន្ដថា «ត្រូវតែមា​នការពិគ្រោះយោបល់គ្នាសិក្សាស៊ីជម្រៅអោយបានច្រើន មិនត្រូវចេះតែនឹកឃើញធ្វើទៅតាម​ចិត្ដថ្នាក់ដឹកនាំសាលាម្នាក់ពីរនាក់នោះទេ។ វាជាឈ្មោះល្អមួយស្រេចទៅហើយ មិនចាំបាច់អីទៅប្ដូរដាក់ឈ្មោះអីផ្សេងទេ។ ឈ្មោះអង្គរវាសមបំផុតសាលានៅខេត្ដសៀមរាប»។

ប្រតិកម្មនេះកើតឡើង អភិបាលខេត្ដសៀមរាបលោក ឃឹម ប៊ុនសុង បានស្នើទៅក្រសួងអប់រំយុវជននិងកីឡា កាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧នេះ ដោយសុំប្ដូរឈ្មោះ «វិទ្យាល័យអង្គរ» ទៅជា «វិទ្យាល័យតេជោ ហ៊ុន សែន អង្គរ» វិញ។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផ្ដល់អាគារសិក្សា៣ខ្នង​មាន១២០បន្ទប់ កាលពីថ្ងៃទី១៣ខែមិថុនាកន្លងមកនេះ៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

3 Responses to "គ្រូបង្រៀននិងសិស្ស មិនពេញចិត្ដនឹងការប្ដូរឈ្មោះវិទ្យាល័យអង្គរ"

  1. 😈omen😈 says:

    អាណារមួយអ្នកដូរឈ្មោះនឹងពេលម៉ែវាស្លាប់អោយវាដាក់ឈ្មោះ តេជោ ហ៊ុន សែន នឹងភ្នូរម៉ែវាផង។អាជ្ញាធរខេត្តសៀមរាបចំជាពួកអាជជុះម៉ែនលើកជើងខុសពេលខុសវេលា។យកល្អពួកអាផ្កាប់មុខអស់និងគួូដូរត្រកូលខ្លួនដាក់ (តេជោ ហ៊ុន)ទាំងអស់គ្នាទៅបើភ្លើយ៉ាងនេះយ៉ាងនេះ។ចង់និយាយល្អដែរតែនិយាយមិនកើតព្រោះពួកនេះវាថោកពេក!ពួកអាជ្ញាធរខេត្តសៀមរាប!

  2. តាមការពិត សាលារៀនមួយកន្លែងនេះ បានស្ថាបនាឡើងនៅក្នុងជំនាន់ របបដឹកនាំ «សាធារណរដ្ឋខ្មែរ» ក្រោមការ

    គ្រប់គ្រងរបស់ក្រសួងអប់រំជាតិ បានដាក់ឈ្មោះថា «អនុវិទ្យាល័យ អង្គរ»។បើទោះបីជាត្រូវបានតម្លើងឈ្មោះឲ្យទៅ

    ជា «វិទ្យាល័យ អង្គរ»​ យ៉ាងសក្តិសមយ៉ាងណាក៏ដោយ នៅតែមានប្រជារាស្ត្រខ្មែរដែលនៅសេសសល់ពីរបបកាប់

    សម្លាប់របស់ខ្មែរក្រហម មានទម្លាប់ចាំរត់មាត់ហៅឈ្មោះសាលារៀននេះថា «កូលែស អង្គរ»។តាមការវិភាគ ការ

    ចង់ប្ដូរឈ្មោះសាលារៀននាពេលថ្មីៗនេះ ជាបំណងការតបស្នងដោយមិនបានដកប្ដូរដំណែងរបស់អ្នកដឹកនាំនៅក្នុង

    តំបន់នោះ។

  3. people says:

    That is the college i been study before bloody communist took over’ and all my professors been killed at the jourp-samlap village ‘ (no kor-phease) I never forget the veitcong khmer rough regime and now veitcong youn-still hiding in khmer government’.Why they want to change the name of our heritage school ? why don’t they ask international to change city of ho chi mine to original name (prey nor kor)? so these people want to change the name of school are veitcong or khmer?? we must call prey nor kor not bloody ho-fuck ming ‘ .Youn are the animal in this planet ‘ GOD bless all cambodian people’