លោក សម រង្ស៊ី​ និង​មន្ត្រី​គណបក្ស​ជំទាស់​ជួប​គ្នា​នៅ​ហុងកុង​ ពេល​លោក​ថា ​នឹង​វិល​ចូល​ស្រុក​វិញ​ក្នុង​ឆ្នាំ​២០១៨

នយោបាយ

រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​​សុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។


15 កក្កដា 2017
កាន់ វិច្ឆិកា
វីអូអេខ្មែរ

លោក សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ ​ប្រកាស​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៨​ ​ស្រប​ពេល​ក្រុម​មន្រ្តី​ជាន់​ខ្ពស់គណបក្ស​ប្រឆាំង​ទៅ​ជួប​ពិភាក្សា​ជាមួយ​លោក​នៅទី​ក្រុង​ហុងកុង ​មុន​ពេល​វិសោធនកម្មច្បាប់​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន។​

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ ​លោក​ សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ជាប់​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ​ទាំង​បទ​មជ្ឈិម​ ​និង​បទ​ឧក្រិដ្ឋ​ជាច្រើន​ករណី​ បាន​បង្ហោះ​សារ​ខ្លី​មួយ​លើ​បណ្តាញ​សង្គម​ Twitter​ ​របស់​លោក​ ​ដោយ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «ខ្ញុំ​នឹង​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៨​ខាងមុខ។​ ​លោក​ ហ៊ុន សែន​ មិនមែន​អមតៈ​ទេ»។

ការ​បង្ហោះ​សារ​យ៉ាង​ខ្លី​នេះ​មិន​បាន​ប្រាប់​ថា លោក​នឹង​ត្រឡប់​មក​វិញ​ពេល​ណា​ ​ឬ​ប្រើប្រាស់​មធ្យោបាយ​អ្វី​ដើម្បី​អាច​ត្រឡប់​មក​កម្ពុជា​បាន​នោះ​ទេ។

ទោះ​ជា​យ៉ាងណា​ ​ការ​បង្ហោះ​សារ​ដ៏​ខ្លី​នៅ​លើ​បណ្តាញ​សង្គម​ Twitter ​របស់​លោក សម រង្ស៊ី នេះ​ក៏​ធ្វើ​ឡើង ​ស្រប​ពេល​ដែល​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូប​ ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​នៅ​ទីក្រុង​ហុងកុង។​



VOA​ ​បាន​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ សម រង្ស៊ី​ ​ដែល​កំពុង​ជួប​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​សំខាន់ៗ​នៅ​ទីក្រុង​ហុងកុង​ ​តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ ​មិន​មាន​ការ​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើយ។​

លោក​ អេង ឆៃអ៊ាង​ ​អនុប្រធាន​គណបក្ស​ប្រឆាំង​ ​និង​ជា​បុគ្គល​មួយ​រូប​ដែល​ស្និទ្ធ​នឹង​លោក ​សម រង្ស៊ី ​ហើយនឹង​កំពុង​ជួប​លោក សម រង្ស៊ី​ ​នៅ​ទីក្រុង​ហុងកុង​ដែរ​នោះ​ ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ពាក់ព័ន្ធ​នឹង​ជំនួប​នេះ​ទេ​ ​ដោយ​លោក​គ្រាន់​តែ​ប្រាប់​ ​VOA​ ​តាមរយៈ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា​ ​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​ទៅ​ជួប​លោក​ សម រង្ស៊ី ដើម្បី​សួរ​សុខទុក្ខ​ និង​ស្តាប់​នូវ​គំនិត​យោបល់​មួយ​ចំនួន​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ​ ​មុន​នឹង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ចូល​ជាធរមាន។​

លោក​បន្ថែម​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«ពួក​យើង​មក​ជា​ឯកជន​ ហើយ​ក៏​គ្មាន​ការ​ប្រជុំ​ជជែក​គ្នា​អី​ដែរ​ ​គឺ​មក​សួរ​សុខទុក្ខ​ ​និង​ស្តាប់​មតិ​យោបល់​លោក​ប្រធាន ​មុន​ច្បាប់​ហាម​គាត់​ចូល​ជា​ធរមាន»។

ជីវិត​នយោបាយ​របស់​លោក ​សម រង្ស៊ី ​ហាក់​កំពុង​ត្រូវ​បាន​កាត់​ផ្តាច់​ទាំង​ស្រុង​ ​បន្ទាប់​ពី​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចំនួន​ពីរ​ដង​ ​កំណត់​មិនឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​មាន​ទំនាក់​ទំនង​ជាមួយ​បុគ្គល​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​មជ្ឈិម ​ឬ​ឧក្រិដ្ឋ។​ ​ការ​ស្នើ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ទាំង​ពីរ​លើក​នេះ​កើត​ចេញ​ពី​បញ្ជា​របស់​លោក ​ហ៊ុន សែន​ ​ដែល​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​ ​និង​ជាគូ​ប្រកួត​ប្រជែងនយោបាយ​ដ៏​មាន​សក្តានុពល​ជាមួយ​លោក​ សម រង្ស៊ី។​

ថ្មីៗ​នេះ​ ​លោក​ ហ៊ុន សែន​ ​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ ធ្លាប់​បាន​ប្រកាស​ថា​ ​លោក​ សម រង្ស៊ី​ នឹង​មិន​អាច​ត្រឡប់​មក​កម្ពុជា​វិញ​អស់​មួយ​ជីវិត។​ ​លោក​ក៏​ធ្លាប់​បាន​ប្រកាស​កាត់​ដៃ​ស្តាំ​របស់​លោក​ចោល​ ​ប្រសិន​បើ​លោក​ចុះ​ហត្ថលេខា​ឲ្យ​មាន​ការ​លើកលែង​ទោស​លោក​ សម រង្ស៊ី​ ជា​លើក​ទី២។​

លោក​ សម រង្ស៊ី​ ធ្លាប់​បាន​ប្រកាស​ថា​ នឹង​ចូល​កម្ពុជា​វិញ​ជាច្រើន​ដង​ ​បន្ទាប់​ពី​ការ​និរទេស​ខ្លួន​របស់​លោក​ចាប់​តាំង​ពី​ចុង​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៥​មក។​ ក្នុង​នោះ​ ​លោក​បាន​ប្រកាស​ថា ​លោក​នឹង​វិល​ត្រឡ​ប់​ចូល​កម្ពុជា​វិញ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ឃុំ-សង្កាត់ ​ក្នុង​ឆ្នាំ​២០១៧។​

លោក​ សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ ប្រាប់ ​VOA ​នា​ល្ងាច​ថ្ងៃសុក្រ​នេះ​ថា​ រដ្ឋាភិបាល​នឹង​គ្មាន​ការ​ចរចា​ណា​មួយ​ដែល​អាច​បើក​ផ្លូវ​ឲ្យ​លោក ​សម រង្ស៊ី ​ចូល​មក​ប្រទេស​កម្ពុជា​នោះ​ទេ។ ​លោក​បន្ថែមថា ​លោក ​សម រង្ស៊ី​ នឹង​អាច​ចូល​មក​កម្ពុជា​បាន​ដោយ​ប្រឈម​នឹង​ការ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ។​

លោក​ ​សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ថ្លែង​ថា៖

«គាត់​មក​ ​ឬ​មិន​មក​អី​មាន​នរណា​គេ​ហាមឃាត់​គាត់។ ឥឡូវនេះ​គេ​លុប​បម្រាម​អី​អស់​ហើយ​ ​ឲ្យ​គាត់​អញ្ជើញ​មក។ គេ​ស្វាគមន៍​គាត់។​ ​ប៉ូលិស​នៅ​គុក​ព្រៃស​នៅ​ចាំ​គាត់​ពី​ជណ្តើរ​យន្តហោះ​ ​មិន​មែន​ដូច​ឆ្នាំ​២០០៦​ ​ឬ​២០១៣​នោះ​ទេ។​ ​គេ​ធ្វើ​ល្អ​ជា​មួយ​គាត់​យ៉ាង​ណា​ក៏​ដោយ​ ​សម រង្ស៊ី ​នៅ​តែ​កំ​ណត់​ថា​ គេ​មិន​ល្អ​ជា​មួយ​គាត់។ ​គាត់​អាក្រក់​ជា​មួយ​គេ​តែ​រហូត។​ ​អីចឹង មើល​ទៅ​គ្មាន​លទ្ធ​ភាព​ទេ។ ហើយ​ សម រង្ស៊ី​ មក​ហ្នឹង​ក៏​អត់​មាន​ដែរ។​ ​គាត់​និយាយ​តែ​អីចឹង​ទេ។ ​កម្លា​ចិត្ត​គាត់​ទេ​ បញ្ឆោត​ប្រជាជន​ទេ»។​

អ្នកឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​យល់​ថា​ ​លោក​ សម រង្ស៊ី​ នឹង​អាច​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​បាន​នៅ​ឆ្នាំ​២០១៨​ បើ​ទោះបីជា​មាន​ការ​សន្យា​របស់​មេដឹកនាំ​រដ្ឋាភិបាល​ថា​លោក​ សម រង្ស៊ី ​នឹង​គ្មាន​ថ្ងៃ​អាច​ត្រឡប់​ចូល​មក​វិញ​ក៏​ដោយ។​

លោក​ ចាន់ វិបុល​ ​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ ​និង​អភិបាល​កិច្ច ​លើក​ឡើង​ថា​ ​ចរិត​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា​ ​តែង​គិត​ពីផល​ប្រយោជន៍​របស់​ក្រុម​ ​ឬ​គណបក្ស​របស់​ពួក​គេ​រៀងៗ​ខ្លួន​ ដូច្នេះ​លោក​ថា​ ​លោក ​សម រង្ស៊ី​ ​នឹង​អាច​ចូល​មក​កម្ពុជា​វិញ​បាន​ ​ប្រសិនជា​មាន​ការ​ចរចា​ណាមួយ​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ។​ ​លោក​បន្ថែម​ថា​ ​សមាជិក​សភា​អឺរ៉ុប​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​មាន​ឥទ្ធិពល​លើ​ការ​ដោះ​លែង​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ទាំង​៥​រូប​ក្នុង​ពេល​កន្លង​ទៅ​ ​ក៏​ជា​មូលហេតុ​ជំរុញ​ឲ្យ​មាន​ការ​សម្រួល​ដល់​ការ​ត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី​ ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​

«ទាក់ទង​នឹង​ការ​កើន​ឡើង​នៃ​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះជាតិ​ ​ចំណុច​ទី​១​នេះ​ហើយ​អាច​ជា​ការ​បង្ហាញ​សញ្ញាណ​មួយ​ទៅ​ដល់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​សម្រប​សម្រួល។​ ​ចំណុច​មួយ​ទៀត​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ​ទោះ​បីជា​មាន​ការ​ធ្វើ​វិសោធនកម្ម​ទៅ​លើ​ច្បាប់​គ្រប់គ្រង​គណបក្ស​នយោបាយ​ដែល​មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត​រួម​ចំណែក​នៅ​ក្នុង​កិច្ចការ​នយោបាយ​មែន ប៉ុន្តែ​ហាក់​ដូចជា​មាន​ពាក្យ​ចចាម​អារ៉ាម​ថា ​នឹង​អាច​មាន​ការ​បើក​ច្រកមួយ​ថ្មី​ទៀត​សម្រាប់​លោក​ សម រង្ស៊ី»។​

កាលពី​ចុង​ខែ​មិថុនា​នេះ​ ​សមាជិក​សភា​សហភាព​អឺរ៉ុប​បាន ​និង​កំពុង​ស្វែង​រក​អន្ដរាគមន៍​ពី​ស្ថាប័ន​សភា​អឺរ៉ុប​ធំៗ​ ​ក្នុង​ការ​ធានា​ឲ្យ​លោក​ សម រង្ស៊ី​ បាន​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​ ​មុនការ​បោះឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ៕

What Next?

Recent Articles

4 Responses to "លោក សម រង្ស៊ី​ និង​មន្ត្រី​គណបក្ស​ជំទាស់​ជួប​គ្នា​នៅ​ហុងកុង​ ពេល​លោក​ថា ​នឹង​វិល​ចូល​ស្រុក​វិញ​ក្នុង​ឆ្នាំ​២០១៨"

  1. VV says:

    With this strange and stupid law, CPP and Mr. Hun Sen will end up spending more of their time talking about Mr. Sam Rainsy. In that cast, CNRP doesn’t need to spend time and money on the political campaign, but spend time and energy to help the people whom need help the most.

    Mr. Sam Rainsy will have maximum time and flexibility to make Mr. Hun Sen and CPP talking about him, and pay attention to him. He can do that at day or night. CPP and Mr. Hun Sen cannot do much to hurt Mr. Sam Rainsy but frustrated themselves and end up hurting themselves and their families.

  2. The People's idea says:

    All Cambodian people have understood that Mr. Sok ErSan is not good people Mr. Sok ErSan always speak the virus, poor ideas, no reasonable, and poor education, and wrongdoing from the reality and history.

    The arguments have pointed out that Mr. Sok ErSan please continue study general knowledge, political skill for the better speech, better thinking, better understand about the history of Cambodia. When Mr. Sok ErSan will have good knowledge so Mr. Sok ErSan will understand the bad big story of the CPP. The CPP members and Leaders come from where, and Mr. SokErSan will understand CPP’s leaders have a lot of money and this kinds of money come from where maybe corruption. As you known, thinking from Chief of government of office to Ministers have a lot of money. Mr. Sok Ersan tries to think about bad big story of the CPP so Mr. Sok Ersan will resign from the people because everyday Mr. Sok Ersan not ability and capacities for the nation at all. Mr. Sok Ersan pleases go to sub-people it is better.

    Thank you so much for attention.

  3. Anonymous says:

    Sam Rainsy est un démocrate , un leader, et maintenant la plupart veut du changement et j’espère qu’en 2018 le peuple se libère du dictateur !

  4. ?? says:

    HUN SEN can not do any thing to SAM RANSY the only thing is HUN SEN felling sick in his mind by can not kill SAM RANSY. please look what is the deference SAM RANSY have world community supported him and also Cambodian and take a look at HUN SEN world community did not like his dictator regime Cambodian did not like him the only people who like him is business people who wanted to be rich and some people who HUN SEN authority buying them or threatening them to supported HUN SEN. I knew HUN SEN was taking his personal problem again SAM RANSY but the way of thinking about this nation he did not care and he also HUN SEN having no knowledge of leading the nation. peace for Cambodian