លោក ហ៊ុន សែន ច្រានចោលសំណើច្បាប់ការពារនាយករដ្ឋមន្ត្រី ចាត់ទុកថា “ស្មោគគ្រោក”

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​


លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្រតិកម្ម​ទៅ​នឹង​ លោក លឺ ឡាយស្រេង បន្ទាប់​ពី​អ្នក​នយោបាយ​ជើង​ចាស់បាន​ស្នើឲ្យ​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋ​មន្ត្រី ក្រោយ​ចាក​ចេញ​ពី​តំណែង ដោយ​ចាត់​ទុក​ជា​សំណើ “ស្មោគ​គ្រោក”។

ធ្លាប់​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ លោក លឺ ឡាយស្រេង កាល​ពីថ្ងៃ​ម្សិល​មិញ​នេះ បាន​​ផ្ញើ​លិខិត​ចំហរ​មួយ​ទៅ​លោក ហ៊ុន សែន ដោយ​ស្នើ​ឲ្យ​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋ​មន្ត្រី​ក្រោយ​បញ្ចប់​អាណត្តិ និង​ផ្ដល់​គោរព​ងារ​ជា “វីរៈបុរស​ជាតិ”។

មិន​មែន​តែ​លោក ហ៊ុន សែន ប៉ុន្តែ លោក លឺ ឡាយស្រេង បាន​ផ្ញើ​លិខិត​ចំហ​បែប​នេះ​ទៅ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ផង​ដែរ ក្នុង​ន័យ​ដូច​គ្នា។

​តាម​សារព័ត៌មាន Fresh News ដែល​អះ​អាង​ថា បាន​សម្ភាស​ផ្ដាច់​មុខ​ជាមួយ​លោក ហ៊ុន សែន នោះ បាន​ចុះ​ផ្សាយ​ថា លោក​នាយករដ្ឋ​មន្ត្រី​បាន​ច្រាន​ចោល​សំណើ​បែប​នេះ ដោយ​ចាត់​ទុក​ជា​សំណើ​ស្មោគ​គ្រោក និង​ជា​ការ​ប្រមាថ​ “ដ៏​ធ្ងន់​ធ្ងរ”​ដល់​បក្ស​កាន់​អំណាច។

យោង​តាម​ការ​ផ្សាយ​របស់​ Fresh News ដដែល​នេះ លោក ហ៊ុន សែន សំណើ​ច្បាប់​នេះ នឹង​ធ្វើ​ឲ្យ​ប្រជាជន​យល់​ច្រឡំ​ថា នាយករដ្ឋ​មន្ត្រី​កំពុង​ស្ថិត​ក្នុង​តំណែង​បច្ចុប្បន្ន​នេះ បាន​ធ្វើ​អ្វី​មួយ​ខុស​យ៉ាង​ធ្ងន់​ធ្ងរ។

លោក​ ហ៊ុន សែន ក៏​បាន​តប​ទៅ​វិញ​ថា កុំ​ឲ្យ​លោក លឺ ឡាយស្រេង តាំង​ខ្លួន​ជា​ព្រឹទ្ធាចារ្យ និង​អ្នក​នយោបាយ​ជើង​ចាស់​ត​ទៅ​ទៀត បន្ទាប់​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​បាត់​បង់​សំឡេង​គាំ​ទ្រ​រហូត​គ្មាន​អាសនៈ​មួយ​សោះ​នៅ​ក្នុង​សភា​នោះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ច្រានចោលសំណើច្បាប់ការពារនាយករដ្ឋមន្ត្រី ចាត់ទុកថា “ស្មោគគ្រោក”"

  1. 😈omen😈 says:

    លោក ហ៊ុន សែន ពិតជាមានសំណាងខ្ពស់ណាស់ប្រសឹនបើប្រជារាស្ត្រខែ្មរលោកកំទ្រច្បាប់នេះ។មានអ្នករងគ្រោះច្រើនណាស់ដែលមានបំណងប្ដឹងលោក ហ៊ុន សែន ទៅតុលាការជាតិនិងអន្តរជាតិនៅពេលអនាគតមានដូចជា!លោក ហ៊ុន សែន បើកដៃឲ្យមានការកាប់សម្លាប់ក្រោយថ្ងៃរដ្ធប្រហា! ហ៊ុន សែន បង្កើតគម្រោងការណ៍(ក៥) ហ៊ុន សែន បានបន្ដែតបន្ដោយឲ្យមានអំពើរពុករលួយរហូតដល់កម្រិតបំផ្លិតបំផ្លាញជាតិហើយនៅមានទង្វើរច្រើនទៀតដែលលោក ហ៊ុន សែន ត្រូវប្រឈមមុខ។ខ្ញុំគឹតថានេះជាពេលវាលាដ៍ល្អសម្រាប់ការបង្កើតច្បាប់នេះដើម្បីការពារនាយករដ្ធមន្រ្តីពេលអស់អំណាចប្រសឹនបើប្រជារាស្ត្រខ្មែរលោកកំទ្រ!មិនខុសអីពីសហរដ្ធអាមេរិកទេគេក៏មានច្បាប់នេះដែរ។តែវាជារឿងមួយផ្សេងទៀតបើលោក ហ៊ុន សែន គឹតថាខ្លួនមិនអាចមានវាសនាទៅដល់ថ្ងៃហ្នឹងដោយប្រការណ៍ណាមួយ។

  2. ?? says:

    HUN SEN should take this peaceful solution from a former official LY LAI SREANG . he should not reject his proposal to have peace for this poor nation. what else can we Cambodian help our nation to stay in the world community . so sad for our nation to have this kind of leader that we Cambodian did not know what is his intention. I knew our nation is in danger from our invader VIETNAME government. their policy is gone so deep in our nation internal there are a lot of Cambodian brain wash in HUN SEN leadership. through out some sauce from secret again said Vietcong spy is every where in our nation . remember HUN SEN was come in powers by those Vietcong and this evil still behind him order to do what they want to have their UNITED ENDO CHEN to success . this is the last change for our nation if HUN SEN love his own nation he should not reject this proposal for life and dead of his nation. I would like to mention to all Cambodian the song that write by SIN SY SAMUT under the name SAM REK CHHEAM KHMER NEAK SNERHACHEAT. please take those record and play to understand the meaning of it. for so many decade our poor nation never have been a peaceful nation Vietcong took half of our land and they wanted more at last they want it all. as I mention to our Cambodian the cancer in our nation’s internal is come to the stage of being survive or the last of it’s life. I would like to make announcement to all Cambodian in any party please save our nation. we do not care about HUN SEN if he willing to save his own nation is a piece of cake if he want to. just get out from Vietcong by this peaceful solution we Cambodian and international community are behind our nation Vietcong can do any thing to us. if we Cambodian can not come together just listen to the song that sang by a friend of min KEO SARATH . SROR NOS DEY KHMER. I hop all Cambodian will wakeup and save our nation. long life Cambodia peace for this poor nation and GOD ABLESS ALL Cambodian people . PS I love you all

  3. people says:

    For me’ i never respect leaders who destroyed our nation or gave land to enemy’ . I will say to the criminals leaders who committed crimes to their own people ‘ must obey the law&order ‘. I still say the criminals must responsible what ever they do to the country or the nation ‘ like communist king si hak nouk and their communist men and dictator are the evil men who committed crimes to the nation’ must responsibility’ . democracy ‘must respect LAW&ORDER ‘ and must followed constitution ‘ even CNRP lead the country’if they do committed crime ‘they must face the justice’ and must change policy ‘ P-M must serve only two term ‘ but this veitcong mafia dictator so stubborn ‘never look at other countries in ASEAN ‘that why GOD punished him and he will go to hell soon to meet their communist friends .GOD bless all cambodian people