អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​បី​ថ្ងៃ

ដោយ យាង សុជាមេត្តា
2017-07-16
RFA

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) [ស្ដាំ] និង​ភរិយា លា​អធិរាជ​ជប៉ុន អាគីហិតូ (Akihito) នា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ Photo AFP
អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) [ស្ដាំ] និង​ភរិយា លា​អធិរាជ​ជប៉ុន អាគីហិតូ (Akihito) នា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ Photo AFP


អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ កក្កដា ខាង​មុខ​នេះ។

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៦ កក្កដា ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) នេះ គឺ​តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ។

ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក ង្វៀន ហ៊្វូជុង នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ ព្រម​ទាំង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក សាយ ឈុំ និង​លោក ង្វៀន ហ៊្វូជុង ក៏​នឹង​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជាវៀតណាម នៅ​ខេត្ត​ព្រះសីហនុ ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​បី​ថ្ងៃ"

  1. people says:

    Bloody communist veit politicians are the animal in this planet ‘ and their animal puppet are worse ‘ . How come king of cambodia seem to be close with aneny?? specially when veit come to visit cambodia ‘it seem really close ‘ that why mr EA KIM SRENg said king si hak nouk wife is the Youn-spy who killed khmer 3 million ‘ .It must be right ‘because everything under control of veitcong and youn-spy ‘ .Animal veit politicians will be punished by GOD one day because they are the animal rob the neighbour countries ‘like champa,lao,kampuchea kroam ‘.GOD bless all cambodian people’