ក្រសួងអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខណៈកំពស់ទឹកទន្លេកើន​ឡើង

ដោយ លោក មាស រតនៈវិទូ​​ | ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧​
http://vodhotnews.com

បរិស្ថាន

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា


ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ពីអាកាសធាតុដោយថា ចាប់ពីថ្ងៃនេះរហូតដល់ចុងខែកក្កដា ប្រទេសកម្ពុជានិងមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស។

នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ខែកក្កដា ក្រសួងក្រសួងធនធានទឹកនិងឧតុនិយម ឲ្យដឹងថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៥ខែកក្កដា ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស និងបណ្តាលឲ្យទឹកទន្លេមេគង្គ ទន្លេបាកសាក់ និងទន្លេសាប មានការកើនឡើងយ៉ាងខ្លាំង។

ក្រសួងបានឲ្យដឹងទៀតថា បញ្ហានេះមកពី កម្ពុជាទទួលរងឥទ្ធិពលពីកូនព្យុះ តាឡាស (TSTALAS) ដែលជាព្យុះទី៤ ប្រចាំឆ្នាំ២០១៧នេះ ដែលបានកើតឡើងនៅសមុទ្រចិនខាងត្បូង រួចព្យុះនេះ កំពុងតែបន្តដំណើរ​មកដល់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ។

ក្រសួង ក៏ប្រកាសឲ្យប្រជាពលរដ្ឋដែលរស់ជិតមាត់ទន្លេ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

សរសេរមកកាន់ លោក ម៉ាប់ ស៊ុយ Mabsuy168@gmail.com

សរសេរមកកាន់ លោក មាស រតនៈវិទូ តាមរយៈ vitou@vodhotnews.com

What Next?

Recent Articles