គ្មាន​ការ​តវ៉ា​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៨ បើ​ហ៊ាន​ក្បាល​គល់​ប្ញស្សី​មិន​ខាន

កោះសន្តិភាព

ដោយ ៖ អ៊ាង ប៊ុនរិទ្ធ

ថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៧:១៨(31-07-2017 17:18)

 

​រាជធានី​ភ្នំពេញ ​៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នៅ​ឆ្នាំ ២០១៨ ខាង​មុខ​នេះ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​តវ៉ា​ចំពោះ​លទ្ធផល​នោះ​ទេ តែបើ​មាន​ប្រាកដ​ជា​មាន​វិធានការ​​ទប់ស្កាត់​ជា​មិន​ខាន ​។

ការ​អះអាង​របស់​លោក រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ថ្នាក់ដឹកនាំនិង​មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នី​តុ​សម្បទា នា​រសៀល​ថ្ងៃ​ទី​៣១​ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង​ ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖ «នៅ​លើ​លោក​នេះ ខ្ញុំ​ជឿ​ថា មិនមែន​អ្នក​ណា​អ​ព្យា​ក្រឹត្យ​នោះ​ទេ​។ ព្រោះ​ថាបើគាត់​អ​ព្យា​ក្រឹត្យ ម៉េច​គាត់​ទៅ​បោះ​ឆ្នោត ឆ្នោត​បក្ស​នេះ បោះ​ឲ្យ​បក្ស​នោះ អីចឹង​បើ​គាត់​អ​ព្យា​ក្រឹ​ក្យ​កុំទៅ​បោះ​ឆ្នោត ដេក​នៅផ្ទះ​ទៅ​។ គ្មាន​អ្នក​ណា​ទៅ​បោះ​ឆ្នោត ហើយ​សន្លឹក​ឆ្នោត​ខូច​នោះ​ទេ​។ វា​ចៃដន្យ​ណាស់ យើង​មិន​ជឿ​មានអ្នក​អ​ព្យា​ក្រឹ​ក្យ​ទេ»​។

ជាមួយ​គ្នា​នោះ​ដែរ​ លោករដ្ឋមន្ត្រីបាន​រំលេច​ពាក្យ​ពេ​ច​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​ជាមួយ​សមាជិក​កាលពី​កាល ពី​ថ្ងៃ​៣០ ខែកក្កដា កន្លង​មក​ថា«យើង​មិន​បង្ខំ​អ្នក​ណា​ទេ បើអ្នក​ណា​មិន​ចង់​នៅ​ជាមួយ​បក្ស​ប្រជាជន ទេ​សុំ​លាលែង​ទៅ​។ ទៅ​រស់នៅ​ជាមួយ​គេ​ទៅ កុំមក​តោង​កន្ទុយ​ទៀត» ។ លោក​បន្ត​ថា​៖ «គណបក្សប្រឆាំង​គេ​ចង់​ទម្លាក់​យើង ដោយ​យក​អ្នក​ខាងក្រៅ​មក​វាយប្រហារ​លើ​រាជរ​ដ្ឋាភិ​បាល ជា​ច្រើន​លើក​ច្រើន​សារ​»។ លោក​ថា​នៅ​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា មិន​ចាញ់​ទេ ព្រោះ​មាន​កម្លាំងគ្រប់គ្រាន់​ហើយ ហើយ​ពលរដ្ឋ​គាំទ្រ​ដោយ​ការ​បោះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​។លោក រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា លោក សម រង្សី ប្រហែល​ល​ជា​មិន​មាន​ផ្លូវ ចូល​មក​ស្រុក​ខ្មែរ​បាន​ឡើយ ព្រោះ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់ ស្តី​ពី​គណបក្ស​នយោបាយ បាន​ដាក់​ឲ្យ​ប្រើ​ហើយ​។

​ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ថា​សម្រាប់​ការ​បោះ​ឆ្នោត លើក​ក្រោយ​មិន​អនុញ្ញាត​ឲ្យ​តវ៉ា​ចំពោះ លទ្ធផល​នោះ​ទេ  ហើយ​បើ​តវ៉ា នឹង​ត្រូវ​ក្បាល​គល់​ឬ​ស្សី​ហើយ​។ ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​នេះ ខណៈ​ពេល​រាជរដ្ឋាភិបាល​បាន​សម្រេច​យក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា ៕ ​


What Next?

Related Articles

11 Responses to "គ្មាន​ការ​តវ៉ា​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៨ បើ​ហ៊ាន​ក្បាល​គល់​ប្ញស្សី​មិន​ខាន"

  1. Rayuth says:

    បុរសម្នាក់នេះ គឺជាមរតកសំណល់ពីរបបប៉ុល ពតឬ?

  2. 😈omen😈 says:

    ប្រហែលចង់បានគោរមងារជា សម្ដេច ដូចលោក ទា បាញ់ ទេដឹង?

  3. ?? says:

    no thought he was those murder of our poor people . keep your word if the result that your evil group lost that election just do not kill more Cambodian. your group leader said so many time if he lost there will be war. time is coming soon you may alive or die up to Cambodian judge on your group of evil. please look at this face he may have been murder a lot of his own brother and sister even his mother and father. I wishing all these evil person will soon gone from this sad land. peace for all Cambodian and GOD bless them all

  4. Anonymous says:

    ពួកអតីតកម្មាភិបាលខ្មែរក្រហមនេះ ធ្លាប់ឈាមប្រឡាក់ដៃ បានជាហ៊ាននិយាយបែបហឹង្សា ផ្តាច់ការបែបនេះ។ សង្គមប្រជាធិបតេយ្យប្រជាជនមានសិទ្ធិតវ៉ាអហឹង្សារាល់ភាពអយុត្តិធម៏បានទាំងអស់។

  5. people says:

    This ugly face guy is the former veitcong khmer-rough spy who used to killed a lot of khmer people’ and his brain really dumb ‘ don’t understand about democracy’ What a monkey ” .GOD bless all cambodian people’

  6. Anonymous says:

    មិនគួរលួចសំលេងរបស់ប្រជាជន
    ដែលខំចំណាយពេលវេលា កំលាំងកាយ ធនធាន
    មកជាល្បែងដើម្បីអំណាចរបស់ជនមួយក្រុម មិនមែនដើម្បីជាតិសាសន៍ខ្លួន
    បំផ្លាញទឹកដី ប្រាង្គប្រាសាទរបស់ដូនតាដែលខំកសាង
    ដោយស្រែកថា ចាញ់ក៏ឈ្នះ ឬ ឈ្នះក៏ឈ្នះ
    ប្រជាជនសព្វថ្ងៃគេមិនចង់ទៅបោះឆ្នោតទេ ព្រោះមិនជឿលើ គជប
    បើមានមេដឹកនាំល្អស្នេហាជាតិមិនបាច់បោះឆ្នោតក៏បានដែរ
    តែពួកគាត់ត្រូវតែទៅ ព្រោះកុំឱ្យចាញ់បរទេសដែលមានសិទ្ធិបោះឆ្នោតដែរ

  7. Anonymous says:

    ស្រុកខ្មែរឥឡូវមានរដ្ឋមន្ត្រីឆ្នើមកំពុងលេចធ្លោ២រូបដែលប្រជាជនដាក់ងារឲ្យគឺ ១.រដ្ឋមន្ត្រីដាល់បាក់ធ្មេញ និង២.រដ្ឋមន្ត្រីក្បាលគល់ឬស្សី។

  8. Chourn says:

    ក្បាលអាគាត់ហ្នឹងដូចគល់ឬស្សីអញ្ចឹងបានជាចូលចិត្តនិយាយពីគល់ឬស្សី។ យកតែរដ្ឋមន្ត្រីល្ងង់ ងាប់ទៅដឹកនាំអញ្ចឹងបានជាជាង៣០ឆ្នាំហើយប្រទេសជាតិរង្កិលក្តិដទៅមុខអត់រួចនិងគេ។

  9. Chourn says:

    រដ្ឋមន្ត្រី២រូបបានងារថ្មីហៅថាៈ អាជួបបាក់ធ្មេញ និងអាជួបគល់ឬស្សី

  10. Prayuth says:

    វាប្រាកដជាធ្លាប់សំឡាប់ខ្មែរជំនាន់ខ្មែរក្រហមនឹងគល់ឬស្សី ហើយឥឡូវចង់សំឡាប់ខ្មែរនឹងគល់ឬស្សីទៀត។

  11. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    សំដីសរជាតិ មាយាទសរពូជ៕