នាយករដ្ឋមន្រ្តី៖ បើសិនជាបន់ឲ្យ ហ៊ុន សែន ស្លាប់ អ្នកក៏ងាយស្លាប់ដែរ​​​

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថា បើអត់ពីលោកទៅគណបក្សប្រឆាំងក៏មិនអាច​គ្រប់គ្រង​កងកម្លាំងប្រដាប់អាវុធបានឡើយ។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីមានព័ត៌មានមួយចំនួននៅតាមហ្វេសប៊ុក ដែលលោក ហ៊ុន សែន ថាបានបំផុសបំផុលថាលោក«ស្លាប់»។

ឆ្លើយតបករណីនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត ដែលធ្វើនៅភ្នំពេញ នៅថ្ងៃទី១ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា «យកល្អទុកឲ្យ ហ៊ុន សែន រស់ បើបន់ឲ្យ ហ៊ុន សែន ស្លាប់ អ្នកក៏ងាយស្លាប់ដែរ»។

លោក ហ៊ុន សែន បន្តថា ការអំពាវនាវទៅកាន់សមាជិក សមាជិការគណបក្សប្រឆាំងគឺមិនគ្រប់គ្រាន់ទេ ដោយលោកបានអំពាវនាវឲ្យមេបក្សប្រឆាំងមើលសមាជិក របស់ខ្លួនដោយលោកថា «បើសិនជាបន់ឲ្យ ហ៊ុន សែន ស្លាប់ អ្នកឯងហ្នឹងគ្រោះថ្នាក់មុនគេទេ។ វាជាទីកន្លែងកប់ខ្មោចរបស់អស់លោក»។

លោកនាយករដ្ឋមន្រ្តីបន្តថា«នៅពេលវេលានេះ ហ៊ុន សែន រក្សាបាននូវការគ្រប់គ្រង់លើកម្លាំងទាំងអស់។ ប៉ុន្តែអត់ពី ហ៊ុន សែន ​មិនប្រាកដទេ នៅពេលនោះគឺរដ្ឋាភិបាលអត់មានក្បាល តំណែងរបស់រដ្ឋមន្ត្រីទាំងអស់នឹងត្រូវរលាយជាស្វ័យប្រវត្តិ ប៉ុន្តែអ្នកដែលគ្រប់គ្រងអង្គភាពកងទ័ពដែលសិ្ថតមុខងារសាធារណគឺមិនត្រូវបានបាត់បង់ទេ។ អាហ្នឹងហើយ ជាចំណុចគ្រោះថ្នាក់សម្រាប់អស់លោក ព្រោះគេនៅតែបញ្ជាកម្លាំងប្រដាប់អាវុធ អង្គភាពរបស់គេបាន»។​

កាលពីអំឡុងខែកក្កដា ទីស្តីការគណៈរដ្ឋមន្រ្តីបានលើកពេល​ប្រជុំ​ប្រចាំ​សប្តាហ៍ចំនួនពីរ​ដង​ជាប់ៗគ្នា ហើយទន្ទឹមនឹងនោះក៏មានព័ត៌មាននៅតាមហ្វេសប៊ុកមួយចំនួនផ្សាយថា លោកនាយករដ្ឋមន្រ្តីកំពុងមានជំងឺទៅព្យាបាលនៅសិង្ហបុរី។ ប៉ុន្តែក្រោយមកប្រហែលពីរសប្តាហ៍លោក ហ៊ុន សែន បង្ហាញមុខជាមួយនឹងការបើករថយន្តដោយ​ខ្លួនឯងដែលលោកថាបើករថយន្តពលរដ្ឋនៅម្តុំផ្លូវ៦០ម៉ែត្រ៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

4 Responses to "នាយករដ្ឋមន្រ្តី៖ បើសិនជាបន់ឲ្យ ហ៊ុន សែន ស្លាប់ អ្នកក៏ងាយស្លាប់ដែរ​​​"

  1. Anonymous says:

    គាត់កំពុងនិយាយបោកប្រាស់និងកុហក់ប្រជាជន។ គាត់យកចំណងបញ្ហាប្រទសជាតិទាំងមូលមកចងភ្ជាប់ជុំវិញខ្លួនគាត់ ហើយនិយាយបោកថាមានតែខ្លួនគាត់និងបក្សគាត់ប៉ុណ្ណោះទើបអាចស្រាយបញ្ហាជាតិទាំងអស់នោះបាន។ សួរថាតើអ្នកដឹកនាំប្រទេសជឿនលឿនដ៏ទៃទៀតលើលោកយើងនេះ ពេលពួកគេអស់អំណាចឬស្លាប់ទៅ បណ្តាលឲ្យប្រទេសជាតិវឹកវរធ្លាក់ក្នុងវិបត្តិឬ? ប្រទេសជាតិដែលមានប្រព័ន្ធដឹកនាំល្អ ត្រឹមត្រូវ យុត្តិធម៏ គ្មានពុករលួយ ទោះបីជាអ្នកដឹកនាំនោះធ្លាក់ពីអំណាចឬស្លាប់ ក៏ប្រទេសជាតិគេនៅតែដំណើរការល្អដោយសុខសុវត្ថិភាពដដែល។ នេះដោយសារគាត់ភ័យខ្លាចចាញ់ឆ្នោត អស់អំណាច បាត់បង់ទ្រព្យរកបានដោយអំពើពុករលួយរបស់គាត់ ក្រុមគ្រួសារគាត់ បក្សពួកគាត់ន ទើបគាត់ខំនិយាយបោកប្រាស់និងបំភ័យប្រជាជនយ៉ាងនេះ។ ទោះអត់ពីគាត់ ក៏ប្រជាជនគេចេះដឹកនាំប្រទេសបានដែរ។ កុំគិតថាប្រជាជនគេឆោតល្ងង់ ប្រជាជនមិនស្លាប់ដោយសារគ្មានគាត់នោះទេ។ នៅលើលោកយើងនេះគ្មានអ្វីអមតៈទេ ដល់ពេលត្រូវស្លាប់គឺគេចមិនរួចទេ។

  2. ?? says:

    sorry HUN SEN if you die the people in the whole world will not care . because why???? they knew you are not a human being . this is the word of un human to say if I die there will be no one can do this job. that mean if HUN SEN die the whole world will die white him . do not be so proud of yourself Mr you are just a piece of unwanted subject that Cambodian and the world trying to get rite of . because of your brain is limited that right you always speaking like while animal. it is a big release if you die Cambodian will be out of Vietcong control . as most Cambodian nationalist bagging you to give up in order to save your own nation but so sad you are so honest to your master Vietcong. my massage to all Cambodia inside the country please do not forget at this moment Vietcong just control their poppet when they control every thing you will have no more tear if you cry out laugh . as the word said did not see coffin you are so happy just like insect when coffin come you will have no time to cry. please making some research from the lower Cambodian land the half of Cambodian land that Vietcong took. asking some question to those lower Cambodian how those Vietcong treated them . this is your last change 2018 is the time you can get out from those Vietcong policy. peace for Cambodian and GOD bless them all

  3. Anonymous says:

    មិនមែនអត់ពីឪពុកម្ដាយទៅកូនស្លាប់ទេ បើស្លាប់មាន២ករណី!
    ១ ! កូនចោលម្សៀត អត់កំណើតគ្រាន់ តែចិញ្ចឹមក្រពះមិនរស់ដែរ
    ២! ឪពុកម្ដាយមិនបានការ មិនចេះត្រួសត្រាយផ្លូវសម្រាប់កូនចៅ មិនចេះបង្រៀនកូនចៅឱ្យរៀនរស់ដោយខ្លួនឯង

  4. people says:

    If you die’ the whole cambodia will celebrate and happy’ because now cambodian people seem to live in the communist cage of your mafia law’.I think 90% wish you go away from lead the government and even keep you in ICC prison ‘ because you committed a lot of crimes ‘ you killed khmer people’ ,gave Tral island to youn-hanoi, and the worse corrupted in khmer history ‘so your crimes will be in the hell for thousand years like si hak nouk ,sok ann,chea sim and your animal veit boss ‘.GOD bless all cambodian people’