បក្ស​កាន់​អំណាច​ព្រមាន ​វាយ​ក្បាល​បក្សប្រឆាំង​ដោយ​​គល់​ឫស្សី​ បើ​តវ៉ា

លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ថ្លែង​ទៅ​កាន់​មន្ត្រី​។ រូបថត ខុទ្ទកាល័យ​ក្រសួង




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ប្រើ​កម្លាំង​ដើម្បី​បង្ក្រាប​ទៅ​លើ​បក្សប្រឆាំង​ និង​អ្នក​គាំទ្រ​បក្សប្រឆាំង​ណា​ដែល​ប្រឆាំង​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៨ ​ដោយ​ព្រមាន​សំពង​ក្បាល​ដោយ​គល់​ឫស្សី ហើយ​មន្ត្រី​រាជការ​ត្រូវ​តែ​គាំទ្រ​បក្ស​កាន់​រដ្ឋាភិបាល បើ​អត់ ត្រូវ​លាលែង​ពី​ការងារ​។ យោង​តាម​ខ្សែ​អាត់​សំឡេង​របស់​លោក​រដ្ឋមន្ត្រី​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​មួយ​ថ្ងៃ​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ប្រជុំ​បិទទ្វារ​គណៈកម្មាធិការ​កណ្ដាល​ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ចំនួន​ ២២១៤ ​នាក់​មកពី​ទូទាំង​ប្រទេស​ចូលរួម​ក្រោម​អធិបតីភាព លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ​។

នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ថ្នាក់​ដឹកនាំ​ក្រសួង​សង្គមកិច្ច​កាលពី​ថ្ងៃ​ចន្ទ លោក វង សូត ​បាន​ថ្លែង​ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​ប្រធាន​គណបក្ស​កាន់​រដ្ឋាភិបាល​ឲ្យ​មន្ត្រី​របស់​លោក​បាន​ដឹង​ថា​៖ «​គណបក្ស​ប្រឆាំង​និយាយ​ថា​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្ដេច​ ហ៊ុន សែន ធ្វើ​អី​តាម​អំពើ​ចិត្ត​… អេ តាម​អំពើ​ចិត្ត​ប៉ុន្តែ​មាន​ច្បាប់​ធ្វើ​តាម​ច្បាប់ ច្បាប់​ប្រគល់​ឱ្យ​គាត់​នូវ​អំណាច អ្នក​ធ្វើ​ខុស​ច្បាប់​ចាប់​ដាក់​គុក​។ បោះឆ្នោត​លើក​នេះ បើ​មាន​បញ្ហា​តវ៉ា​ទៀត ត្រូវ​ក្បាល​ម៉ា​គល់​ឫស្សី​ហើយ ច្បាស់​អ៊ីចឹង​ហ្មង អត់​មាន បើក​សិទ្ធិ​ឲ្យ​តវ៉ា​អី​ទេ​»​។

យោង​ទៅ​លើ​ការ​តវ៉ា​បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ ២០១៣ ឃើញ​ថា​អ្នក​តវ៉ា​ទាំង​នោះ​ត្រូវ​បាន​ឆ្លើយតប​ដោយ​ហិង្សា​ជា​បន្តបន្ទាប់​អស់​រយៈពេល​ប្រហែល​ពីរ​ខែ​បន្ទាប់ពី​ការ​បោះឆ្នោត ហើយ​អ្នក​ឈរ​មើល​នៅ​ជិត​កន្លែង​តវ៉ា​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់​​ និង​អ្នក​តវ៉ា​ ៤ ​នាក់​ត្រូវ​បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់ពី​មាន​ការ​បង្ក្រាប​នៅ​លើ​ស្ពាន​ព្រះមុនីវង្ស ហើយ​ក៏​មាន​បាតុកម្ម​តវ៉ា អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ខែ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក៏​ត្រូវ​បាន​បោស​សម្អាត​ក្រុម​ប្រឆាំង​ដោយ​អហិង្សា​ផង​ដែរ​។

លោក សូត បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ហើយ​បាន​រំឭក​មន្ត្រី​របស់​លោក​ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រសិន​បើ​មិន​ដូច្នេះ​ទេ​ពួកគេ​អាច​លាលែង​ពី​តំណែង​បាន​។

លោក​មាន​ប្រសាសន៍​ថា​៖ «​មន្ត្រី​ទាំងអស់​និយាយ​តាម​ច្បាប់​ថា​ស្រលាញ់​បក្ស​ណា​ក៏​បាន​ដែរ​ប៉ុន្តែ​កាលពី​ម្សិលមិញ​ខ្លឹមសារ​ (​កិច្ចប្រជុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​) បាន​និយាយ​អ៊ីចេះ បើ​មិនមែន​ជា​មន្ត្រី​ដែល​ស្រឡាញ់​គណបក្ស​ប្រជាជន​ទេ​ទៅ​ណា​ទៅៗ បើ​មិន​ដឹង​ថា​រដ្ឋាភិបាល​នឹង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ទេ ខំ​នៅ​ធ្វើ​អី​»​។

លោក​បាន​បន្ថែម​ថា​៖ « មន្ត្រី​ស៊ី​ប្រាក់​ខែ​របស់​រដ្ឋ​ហើយ​អព្យាក្រឹត​ ប៉ុន្តែ​កុំ​ភ្លេច​ណា​ថា​រដ្ឋ​នេះ​វា​កើត​ពី​បក្ស​ហ្នឹង អ៊ីចឹង​ហើយ​ខ្ញុំ​គិត​ថា​មន្ត្រី​យើង​ទាំងអស់​ត្រូវ​តែ​មាន​ឥរិយាបថ​មួយ​ច្បាស់លាស់​រឿង​បក្ស​…​បើ​ថា​មិន​ច្បាស់​ទៅ​ណា​ទៅ បើ​មិន​នៅ​ក្នុង​បក្ស​ប្រជាជន​ទេ មិន​បាច់​នៅ​ទេ​ទៅ​នៅ​ណា​ទៅៗ​គណបក្ស​នេះ​ក៏​អត់​ស្វាគមន៍​ដែរ​បើ​ស្រឡាញ់​គណបក្ស​ចាំ​នៅ បើ​មិន​ស្រឡាញ់​គណបក្ស​មិន​បាច់​នៅ​ចាំ​ស៊ីពែ​របស់​គណបក្ស​អី​ទៀត​ទេ​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​៖ «​វា​ចូល​ដល់​ដំណាក់កាល​មួយ​ប្រកួត​ប្រជែង​យក​ប្រៀប​រៀង​ខ្លួន​ហើយ​… បើ​និយាយ​ពី​បក្ស​ប្រឆាំង​នៅ​ស្រុក​យើង​គឺ​ពិសពុល​គណបក្ស​ប្រឆាំង​គេ​ចង់​ទម្លាក់​យើង ចង់​ទម្លាក់​យូរ​ហើយ​តែ​ធ្វើ​មិន​ធ្លាក់​ដោយ​យក​អ្នក​ខាង​ក្រៅ​មក​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​ជាច្រើន​លើក​ច្រើនសា​»​។

លោក​ថ្លែង​ថា​៖ «​មិន​អាច​ឱ្យ​ចាញ់​បាន​ទេ សរុប​ឲ្យ​ខ្លី​មក​គឺ​គ្មាន​ទេ​រឿង​ចាញ់​»​។ «​ប្រសិន​បើ​អ្នក​បំពាន​ច្បាប់​នឹង​ចាប់​ដាក់​គុក​គឺ​ថា​យើង​ប្រើ​អំណាច​ស្រប​ច្បាប់​… ហើយ​ប្រសិន​បើ​ច្បាប់​នៅ​តែ​មាន​ចន្លោះ​ប្រហោង​យើង​នឹង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ពីព្រោះ​យើង​ឈ្នះ​, យើង​អាច​ធ្វើ​អ្វីៗ​ដែល​យើង​ចង់​»​។

ទោះបី​ជា​យ៉ាង​ណា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក ជាម ច័ន្ទនី ដែល​កាលពី​ឆ្នាំ​មុន​ត្រូវ​បាន​តែងតាំង​ឲ្យ​ទទួល​បន្ទុក​គណៈកម្មាធិការ​មហាផ្ទៃ ការពារ​ជាតិ​ និង​មុខងារ​សាធារណៈ​បាន​ថ្លែង​ថា​ការ​អត្ថាធិប្បាយ​របស់​ពួកគេ​គឺជា​ការ​គំរាម​កំហែង​មួយ​ដល់​គណបក្ស​សង្គ្រោះជាតិ និង​ប្រជាពលរដ្ឋ​ហើយ​គណបក្ស​សង្គ្រោះជាតិ​មិន​អាច​ទទួល​យក​បាន​ទេ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​ការ​សោកស្តាយ​ចំពោះ​អត្ថាធិប្បាយ​របស់​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ដែល​បាន​ប្រើ​ពាក្យ​សម្តី​ធ្ងន់ធ្ងរ​មក​លើ​ប្រជាជន​ខ្មែរ​ដែល​ជា​ម្ចាស់​អំណាច និង​ម្ទាស់​ទឹកដី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រើ​ពាក្យ​សម្តី​ជា​រឿង​ធម្មតា​របស់​គាត់ … យើង​អាច​ចងចាំ​បាន​យ៉ាង​ច្បាស់​កាលពី​​ប៉ុន្មាន​ខែ​មុន​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ធ្លាប់​បាន​និយាយ​ថា​នឹង​វ៉ៃ​អ្នក​តវ៉ា​ឲ្យ​បាក់​ធ្មេញ ខណៈ​ដែល​លោក វង សូត បាន​និយាយ​បន្ទរ​ថែម​ទៀត​ថា​នឹង​ត្រូវ​វាយ​ក្បាល​បក្សប្រឆាំង​ដោយ​គល់​ឫស្សី​ចំពោះ​អ្នក​ដែល​ហ៊ាន​តវ៉ា​ដែល​ទាំង​នេះ​គឺជា​ការ​គំរាម​កំហែង​មួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​»៕ NS


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

2 Responses to "បក្ស​កាន់​អំណាច​ព្រមាន ​វាយ​ក្បាល​បក្សប្រឆាំង​ដោយ​​គល់​ឫស្សី​ បើ​តវ៉ា"

  1. people says:

    This ugly face never understand about democracy’ . why don’t he think during 1993 election is won by funcinpec party but his veitcong mafia boss cry ,lampa and wanted divide the country? and 1997 not obey the international and did the coup killing a lot of khmer so this guy must followed his mafia veitcong boss’that mean he a criminal too’.Now we wait and see in the election 2018 if cpp lost and do the protest ‘ this ugly face will be hit with bamboo and break all the teeth ‘.This ugly guy will become sam-dach ach swa soon .GOD bless all cambodian people’

  2. ?? says:

    PEOPLE.. I fell so sad that I have been study and made a lot of research about Cambodian leader. after the king NORODOM SIHAHOU leaded the nation every thing changed 90%. especially Cambodia became a communist nation leaded by POL POT in that regime there are two other nation was involved CHINA and secrete Vietcong policy UNITED ENDOCHEN. it is not deference from the old Cambodian word said >> the squash is sunk and the fragile pot and pan are rising up. please look at this person do we think he have high education that can see right and wrong, black and white . according to his speak I have no though that he was one of the killer during POL POT regime . as I mention for many time that there are a lot of killer is still at large. as I keep note on the top leader Mr HUN SEN as you saw his murder action in Cambodia and you can also seeing he is following Vietcong policy. this time it more then ever that our nation is in danger. our nation can come to an end if no one can preventing it from Vietcong and their poppet. believing me all my research is 100% clear that you can seeing it in your own eyes . I have a felling that all Cambodian have to wakeup and walking forward to have democracy just like the words from Dr KEM LEY said. too bad we lost our Cambodian hero by those evil man . as I seeing the reason news the CPP official going around asking people who they vote for that is I never seen in democratic nation. in democratic nation no one want to know who you vote for every one have their right to vote who ever they think is good for their nation. unlike the king damp of this south ease ASAIN nation call KAM POCH CHEA in KHMER. 2018 is a must for all Cambodian to change this leader for the shake of this nation. Democracy for this poor nation peace for all Cambodian and GOD bless them all

Leave a Reply

Submit Comment