លោក ញឹក ប៊ុនឆៃ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

ដោយ ម៉ម មុនីរតន៍
2017-08-03
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ផ្ដល់​បទសម្ភាសន៍​ ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ ជា​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ដំបូង។ RFA/Tha Kitya
ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ផ្ដល់​បទសម្ភាសន៍​ ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ ជា​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ដំបូង។ RFA/Tha Kitya



អតីត​ឧបនាយករដ្ឋមន្ត្រី​កូតា​ខាង​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន និង​កំពុងសាកសួរ​នៅ​ស្នងការ​ក្រុង​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ឲ្យដឹង​ថា លោក ញឹក ប៊ុនឆៃ អតីត​ឧប​នាយករដ្ឋមន្ត្រី​កូតា​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ នៅថ្ងៃទី ៣ សីហា នេះ។ លោក​បន្ត​ថា មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ ត្រូវ​គេ​រក​ឃើញ​ថា លោក ញឹក ប៊ុនឆៃ មាន​ជាប់​ពាក់ព័ន្ធ​ការ​ផលិត​គ្រឿងញៀន នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ នៅ​ពេល​នេះ លោក ញឹក ប៊ុនឆៃ ត្រូវ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ មុន​នឹង​បញ្ជូន​បន្ត​នីតិវិធី​ទៅ​តុលាការ។

បើ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ នៅ​ថ្ងៃ​ទី៣ សីហា ជា​ការ​សាកសួរ​ពី​ដំណើរ​រឿង​សមគំនិត​ពី​បទ ផលិត​គ្រឿង​ញៀន​ខុស​ច្បាប់ និង​នាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿង​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​​ភូមិទី១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០០៧។

លោក ខៀវ សុភ័គ បន្ត​ថា សមត្ថកិច្ច​​កំពុង​​បន្ត​​ស្រាវជ្រាវ​​អ្នក​​ពាក់ព័ន្ធ​​ដទៃ​ទៀត ប៉ុន្តែ​លោក​បដិសេធ​បង្ហាញ​អត្តសញ្ញាណ ដោយ​ទុក​ឲ្យ​សមត្ថកិច្ច​ចាត់ការ​រឿង​នេះ​បន្ត​ទៀត។

សូម​ស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ម៉ម មុនីរតន៍

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "លោក ញឹក ប៊ុនឆៃ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន"

  1. Anonymous says:

    Win as King. Fail as thief