លោក ហ៊ុន សែន ព្រមាន​​ប្រើ​​វិធានការ ​“កាំភ្លើង” ​និង “គុក” ចំពោះ​​អ្នក​​តវ៉ា​​លទ្ធផល​​បោះឆ្នោត​​ឆ្នាំ​ក្រោយ​

ដោយ វណ្ណ សុគន្ធា
03/08/2017
RFI

media
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (@Samdech Hun Sen, Cambodian Prime Minister)


នៅក្នុង​ជំនួប​ជូន​ដំណើរ​កីឡាករ កីឡាការិនី​កម្ពុជា​ទៅ​ចូល​រូ​ម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​ជាថ្មី​ថា នឹងមិន​ឲ្យ​មានការ​ធ្វើបាតុកម្ម​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោតជាតិ​នៅ​ឆ្នាំក្រោយ​នោះទេ។ លោក​ហ៊ុន សែន បាន​គូសបញ្ជាក់ថា នឹង​ប្រើប្រាស់​វិធាន​ការ​បង្ក្រាប​ដោយ​ប្រើប្រាស់ “កាំភ្លើង “និង “គុក” ចំពោះ​អ្នក​តវ៉ា​ដែល​ធ្វើ​ផ្តេសផ្តាស​ដូច​កាលពី​ឆ្នាំ២០១៣។ ​ការ​ព្រមាន​​ជា​ថ្មី​​ពី​ប្រមុខ​រដ្ឋាភិបាល​នេះ គឺ​បន្ទាប់ពី​មាន​ចុះ​ការផ្សាយ​ព័ត៌មាន​ជាច្រើន​ពី​វិធានការ​របស់លោក​រដ្ឋ​មន្ត្រី វង សូត ដែល​ព្រមាន​វាយ​អ្នក​តវ៉ា​នឹង​គល់​ឫ​ស្ស៊ី បើសិន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត។

វិធានការ​របស់លោក​នាយករដ្ឋមន្ត្រី បានបង្ហាញ​យ៉ាងច្បាស់​ហើយ គឺ​បង្ក្រាប​តាមរយៈ​ការប្រើប្រាស់​កងកម្លាំង​មាន​សមត្ថកិច្ច ប្រសិន​គណបក្សប្រឆាំង​ហ៊ាន​ចេញ​តវ៉ា​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​ដូចដែល​ខ្លួន​ធ្លាប់ធ្វើ​កាលពី​ឆ្នាំ២០១៣នោះ។ ក្រៅពី​វិធានការ​បង្ក្រាប លោក​ប្រមុខ​គណបក្សកាន់អំណាច​ក៏បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការកើតមាន​ការ​តវ៉ា​តប​​ទៅវិញ​​ផងដែរ​​ពី​សំណាក់​អ្នក​ដែល​ស្រឡាញ់​ល​គាំទ្ររូប​លោក​ព្រោះថា​ការតវ៉ា​ធ្វើបាតុកម្ម​គេ​មាន​សិទ្ធិ​ដូច​តែ​គ្នា។ វិធានការ​ទាំងនេះ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មិនមែន​ចង់​សំដៅ​តែ​លើ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅចុង​ខែក​ក្កដា ឆ្នាំ២០១៨ប៉ុណ្ណោះទេ តែ​លោក​ក៏​ចង់​សំដៅ​ដល់​ការបោះឆ្នោត​ព្រឹទ្ធសភា​ដែល​នឹង​ធ្វើឡើង​នៅ​ដើមឆ្នាំ២០១៨ខាងមុខនេះ​ផងដែរ។ បើតាម​លោក​ហ៊ុន សែន គណបក្ស​ណា​ដែល​ព្រហើន​បំពាន​ច្បាប់​នោះ​នឹងត្រូវ​រំលាយចោល​តែម្តង។

លោក​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា គណបក្សប្រឆាំង​មិន​ចាប់អារម្មណ៍​នឹង​សម្តី​ព្រមាន​របស់លោក​នាយករដ្ឋមន្ត្រី​នេះឡើយ ព្រោះថា​ការបោះឆ្នោត​មិនទាន់​មកដល់​ដែល​មិនទាន់​ដឹង​ខាង​ណា​ឈ្នះ ខាង​ចាញ់ ឫ​ខាង​ណាត​វ៉ា ខាង​ណា​មិន​តវ៉ា​ទេ។ តែ​ទោះយ៉ាងណា លោក​អេង ឆៃអ៊ាង គូសបញ្ជាក់ថា ប្រសិន​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ល្អ​នោះ គឺ​គ្មាន​ការតវ៉ា​ណាមួយ​កើតឡើង​ឡើយ។

សូម​រំលឹកថា កាលពី​បោះឆ្នោត​ឆ្នាំ២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​បាន​កេណ្ឌ​អ្នកគាំទ្រ​ជាច្រើន​ម៉ឺន​នាក់មក​ធ្វើបាតុកម្ម​នៅ​ភ្នំពេញ ដើម្បី​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​ដែល​ជោគជ័យ​បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា។ កាលណោះ ក៏មាន​ស្រែក​ទាមទា​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ចេញពី​តំណែង​ទៀតផង។ បាតុកម្ម​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី និង​លោក​កឹម សុខា នាពេលនោះ បានបញ្ចប់​ទៅវិញ​ដោយ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​ក្នុង​ឆ្នាំ២០១៤ និង​ការចែក​អំណាច​គ្នា​នៅក្នុង​រដ្ឋសភា។ សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ២០១៨វិញ គណបក្សធំៗទាំងពីរ​សុទ្ធ​អួត​ពី​ជ័យ​ជំ​នៈរៀងៗខ្លួន​រួចទៅហើយ។ ប៉ុន្តែ​ជា​ញឹកញាប់ គេ​កត់​សម្គាល់​គណបក្ស​កាន់​អំណាច​​តែងតែ​​ព្រមាន​​ពី​​លទ្ធភាព​​នៃ​ការកើតមាន​សង្គ្រាម​នៅក្រោយ​ការបោះឆ្នោត ប្រសិនបើ​ខ្លួន​មិនបាន​គ្រប់គ្រង​ប្រទេស​ទៀត​នោះ៕

What Next?

Recent Articles

7 Responses to "លោក ហ៊ុន សែន ព្រមាន​​ប្រើ​​វិធានការ ​“កាំភ្លើង” ​និង “គុក” ចំពោះ​​អ្នក​​តវ៉ា​​លទ្ធផល​​បោះឆ្នោត​​ឆ្នាំ​ក្រោយ​"

  1. Prayuth says:

    ជាជំនាញរបស់សម្តេចហើយ

  2. Chourn says:

    និយាយដដែលដដែលសុាំអស់ហើយគ្មាននណាខ្លាចសារគំរាមនេះទៀតទេ នៅសម័យទំនើប នេះអ្នកផ្តាច់ការមិនចេះតែធ្វើអ្វីៗតាមតែអំពើរចិត្តដូចមុននោះបានទេកុំចេះតែហ៊ាន

  3. Chourn says:

    កំពុងតែភ័យស្លន់ស្លោហើយនិយាយលែងដឹងខ្យល់អស់ហើយ ចាំមើលថាតើមានរឿងអ្វីកើតឡើង ប្រសិនបើហ៊ុនសែនហ៊ានប្រើកំលាំងដើម្បីកាប់សំលាប់ប្រជាជនខ្លួននោះ។ ស្រួលមិនស្រួលក្រែង លោអាកំលាំងទាំងអស់នោះវាវាយបកទៅសំពងក្បាលរបស់ហ៊ុនសែនវិញក៍ថាបាន។

  4. ?? says:

    to Cambodian inside the country please do not concentrate on what this evil speaking . just go and vote who ever you think can lead this nation to a peaceful country like the other. I’m felling so sad to see all these evil are still at large they did it in POL POT regime but so sad they are doing it again. look at this evil face Cambodian history will writing down by itself in the near future. I can not believing this Vietcong poppet leader was a genocidal he can turn himself to be a GOD saving all those families victim . please look at all his crucial action after Vietcong got him up to leaded this poor nation from 1979 up till now. Cambodian is rising up again this evil action and this evil threatening to kill them . I have a felling this guy must have a dirty plane in this result of 2018 election . it will be so sad if Cambodian let this evil end this nation in this century. this problem is too big for too many small group to fight again this evil it require all Cambodian nationalist to work together . please fight back when you have a change and please do not let coffin come close to you. peace for Cambodian and GOD bless them all

  5. Anonymous says:

    គឺគាត់និងរបស់បក្សគាត់ហ្នឹងឯងធ្នាប់មានបទពិសោធន៏ឡាំប៉ាពេលចាញ់ឆ្នោតឆ្នាំ១៩៩៣ រួចបង្កើតជាតំបន់អប្បគមន៏ ដើម្បី តវ៉ាសុំបានធ្វើជានាយករដ្ឋមន្ត្រីទី២។ លុះបានសម្រេចហើយក៏ធាក់នាយករដ្ឋមន្ត្រីទី១ឲ្យធ្លាក់ពីតំណែង។ អាក្រពើ ក្បាលខូច !

  6. Rayuth says:

    He is too much crazy of power. He’s drunken on power. He is too much afraid of losing power in the 2018 election because people stop support and vote for him and his party. He is the one who brought shame and disaster to the country of cambodia. He does not love the country and people, but is drunken on power. The last day of his power is July 2018 elections. Please, Cambodian brothers and sisters vote him out.

  7. people says:

    Veitcong mafia dictator never enough ‘ he bloody committed sin for a long time and now still commit till he going to hell.GOD will punish him soon’ .GOD bless all cambodian people’

Leave a Reply

Submit Comment