គណបក្ស​ប្រឆាំង​ប្រកាស​មិន​ទទួល​ស្គាល់​រាល់​សកម្មភាព​ទាក់ទង​ទណ្ឌិត​ដែល​មិន​ផ្លូវ​ការ

ដោយ​ សុ ជីវី
2017-08-10
RFA

សេចក្ដី​ថ្លែង​ការណ៍​​របស់​គណបក្ស​សង្គ្រោះ​ជាតិ
សេចក្ដី​ថ្លែង​ការណ៍​​របស់​គណបក្ស​សង្គ្រោះ​ជាតិ


គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួល​ស្គាល់​ការ​ផ្សព្វផ្សាយ និង​សកម្មភាព​របស់​បុគ្គល​ណា​មួយ​ទាក់ទង​នឹង​ទណ្ឌិត​ដែល​ពុំ​មែន​ជា​ការ​សម្រេច​ផ្លូវការ​របស់​គណបក្ស​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា បញ្ជាក់​ថា រាល់​សេចក្ដី​សម្រេច​របស់​គណបក្ស គឺ​ជា​សេចក្ដី​សម្រេច​របស់​សមាជ​ក្រុមប្រឹក្សា​ជាតិ គណៈកម្មការ​នាយក និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ ដែល​ស្រប​តាម​លក្ខន្តិកៈ​របស់​បក្ស។

គណបក្ស​នេះ​មិន​ទទួល​ស្គាល់​ការ​ផ្សព្វផ្សាយ និង​សកម្មភាព​បុគ្គល​ដែល​មិន​មែន​ជា​សេចក្ដី​សម្រេច​របស់​គណបក្ស​ដែល​រួម​មាន ការ​ប្រើប្រាស់​សំឡេង រូបភាព ឯកសារ​លាយលក្ខណ៍​អក្សរ សកម្មភាព​ទណ្ឌិត រួម​នឹង​ការ​យល់​ព្រម​ដោយ​ចំហ ដោយ​តុណ្ហីភាព ឬ​ដោយ​នៅ​ស្ងៀមស្ងាត់​ ការ​ឃុបឃិត​ជាមួយ​ទណ្ឌិត ទាំង​អ្នក​ជាប់​ទោស​ឧក្រិដ្ឋ ឬ​មជ្ឈិម ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​គណបក្ស។

ការ​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​បន្ទាប់​ពី​ច្បាប់​គណបក្ស​នយោបាយ​ដែល​ទើប​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ថ្មីៗ​នេះ បាន​ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។ ចំពោះ​គណបក្ស​​ណា​ដែល​ហ៊ាន​បំពាន ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ គឺ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល ៥​ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​នោះ​ចោល​តែម្ដង។ ច្បាប់​នេះ ក្រៅ​ពី​គណបក្ស​ប្រឆាំង​រិះគន់ ក៏​រង​ការ​រិះគន់​ពី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ថា​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ខណៈ​ច្បាប់​កំពូល​មួយ​នេះ ថា​ពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "គណបក្ស​ប្រឆាំង​ប្រកាស​មិន​ទទួល​ស្គាល់​រាល់​សកម្មភាព​ទាក់ទង​ទណ្ឌិត​ដែល​មិន​ផ្លូវ​ការ"

  1. Chourn says:

    Good

Leave a Reply

Submit Comment