តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ​ប្រតិកម្ម​នឹង​សារ​នាយក​រដ្ឋមន្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ជប៉ុន ជួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ។ រូបថត AFP



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់ទុក​ការ​ថ្លែង​ប្រាប់​ទៅ​នាយក​រដ្ឋមន្ត្រី​ និង​វិនិយោគិន​ជប៉ុន​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ថា​គណបក្ស​ប្រឆាំង​អាច​ធ្វើអ្វីៗ​ដើម្បី​បំផ្លាញ​សន្តិភាព​នោះ​គ្រាន់​តែ​ជា​ប្រយោជន៍​សម្រាប់​គណបក្ស​ខ្លួន ហើយ​ថា​ជំនួប​នោះ​គួរ​តែ​និយាយ​រឿង​ការទូត​ជា​ជាង​ចោទប្រកាន់​បែប​នេះ​។

ប្រតិកម្ម​តប​កាលពី​ម្សិលមិញ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ លោក គឹម សួរភីរិទ្ធិ បាន​ថ្លែង​សំដៅ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​ទៅ​ទស្សនកិច្ច​ជប៉ុន​ថា​ ​គួរ​ពិចារណា​លើ​ការ​ចោទ​មក​លើ​គណបក្ស​ប្រឆាំង​ហើយ​គួរ​និយាយ​ពី​បញ្ហា​ការទូត​ក្នុង​ពិធី​នោះ​ដោយ​មិន​គួរ​និយាយ​អំពី​គណបក្ស​ប្រឆាំង​ដើម្បី​ប្រយោជន៍​គណបក្ស​ប្រជាជន​នោះ​ទេ​។

លោក គឹម សួរភីរិទ្ធិ បាន​អះអាង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ដែល​មាន​ចេតនា​ធ្វើ​អ្វី​ផ្ទុយ​នឹង​ប្រជាធិបតេយ្យ​នោះ​ទេ​។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​អ្វី​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី [​ហ៊ុន សែន​] ​បាន​លើក​ឡើង​គឺជា​ការ​យល់​ឃើញ​របស់​គាត់​ដើម្បី​បាន​ប្រយោជន​ពី​នយោបាយ​។ ប៉ុន្តែ​តាម​ពិត​គណបក្ស​ប្រឆាំង​មិន​ដែល​មាន​ចេតនា​ធ្វើ​ដូចនេះ​ទេ​គឺ​យើង​ធ្វើ​អ្វី​ទៅ​តាម​ច្បាប់ និង​ដំណើរការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​»​។

លោក​ថា​៖ «…​យើង​ធ្វើ​អ្វី​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។ ដូច​យើង​បាន​ឃើញ​រួចហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​មុនៗ​ប្រសិន​បើ​គណបក្ស​ប្រឆាំង​បាន​ធ្វើអ្វីៗ​មិន​គិត​អំពី​អត្ថប្រយោជន៍​ជាតិ ប្រជាពលរដ្ឋ​មិន​គាំទ្រ​ទេ​»​។

ទោះ​យ៉ាង​ណា​ក្តី​លោក គឹម សួរភីរិទ្ធិ បាន​ថ្លែង​ថា​ជប៉ុន​ក៏​បាន​យល់​ផង​ដែរ​ពី​ស្ថានភាព​នៅ​កម្ពុជា ហើយ​គេ​ក៏​ដឹង​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ និង​ផ្លូវ​អ្វី​ដែល​គណបក្ស​លោក​កំពុង​ដើរ​។

ក្នុង​អំឡុង​សុន្ទរកថា​កាលពី​ថ្ងៃ​ទី​ ៨ សីហា​លោក ហ៊ុន សែន បាន​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ស៊ីនហ្សូ អាបេ និង​វិនិយោគិន​ថា​គណបក្ស​ប្រឆាំង​អាច​ធ្វើ​អ្វីៗ​នៅ​កម្ពុជា​ដើម្បី​បំផ្លាញ​សន្តិភាព​ដែល​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច​ដែល​ព្យាយាម​រក្សា​សន្តិភាព​។

ដោយ​អួត​ជា​មុន​ថា​គណបក្ស​ប្រជាជន​នឹង​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នោះ​បុរស​ខ្លាំង​របស់​កម្ពុជា​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន Fresh News កាលពី​ថ្ងៃ​អង្គារ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូអាបេ និង​វិនិយោគិន​នៅ​ទីក្រុង​តូក្យូ​ក្នុង​សិក្ខាសាលា​ស្តីពី​ការ​វិនិយោគ​ថា​គណបក្ស​សង្គ្រោះជាតិ​មិន​គិត​ពី​សន្តិសុខ​ ឬ​សន្តិភាព​សម្រាប់​ពលរដ្ឋ​ និង​ជាតិ​ក្នុង​សកម្មភាព​របស់​ពួកគេ​ហើយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​គឺ​ថា​ពួកគេ​ធ្វើ​អ្វី​ដើម្បី​បំផ្លាញ​សន្តិភាព​។ «​ខ្ញុំ​មិន​គិត​ថា​គណបក្ស​របស់​ខ្ញុំ​ត្រូវ​តែ​ឈ្នះ​នោះ​ទេ​។ ​យើង​ត្រូវ​តែ​គិត​អំពី​បរិយាកាស​រួម សន្តិសុខ​ជាតិ​គឺ​ផ្ទុយ​នឹង​គណបក្ស​ប្រឆាំង​ដែល​ខ្វះ​ការ​ទទួល​ខុសត្រូវ​។ ​ពួកគេ​អាច​ធ្វើអ្វីៗ​ដើម្បី​បំផ្លាញ​សន្តិភាព ប៉ុន្តែ​ក្នុង​នាម​ជា​គណបក្ស​កាន់​អំណាច​យើង​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​សម្រាប់​ជីវិត​របស់​ប្រជាពលរដ្ឋ​ដើម្បី​សន្តិសុខ​ជាតិ​មិន​ទុក​ឲ្យ​ [​ប្រទេស​] ​ធ្លាក់​ក្នុង​ស្ថានភាព​ចលាចល​ និង​គ្រោះថ្នាក់​ទេ​»​។

ដកស្រង់​ដោយសារ​ព័ត៌មាន​ដដែល​ លោក​ ហ៊ុន សែន បាន​បន្ថែម​ថា ​មុន​ការ​បោះឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​តែង​ប្រកាស​ពី​ការ​ឈ្នះ​ជា​មុន ប៉ុន្តែ​ក្រោយ​ការ​បោះឆ្នោត​តែងតែ​ចាញ់​ហើយ​ពួកគេ​មិន​ទទួល​ស្គាល់​លទ្ធផល​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​ឥឡូវ​នេះ​ដើម្បី​ចៀស​ប្រវត្តិ​ដដែលៗ​យើង​ក៏​បាន​កំណត់​ច្បាប់​ពីព្រោះ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​មាន​ចំណុច​ពិសេស​របស់​ពួកគេ​គឺ​តែងតែ​ច្រានចោល​លទ្ធផល យក​អាសនៈ​ និង​ប្រាក់​ខែ​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ច្បាប់​ថ្មី​ត្រូវ​បាន​បំពេញ​រួច​ហើយ ហើយ​ព្រមាន​ថា​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​រដ្ឋសភា​បន្ទាប់ពី​ព្រះមហាក្សត្រ​កោះ​ហៅ​ប្រជុំ​លើក​ទី​មួយ​មាន​ន័យ​ថា​បោះបង់​អាសនៈ​៕ PS

What Next?

Recent Articles

2 Responses to "តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ​ប្រតិកម្ម​នឹង​សារ​នាយក​រដ្ឋមន្ត្រី"

  1. ?? says:

    I do not believe it…. OH my poor uneducated leader WHY you walk naked in front of the other nation. please help me…………… I can not take it…………………… GOD bless Cambodian

  2. people says:

    What a animal brain”’ Veitcong mafia dictator is so sick’ he never wrong’ he nevr look his own mistake like king si hak nouk never wrong’ he asking Youn veitcong to killed khmer for his power ‘like hun-sen he never wrong’ ‘he did the coup, he bury parish accord ‘he gave Tral island to youn ,he let illegal youn come to cambodia but accused opposition ‘ why ?? what did opposition do ?? if opposition have a weapon ?? why don’t he look at U S or french or indonesia ?? or indea?? when they win election ‘they transfer peacefully to the winner ‘ but he never wanted to give fair to the nation’ like 1993 he did everything to get power back even did the coup killing a lot of khmer ‘.Veitcong mafia dictator have animal brain ‘ GOD will punish him one day ‘ .GOD bless all cambodian people’

Leave a Reply

Submit Comment