មេធាវីនាយករដ្ឋមន្រ្តីស្នើឲ្យរកភស្ដុតាងដែលចោទថា «លោក ហ៊ុន សែន​ សម្លាប់លោក កែម ឡី»

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧​
http://vodhotnews.com

សង្គម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)


មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ដ្រីលើកឡើងថា សមាជិកព្រឹទ្ធសភាបក្សប្រឆាំងដឹងថា ខ្លួនឯងមានកំហុសទើបរត់ទៅក្រៅប្រទេសហើយថា ឃាតកម្មលើអ្នកវិភាគនយោបាយគឺមិនជាប់ពាក់ព័ន្ធលោកនា​យ​ក​​រដ្ឋមន្ដ្រីទេ។​

មេធាវីការពារក្ដីឲ្យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច ឲ្យដឹងថា សវនការនៅពឹ្រកនេះ គឺដោយសារមេធាវីការពារក្តីឲ្យ លោកស្រី ថាក់ ឡានី ប្ដឹងឧទ្ធរណ៍ជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ តុលាការជាន់ទាបមួយនេះបានកាត់ទោសអតីតសមាជិកព្រឹទ្ធសភារូបនេះដាក់ពន្ធនាគារ១ឆ្នាំកន្លះ ពិន័យចូលរដ្ឋ៨លានរៀល និងសងជំងឺចិត្តលោក ហ៊ុន សែន ចំនួនមួយរយរៀល។ ប៉ុន្ដែទាំងមេធាវីការពារក្តី និងលោកស្រី ថាក់ ឡានី បែរជាមិនចូលរួមក្នុងខ្លួនមកសវនការទៅវិញ។

លោកមេធាវី គី តិច ចោទថា លោកស្រី ថាក់ ឡានី ពិតជាមានចេតនាចោទប្រកាន់លើលោក ហ៊ុន​ សែន ថា នៅពីក្រោយឃាតកម្មលើលោក កែម ឡី ដោយថា លោកស្រីបានបញ្ឆេះកំហឹងប្រជាពលរដ្ឋ ឲ្យស្អប់ប្រមុខរដ្ឋាភិបាល។

លោកបន្ថែមថា ការដែលចោទថា លោក ហ៊ុន សែន នៅពីក្រោយការស្លាប់លោក កែម ឡី នោះ លោកថា លោកស្រី ថាក់ ឡានី ត្រូវចូលខ្លួនមកឆ្លើយបំភ្លឺ និងស្វែងរកភស្ដុតាងដាក់បន្ទុកមកតុលាការ មិនមែនរត់ទៅក្រៅប្រទេសនោះទេ។

លោកថា៖ «បើសិនជាគាត់អះអាងថា គាត់ជាបុគ្គលម្នាក់ ដែលស្អាតស្អំ មិនបានធ្វើអញ្ចឹងមែន អីអញ្ចឹងមែន គាត់នៅតទល់នៅតុលាការហ្នឹងហើយ គាត់អត់ត្រូវរត់ទេ ដូចខ្ញុំលើកនៅក្នុងបន្ទប់សវនាការមិញអញ្ចឹង ការដែលគាត់រត់គាត់ហ្នឹង ដោយសារតែគាត់ដឹងថា ខ្លួនគាត់ខុស។ អាឡូវ អត់មានភស្ដុតាងអីទាំងអស់ និយាយមក ចោទថា សម្ដេចតេជោសម្លាប់ កែម ឡី។ អាឡូវមានភស្ដុតាងស្អី ដាក់មកឲ្យតុលាការមក សូម្បីតែមេធាវីគឺថា គាត់អត់មានភស្ដុតាង ហេតុផល…..»។

VOD មិនទាន់អាចទាក់ទងសុំការបំភ្លឺពីមេធាវីការពារលោកស្រី ថាក់ ឡានី គឺលោក សំ សុគង់ បានទេ។

ក្នុងបន្ទប់សវនការ ប្រធានក្រុមប្រឹក្សាជុំនុំជម្រះសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង ប្រកាសថា តុលាការនឹងប្រកាសសាលដីកា នៅថ្ងៃទី២៨សីហាខាងមុខ។

លោកស្រី ថាក់ ឡានី ត្រូវបានលោក ហ៊ុន សែន ប្ដឹងពីបទបរិហារកេរ្ដិ៍​ជាសាធារណៈនិងញុះញង់ឲ្យបង្កភាពវឹកវរ បន្ទាប់ពីលោកស្រីថ្លែងជុំវិញករណីឃាតកម្មអ្នកវិភាគបញ្ហានយោបាយលោក កែម ឡី។ ប៉ុន្ដែលោកស្រីបដិសេធថា មិនបានចោទប្រកាន់លោក ហ៊ុន សែន នោះឡើយ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles

2 Responses to "មេធាវីនាយករដ្ឋមន្រ្តីស្នើឲ្យរកភស្ដុតាងដែលចោទថា «លោក ហ៊ុន សែន​ សម្លាប់លោក កែម ឡី»"

  1. ?? says:

    HUN SEN lawyer have to responsible of manipulated in this case and the other murder cases. Cambodian and world organization seeing a lot of murder cases was happen in this HUN SEN leadership. the main question is some murder case this justice system in Cambodia did not fine the real killers but some was fake that make no one believe in this justice from hell. I tell you the true Mr lawyer from hell>>>>> if you consulting whit those murder and trying to get away from their evil act you are as same as those murder. in this case of Dr KEM LEY murder was showing us 100% fake . please be a human being this case even animal can not believing it. did you know how majority of people thinking about your client ?? for example if the dog used to eat shit it always looking for shit to eat. as I used to say after the killing field those murder are still at large. did U know up till this day we still can not fine those genocide leader who responsible in murder of more than two million of our poor Cambodian. all those murder cases are still keep in document in ICC just awaiting for the date to appeal see if you can face it. don’t you think your nation was alone there was secret again who document those murder cases. you are not alone Mr if there was smoke it must be fire and there are many cases that a fire can started. come on be honest to GOD sooner or later you are going hell anyway . and the my last request please do not kill more of my poor people. I knew at this stage you will never born as a human being again. peace for our poor nation and GOD bless all Cambodian

  2. people says:

    You are wright mr ?? ” cambodia fake everything’ under veitcong germs and veitcong mafia dictator lead the country.Communist china and communist youn-veitcong ha noi who responsibility of killing field (3 million khmer die) because they help communist pol-pot rise to power ‘. Then communist veitcname invade cambodia and rob everything and keep control for ten years and keep stealing billion dollars from cambodia and keep cambodian people in their cage to ask the aid from international ‘ so cambodian people become a victim of communist china and veitname since 1970 till now’ .look at laos ‘ country no kiklling field but Youn control smoothly ‘ now cambodia have many khmer nationalists that why it very hard for youn to swallowed cambodia ‘so all young generation must protect our country’ not let go like kampuchea kroam’ we must protect our motherland ‘ .GOD bless all cambodian people’