រដ្ឋាភិបាលប្តេជ្ញាធ្វើឲ្យកម្ពុជាមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧​
http://vodhotnews.com

សេដ្ឋកិច្ច

លោក ហ៊ុន សែន និងលោក អូន ព័ន្ធមុនីរ័ត្ន (FB: លោក ហ៊ុន សែន)


រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្លែងនៅថ្ងៃសុក្រនេះថា មន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលបច្ចុប្បន្នប្តេជ្ញាធ្វើការងាររួមគ្នាដើម្បីលើកស្ទួយសេដ្ឋកិច្ចកម្ពុជាឲ្យទទួលចំណូលបានកើនឡើងខ្ពស់ នៅក្នុងឆ្នាំ២០៥០។​

នៅក្នុងពិធីតែងតាំងលោក ​សុខ ទូច ជាប្រធានរាជបណ្ឌិតសភា និងតែងតាំងលោក អូន ព័ន្ធមុនីរ័ត្ន បច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឲ្យទទួលតំណែងជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ​នៅថ្ងៃនេះ ដែលមានលោក ហ៊ុន សែន ចូលរួមដែរនោះ​ លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថាការតែងតាំងមុខតំណែងតួនាទីថ្មីនេះ ជាផ្នែកមួយជួយជំរុញឲ្យមន្ត្រីពាក់ព័ន្ធប្រឹងប្រែងធ្វើការរួមគ្នា​ ដើម្បីបង្កើនចំណូលឲ្យបានមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ឈានដល់ចំណូលខ្ពស់នៅឆ្នាំ២០៥០។​

លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា ថ្មីៗនេះកម្ពុជាបានឆ្លងផុតពីប្រទេសទទួលចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ខណៈរបាយការណ៍របស់រដ្ឋាភិបាលបានបញ្ជាក់ថា ពលរដ្ឋកម្ពុជាទទួលបានចំណូលមធ្យមក្នុងម្នាក់​១៣០០ដុល្លារអាមេរិក ក្នុង១ឆ្នាំ​៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

One Response to "រដ្ឋាភិបាលប្តេជ្ញាធ្វើឲ្យកម្ពុជាមានចំណូលខ្ពស់នៅឆ្នាំ២០៥០"

  1. Anonymous says:

    គាត់រស់មិនបានដល់ឆ្នាំ២០៥០ផងហ្នឹង។ ជឿបានដែរឬទេ ?

Leave a Reply

Submit Comment