នាយករដ្ឋមន្ត្រីធ្វើដំណើរទៅឡាវព្រឹកនេះដើម្បីដោះស្រាយបញ្ហាព្រំដែន

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ | អភិបាលកិច្ចល្អ


លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ដឹក​នាំ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ចាក​ចេញ​ពី​កម្ពុជា​នៅ​ព្រឹក​នេះ​ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ឡាវ​ ដើម្បី​ទាម​ទារ​ឲ្យ​ដក​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​ទឹក​ដី​កម្ពុជា​នៅ​ចំណុច​ព្រំ​ដែន​។

មុន​ពេល​ឡើង​លើ​យន្ត​ហោះ​ លោក​នាយក​រដ្ឋមន្ត្រី​ មិន​បាន​ថ្លែង​អ្វី​ទេ​ គ្រាន់​តែ​ចាប់​ដៃ​ និង​ សម្តែង​ការ​គួរ​សម​ជា​មួយ​មន្ត្រី​មួយ​ចំនួន​ដែល​បាន​ទៅ​ជូន​ដំណើរ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​កាល​ពី​ម្សិល​មិញ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​បាន​ផ្ញើ​សារ​ព្រ​មាន​ថា​ បើ​ឡាវ​ មិន​ព្រម​ដក​កម្លាំង​ប្រដាប់​អាវុធ​ទេ​ លោក​នឹង​ប្រើ​កម្លាំង​ទ័ព​វាយ​បណ្តេញ​ចេញ​ ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​។​

ទោះ​យ៉ាង​ណា​ លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា​ លោក​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​ជា​មួយ​ប្រទេស​ជិត​ខាង​នោះ​ទេ​ ហេតុ​នេះ​ទើប​លោក​ថា​ ទុក​ឲ្យ​លោក​ធ្វើ​ដំណើរ​ទៅ​ជួប​ជា​មួយ​មេ​ដឹក​នាំ​ឡាវ​សិន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។​

ទន្ទឹម​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ទៅ​ជួប​មេ​ដឹក​នាំ​ឡាវ​ នៅ​ព្រឹក​នេះ​ កាល​ពី​យប់​ថ្ងៃ​សុក្រ​ម្សិល​មិញ​ កម្លាំង​កង​ទ័ព​និង​ សព្វាវុធ​មួយ​ចំនួន​បាន​បញ្ជូន​ពី​ភ្នំពេញ​ទៅ​កាន់​តំបន់​មាន​ជម្លោះ​នោះ​។

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles