ក្រសួងអះអាងថាបទល្មើសព្រៃឈើទ្រង់ទ្រាយធំលែងមាននៅកម្ពុជា​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧​
http://vodhotnews.com

អភិបាលកិច្ចល្អ

បទល្មើសព្រៃឈើ


ក្រសួងបរិស្ថានបានអះអាងថា បទល្មើសព្រៃឈើជាទ្រង់ទ្រាយធំលែងមាន​ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ចំណែកអត្រានៃការបាត់បង់គម្របព្រៃឈើក៏បានថយចុះដែរ ខណៈក្រសួងនេះបញ្ជាក់ថា​បច្ចុប្បន្នព្រៃឈើនៅកម្ពុជាមានប្រមាណ​៤៥,២៦%។​

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន​ចេញផ្សាយកាលពីម្សិលមិញ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១០ ដល់២០១៤ អត្រានៃការបាត់បង់​ព្រៃឈើប្រចាំឆ្នាំ​ប្រមាណ​០,៦២ % ចំណែកចាប់ពីឆ្នាំ​២០១៤ដល់២០១៦ ការបាត់បង់ព្រៃឈើប្រចាំឆ្នាំធ្លាក់ចុះមកត្រឹម​០,៣%។​

ក្រសួងបរិស្ថានលើកឡើងថា មូលហេតុនៃការបាត់បង់ព្រៃឈើថយចុះ​ដោយសារដ្ឋាភិបាលបានទប់ស្កាត់ ក្រុមជួញដូរឈើខុសច្បាប់ និងមានការដាំកូនឈើឡើងវិញ។​

ប៉ុន្តែ​បើតាមរបាយការណ៍របស់អង្គការណាសា បង្ហាញនៅដើមឆ្នាំ​២០១៧បញ្ជាក់ថា នៅចន្លោះឆ្នាំ២០០១ និង២០១៤ អត្រាបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជាកើនឡើង ១៤,៤ភាគរយ ស្មើនឹងផ្ទៃដីសរុប១,៤៤លានហិកតា ឬ ៥ ៥៦០គីឡូម៉ែត្រការ៉េ ដោយភាគច្រើនស្ថិតក្នុងខេត្តកំពង់ធំ និងកំពង់ចាម៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles