ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ប៉ះ​ទង្គិច​ជាមួយ​កម្លាំង​សន្តិសុខ​ពេល​តវ៉ា​បិទ​ផ្លូវ​មុខ​ក្រសួង​ដែនដី

2017-08-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​សន្តិសុខ​ខណ្ឌ​ចំការមន និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ពី​កោះកុង នៅ​មុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៧។ v
សកម្មភាព​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​សន្តិសុខ​ខណ្ឌ​ចំការមន និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ពី​កោះកុង នៅ​មុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Leng Maly



ប្រជាពលរដ្ឋ​មាន​បញ្ហា​ទំនាស់​ដីធ្លី​ជិត ១០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​នេះ​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដែល​អូស​បន្លាយ​ជាង ១០​ឆ្នាំ​ហើយ។ អ្នក​ភូមិ​ប៉ះ​ទង្គិច​គ្នា​បន្តិច​ជាមួយ​ក្រុម​សន្តិសុខ​ក្នុង​ពេល​តវ៉ា​នោះ។

ពលរដ្ឋ​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង ពីរ​បី​នាក់​របួស​ស្រាល​ពេល​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​កម្លាំង​សន្តិសុខ​ខណ្ឌ​ចំការមន ដែល​រារាំង​ពួក​គាត់​មិន​ឲ្យ​តវ៉ា​ដោយ​បិទ​ផ្លូវ​ព្រះមុនីវង្ស នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា៖ «»

អ្នក​ភូមិ​ទាំងនេះ​មក​ពី​ឃុំ​ជីខ ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​កោះកុង​ស៊ូហ្គើរ និង ផ្លែនថេហ្សិន (Koh Kong Sugar & Plantation) របស់​ឧកញ៉ា ហេង ហ៊ុយ និង​អតីត​របស់​លោក លី យ៉ុងផាត់ តាំង​ពី​ឆ្នាំ​២០០៦។

តំណាង​អ្នក​ភូមិ​មាន​បញ្ហា​ដីធ្លី​មក​ពី​ភូមិ​ជីខ លោកស្រី ផាវ ញ៉ឺង ថ្លែង​ថា មូលហេតុ​មក​តវ៉ា​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នេះ គឺ​ព្រោះ​តែ​អ្នក​ភូមិ​បាន​ទទួល​ចំណារ​ពី​លោក ប៉ាល់ ចន្ទតារា ប្រធាន​គណៈកម្មការ​ចម្រុះ ទទួល និង​ដោះស្រាយ​បណ្ដឹង​តវ៉ា​នៅ​មុខ​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាល​ពី​ថ្ងៃ​ទី​២១ សីហា ចារ​បញ្ជូន​មក​ឲ្យ​ក្រសួង​រៀបចំ​ដែនដី ដោះស្រាយ​បញ្ហា​ដី​របស់​ពួក​លោកស្រី។ លោកស្រី​បន្ត​ថា ដោយសារ​តែ​អង្គុយ​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី រាប់​ម៉ោង​ហើយ មិន​បាន​ជួប​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ទៀត ទើប​យក​ការ​បិទ​ផ្លូវ​ជា​ជម្រើស​ចុង​ក្រោយ៖ «»

អ្នក​ភូមិ​អះអាង​ថា ពួក​គាត់​បាន​កាន់​កាប់​ដី​ទីនោះ​តាំង​ពី​ឆ្នាំ​១៩៧៩។ អ្នក​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ម្នាក់​ទៀត គឺ​លោកស្រី ម៉ៅ ឆាវ មាន​ប្រសាសន៍​ថា បាន​បាត់បង់​ដី​ចំនួន ៨​ហិកតារ ដែល​បាន​កាប់​រាន​ជាង ២០​ឆ្នាំ​មក​ហើយ៖ «»

មូលហេតុ​ដែល​អ្នក​ភូមិ​ចង់​ជួប​តែ​លោក ជា សុផារ៉ា ព្រោះ​តែ​ពួក​គាត់​ធ្លាប់​ជួប​ដោះស្រាយ​ជាមួយ​មន្ត្រី​ក្រសួង​ថ្នាក់​ក្រោម​ច្រើន​លើក​ហើយ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ។ ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​នោះ តំណាង​អ្នក​ភូមិ​ចំនួន ៦​នាក់ ត្រូវ​បាន​អភិបាល​រង​ខណ្ឌ​ចំការមន គឺ​លោក កែវ សំណាង សម្របសម្រួល​ឲ្យ​ចូល​ជួប​មន្ត្រី​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី ម្ដង​ទៀត គឺ​លោក សេង ឡូត៖ «»

តំណាង​អ្នក​ភូមិ​ឈ្មោះ យី គន្ធា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ ដោយសារ​មន្ត្រី​ក្រសួង​ប្រាប់​ថា​កំពុង​ដោះស្រាយ​ដដែល។

ទាំង​លោក សេង ឡូត និង​លោក ទេព ធន ប្រធាន​ក្រុម​ដោះស្រាយ​វិវាទ​ដីធ្លី​ទី​៨ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​បញ្ជាក់​អំពី​ការ​ដោះស្រាយ​ករណី​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២២ សីហា។

អ្នក​ភូមិ​ទាំងនេះ គឺ​ក្នុង​ចំណោម​អ្នក​ភូមិ ១២៥​គ្រួសារ នៅ​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ កោះកុង ស៊ូហ្គើរ និង​កោះកុង ផ្លែនថេហ្សិន របស់​ឧកញ៉ា ហេង ហ៊ុយ និង​អតីត​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ តាំង​ពី​ឆ្នាំ​២០០៦។ ពេល​នេះ ពួក​គាត់​បាន​បាត់បង់​ទាំង​ផ្ទះ ដី​ភូមិ និង​ដី​ចម្ការ​ទំហំ​ជាង ៥៨០​ហិកតារ ដោយសារ​តែ​ក្រុមហ៊ុន​ឈូស​ឆាយ​យក។ ពួក​គាត់​តែង​នាំ​គ្នា​មក​តវ៉ា​នៅ​ភ្នំពេញ​ជា​ញឹកញយ ព្រោះ​មិន​ទទួល​បាន​សំណង។

ពួក​គាត់​គ្រោង​នាំ​គ្នា​ទៅ​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​ទៀត នៅ​ពេល​មិន​ទទួល​បាន​ដំណោះស្រាយ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment