លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​ចាក​ចេញ​ពី​បក្ស​នេះ

ដោយ មួង ណារ៉េត
2017-08-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​ពិធី​ជួបជុំ​ជា​លក្ខណៈ​គ្រួសារ​ខ្មែរ​នៅ​ជិត​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy facebook
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​ពិធី​ជួបជុំ​ជា​លក្ខណៈ​គ្រួសារ​ខ្មែរ​នៅ​ជិត​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy facebook


អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​នាំ​គ្នា​ចាក​ចេញ​ពី​បក្ស​នេះ ដោយសារ​មេ​បក្ស​ជា​អ្នក​មិន​ស្មោះត្រង់​នឹង​ជាតិ ហើយ​មាន​បាត​ដៃ​ប្រឡាក់​ឈាម។ មន្ត្រី​រដ្ឋាភិបាល​មិន​ភ្ញាក់ផ្អើល​នឹង​ការ​លើក​ឡើង​បែប​នេះ​ទេ ដោយ​ចាត់​ទុក​ថា ធម្មជាតិ​របស់​លោក សម រង្ស៊ី គឺ​ចូល​ចិត្ត​វាយ​ប្រហារ​រដ្ឋាភិបាល និង​បក្ស​កាន់​អំណាច​តែ​ដូច្នេះ​ឯង។

លោក សម រង្ស៊ី នៅ​តែ​បន្ត​ជីក​កកាយ និង​បរិយាយ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។ តាមរយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា កន្លង​ទៅ​នេះ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ជន​រួម​ជាតិ​ដែល​ធ្លាប់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គួរ​តែ​ចាក​ចេញ​ពី​គណបក្ស​នេះ បន្ទាប់ពី​បាន​ដឹង​នៅ​ពេល​នេះ​ថា គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​ដឹកនាំ​ដោយ​ជន​ក្បត់ជាតិ និង​ឃាតក​តាំង​ពី​ដើម​ទី​រហូត​ដល់​សព្វថ្ងៃ​នេះ។

លោក សម រង្ស៊ី អះអាង​ថា មាន​ហេតុការណ៍​ជា​ប្រវត្តិសាស្ត្រ​ចំនួន​បី ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​ហ៊ាន​បដិសេធ ពីព្រោះ​ជា​ការ​ពិត​ដែល​មិន​អាច​ប្រកែក​បាន។ ហេតុការណ៍​ទាំង​បី​នោះ លោក សម រង្ស៊ី រៀបរាប់​ថា ទី​១ គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែល​យួន​បង្កើត យួន​បង្កប់ និង​យួន​បង្គាប់។ ទី​២ ប៉ុល ពត ក៏​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដូច​តែ​អ្នកដឹកនាំ​ប្រទេស​កម្ពុជា សព្វថ្ងៃ រួម​ទាំង​លោក ហ៊ុន សែន ផង​ដែរ និង​ទី​៣ លោក ហ៊ុន សែន ជា​ជន​ក្បត់ជាតិ​ផង និង​ជា​ឃាតក​ផង ព្រោះ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់បង់​ឯករាជភាព និង​អធិបតេយ្យភាព​ជាតិ ដោយ​ក្លាយ​ជា​រណប​ប្រទេស​វៀតណាម ក្រោយ​ឆ្នាំ​១៩៧៩ ហើយ​បាន​កាត់​ទឹកដី​កម្ពុជា ឲ្យ​ទៅ​ប្រទេស​វៀតណាម តាម​សន្ធិសញ្ញា​ព្រំដែន ក្នុង​ទសវត្ស​​ឆ្នាំ​១៩៨០។ លោក សម រង្ស៊ី អះអាង​ថា ការណ៍​ដែល​លោក​ចាត់​ទុក​លោក ហ៊ុន សែន ជា​ឃាតក​ផង​នោះ ព្រោះ​ការ​ដឹកនាំ​អនុវត្ត​ផែនការ​ក-៥ ក្រោម​ការ​រៀបចំ​របស់​ប្រទេស​វៀតណាម ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​បាត់​បង់ជីវិត។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ទាំង​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា នេះ​ជា​រឿង​ធម្មតា​របស់​លោក សម រង្ស៊ី ដែល​ចូលចិត្ត​វាយ​ប្រហារ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា រហូត​រង​ផលវិបាក​ដូច​សព្វ​ថ្ងៃ​នេះ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅ​តែ​ប្រកាន់​ជំហរ​ថា លោក សម រង្ស៊ី ភ្លេច​គិត​ថា ពេល​គាត់​កំពុង​ចង្អុល​ទៅ​គេ ម្រាមដៃ​គាត់​នៅ​សល់​ប៉ុន្មាន​ទៀត​នោះ គឺ​ចង្អុល​ត្រង់​ទៅ​រក​គាត់​វិញ៖ «មិន​ជា​រឿង​ចម្លែក​ទេ ដែល សម រង្ស៊ី វាយ​ប្រហារ​មក​លើ​សម្ដេច​តេជោ ហ៊ុន សែន ថា​ជា​ជន​ក្បត់ជាតិ។ ក៏ប៉ុន្តែ​គាត់​ភ្លេច​មើល​ចង្អុលដៃ​គាត់​មួយ គាត់​ចង្អុល​មក​សម្ដេច ហ៊ុន សែន ក៏ប៉ុន្តែ​ចង្អុល​ដៃ​បួន​ទៀត​នៅ​សល់​ហ្នឹង គាត់​ចង្អុល​មក​លើ​ខ្លួន​គាត់! គាត់​ហ្នឹង​ដឹង​ទេ ជា​ពូជពង្ស​អ្នក​ក្បត់​ជាតិ នរណា​ក៏​ដឹង​ដែរ»

ចំណែក​ឯ​លោក សម រង្ស៊ី វិញ លើក​ឡើង​ថា អ្វី​ដែល​លោក​អះអាង គឺ​ជា​ការពិត។ ដោយសារ​តែ​ការ​ពិត​បែប​នេះ​ហើយ ទើប​មន្ត្រី​គណបក្ស​កាន់​អំណាច​មិន​ដែល​ហ៊ាន​ប្ដឹង​គាត់​ទេ។ បើ​ហ៊ាន​ប្ដឹង ប្ដឹង​តែ​រឿង​ផ្ទាល់​ខ្លួន​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ​ឯង។ លោក សម រង្ស៊ី បន្ត​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ខ្លួន​ឯង ពូកែ​ប្ដឹង​គាត់​ណាស់ គឺ​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍។ តែ​លើក​នេះ បន្ទាប់ពី​គាត់​លាតត្រដាង​ប្រវត្តិសាស្ត្រ​ពិត តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៥០ ពួកគេ​ហ៊ាន​ប្ដឹង​គាត់​ទេ សូម្បីតែ​ចំពោះ​មុខ​តុលាការ​អាយ៉ង​របស់​ពួកគេ ក៏​ពួកគេ​មិន​ហ៊ាន​ដែរ។

ឆ្លើយ​តប​ទៅ​នឹង​ចំណុច​នេះ លោក សុខ ឥសាន លើក​ឡើង​ថា ការណ៍​ដែល​មិន​ប្ដឹង​លោក សម រង្ស៊ី បន្ថែម​ទៀត ដោយសារ​ទោះ​ជា​ប្ដឹង​ក៏​មិន​ដឹង​បាន​ការ​អី៖ «សម រង្ស៊ី ជា​មនុស្ស​គេ​បដិសេធ​ចេញ​ពី​សង្គម​មនុស្ស​លោក​ទៅ​ហើយ មិនមែន​តែ​ត្រឹម​សង្គម​កម្ពុជា​ទេ។ អ៊ីចឹង​គាត់​និយាយ​អី​និយាយ​ទៅ តាម​ចិត្ត​គាត់​នឹក​ឃើញ។ គាត់​ជា​មនុស្ស​មាន​សតិ​អារម្មណ៍ ឡប់​សតិ​ទៅ​ហើយ យក​ជា​បាន​ការ​អ្វី​ម៉េច​បាន!»

​ទោះ​បី​ជា​លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ចាក​ចេញ​ពី​បក្ស​នេះ​ក៏ដោយ ក៏​លោក​មិន​បាន​ស្នើ​ឲ្យ​អ្នក​ទាំង​នោះ​ងាក​ទៅ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ដែរ។ នេះ​ទំនង​ជា​លោក​មិន​ចង់​អំពល់ទុក្ខ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ច្បាប់​ថ្មី​ស្ដីពី​គណបក្ស​នយោបាយ អាច​រំលាយ​គណបក្សប្រឆាំង​នេះ​បាន បើ​គេ​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទណ្ឌិត។

ទោះជា​យ៉ាង​នេះ​ក្ដី គណបក្ស​សង្គ្រោះ​ជាតិ ខ្លួន​ឯង កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា កន្លង​ទៅ​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដើម្បី​ការពារ​ខ្លួន កុំ​ឲ្យ​គេ​រម្លាយ​បក្ស​ដោយ​ប្រកាស​មិន​ទទួល​ខុស​ត្រូវ​នូវ​រាល់​ការ​ផ្សាយ ឬ​សកម្មភាព​បុគ្គល​ណា ដែល​មិន​មែន​ជា​សេចក្ដី​សម្រេច​របស់​គណបក្ស ដូចជា​ការ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ដែល​ផ្សារ​ភ្ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​ចាក​ចេញ​ពី​បក្ស​នេះ"

  1. jack says:

    លោក រង្សី ជាឈាមជនក្បត់ជាតិ ហើយម្តាយលោកជាយួន ហើយកំពុងតែ
    មានជំងឺសតិអារម្មណ៍ ដោយចាញ់ល្បិចលោក គឹម សុខា ផ្លន់យកបក្ស អួតសុទតែបណ្តិត តែមកចាញ់ចោ គឹមសុខា ហាហាហា ក

  2. so socheath says:

    មនុស្សអាចបាត់បង់នូវវិចារណញាណ ក្នុងពេលដែលខ្លួនមិនបានចាប់បាននូវឱកាសណាមួយ
    ដែលខ្លួនពេញចិត្ត ។
    ពិតណាស់ភាពជោគជ័យ គឺជាសេចក្តីរីករាយប្រកបដោយមោទនះភាពចំពោះមនុស្សដែល
    ទទួលបាន តែវានិងក្លាយទៅជាភាពតប់ប្រម៉ល់ វិលវល់ក្នុងអារម្មណ៏ ក្នុងពេលដែលបំណង
    ប្រាថ្នានៃអ្នកចង់បាននោះត្រូវបរាជ័យ ។
    សម្រាប់សមរង្សី ជោគជ័យគឺជាសេចក្តីស្រម៉ៃ ។ សមរង្សីមិនអាចទទួលជោគជ័យបានឡើយក្នុងជិវិត
    នយោបាយរបស់ខ្លួន ។
    តើចំណុចបរាជ័យ នៃនយោបាយសមរង្សី វាផ្តើមចេញពីអ្វីខ្លះ ? នៅះសមរង្សីបានដឹងខ្លួនឯងយ៉ាង
    ច្បាស់ ។ ការធ្វើនយោបាយដោយមិនស្គាល់ពីធាតុពិត នៃបរិបទនយោបាយក្នុងសង្គម នោះហើយ
    ជាជំហានឆ្ពោះទៅរកភាពបរាជ័យ ដែលប្រៀបបាននិងមេទ័ព ដែលបញ្ជារទ័ពក្នុងសមរភូមិ ដោយ
    មិនស្គាល់ភូមិសាស្ត្រយ៉ាងដូច្នេះដែរ ។
    ការអំពាវនាវរបស់សមរង្សី អោយសមាជិក CPP ចាកចេញ វាគ្រាន់តែជាការដេកយល់សប្តិ៍ទាំងថ្ងៃ
    ​វាគ្រាន់តែជាក្តីស្រម័យ​ សម្រាប់កំដរជិវិតនយោបាយចុងក្រោយ របស់សមរង្សីខ្លួនឯង តែប៉ុណ្ណោះ!

Leave a Reply

Submit Comment