លោក ហ៊ុន សែន៖ ការកាប់បំផ្លាញព្រៃឈើស្មើកាប់ក្បាលខ្ញុំ

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧​ | ម៉ោង 3:22 PM
http://vodhotnews.com

បរិស្ថាន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកឲ្យមន្ត្រីរបស់ខ្លួន ឲ្យពង្រឹងប្រសិទ្ធភាព ទប់ស្កាត់បទល្មើសព្រៃឈើ ដោ​យថា ការបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ លោកថា «ស្មើកាប់ក្បាលរបស់លោក»។

ក្នុងវេទិកាជាតិ «ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ» ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២២ខែសីហានេះ លោក ហ៊ុ​ន សែន បញ្ជាឲ្យស្រង់ឈ្មោះមន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ដែលលោកថា ជួយកសា​ង​បន្តិ​ច​​​បន្តួច តែបែរជាសង្ខំលាក់ខ្លួន ធ្វើជាឧក្រិដ្ឋជនបំផ្លាញព្រៃនៅតាមខេត្តមួយចំនួនទៅវិញ។

លោក ហ៊ុន សែន រំឭកថា ការបង្ក្រាបឧក្រិដ្ឋជនព្រៃឈើ មិនពិបាកដូចប​ង្ក្រាបឧក្រិដ្ឋជន​ ជួញដូ​រគ្រឿងញៀ​ននោះទេ។

លោកថា៖ «គ្រឿងញៀនចុះថាវាលំបាកក្នុងការត្រួតពិនិត្យ ដោយសារគេលួចលាក់ អាខ្លះលេ​បទៅ​ក្នុ​​ង​ពោះ​​ ខ្លះដាក់ក្នុងនេះ ខ្លះដាក់ក្នុងនោះ។ ប៉ុន្តែឈើរឿងស្អីទៅរួច ព្រោះវាដា​ក់លើឡា​នពេញ​ៗ​ហ្នឹង»។

លោក ហ៊ុន​ សែន ថ្លែងទៀតថា លោកស្អប់ជាទីបំផុតមនុស្សដែលបំផ្លាញព្រៃឈើ ហើយជ្រក​ក្រោមស្លាក​ជួយ​​កសាងតិចតួចនេះ។ លោកបញ្ជាក់ថា មន្ត្រីដែលបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ លោក​ថាមិន​ខុសអីពីកាប់ក្បាលលោកនោះទេ។

លោកថា៖ «កាប់បំផ្លាញព្រៃឈើណាមួយ វាមិនខុសពីការកាប់ក្បាលខ្ញុំព្រះករុណាខ្ញុំនោះទេ។ អញ្ចឹងបា​ន​ជាខ្ញុំ​​ករុ​ណា​ខ្ញុំ ស្អប់ណាស់ អាមនុស្សកាប់ឈើនេះ បំផ្លាញព្រៃឈើនេះ។ នៅពេលប្រជុំគណបក្ស ​ខ្ញុំ​ករុណ​ខ្ញុំ​ តែ​​​​ង​រំឭកហើយ ថាកុំឲ្យមានការអត់អោនជាមួយ​អ្នកប្រព្រឹត្តអំពើអាណាធិបតេយ្យ អំពីបញ្ហាកា​ប់បំផ្លា​ញព្រៃ​​ឈើ​​ ទោះបីអ្នកនោះមានឋានៈស្អីក៏ដោយ»។

សកម្មជនការពារព្រៃឈើដ៏ល្បីឈ្មោះមួយរូប គឺលោក អ៊ូច ឡេង លើកឡើងថា លោកហាក់គ្មានជំនឿលើ​កា​រប្តេជ្ញាចិត្តជាថ្មីទៀតរបស់ប្រមុខរដ្ឋាភិបាលនោះទេ ដោយលោកថា មន្ត្រីដែលជាប់​ពាក់ព័ន្ធនឹងកា​រកា​ប់​បំ​​ផ្លា​​​​​ញព្រៃឈើនេះ លោកថា ភាគច្រើនជាមន្ត្រីស្និទ្ធនឹងរដ្ឋាភិបាល ដែលលោកថា ប្រព័ន្ធច្បា​​​ប់បច្ចុ​ប្បន្នមិ​ន​ហ៊ា​ន​​កាត់ទោសពួកគេទេ។

លោកថា៖ «អ្នកដែលរកស៊ីឈើ សុទ្ធតែជាមន្ត្រីក្នុងកងកម្លាំងប្រដាប់អាវុធ សុទ្ធតែជាឧកញ៉ា ដែលជាកូន​ចៅ​បង្កើ​​តរបស់គាត់។ អាហ្នឹងហើយ ដែលយើងមានការព្រួយបារម្ភថា បញ្ជារបស់សម្តេ​ចមិនមានប្រសិ​ទ្ធភា​ពទា​ល់តែសោះ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងឆ្នាំ២០១៥ បានបង្កើតក្រុមការងារពិសេសមួយ ឲ្យបង្ក្រា​បប​ទល្មើស​ព្រៃឈើ ព្រមទាំងផ្តល់អំណាចដល់ក្រុមការងារនោះ អាចប្រើអា​វុធស្វ័យ​ប្រវត្តិបាញ់រះពីលើអាកា​ស​ទៀ​តផង ឲ្យតែ​ការបង្ក្រាបនោះមានប្រសិទ្ធភាព។

ប៉ុន្តែច្រើនឆ្នាំមកនេះ គ្មានឧកញ៉ាណាម្នាក់ ត្រូចបានចោទប្រកាន់ពីបទល្មើសព្រៃឈើនោះទេ បើទោះបីលោក ហ៊ុន សែន ធ្លាប់និយាយចំឈ្មោះ​ឧកញ៉ាមួយចំនួនថា ពួកគាត់ជាប់ពាក់​ព័ន្ធនឹងឧក្រិ​ដ្ឋកម្មព្រៃ​​ឈើក៏ដោយ។

ទោះជាយ៉ាងណា ក្នុងវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិ នៅថ្ងៃនេះ លោក ហ៊ុន សែន បាន​ប្រ​កាស​ប្រាប់អ្នកចូលរួមថា រដ្ឋាភិបាលនឹងបន្តសហការជាមួយក្រុមអង្គការជាដៃគូ ដើម្បីទប់ស្កាត់​បទល្មើ​ស​​ព្រៃឈើ​នេះ ឲ្យមានប្រសិទ្ធភាពនិងផ្តល់កម្លាំងសហការ បើមានការស្នើសុំ។

បើតាមរបាយការណ៍ ធនាគារពិភពលោក ឲ្យដឹងថា គម្របព្រៃឈើបានធ្លាក់ចុះពីជិត ៦០ភាគរយនៅក្នុងឆ្នាំ២០០៦ មកនៅតិចជាង ៤៧ភាគរយ នៅឆ្នាំ២០១៤ និងប្រមាណជា ៤៥ភាគរយនៃតំបន់ដីសើមធម្មជាតិកាលពីដើមរបស់កម្ពុជា ត្រូវបានបាត់បង់៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

7 Responses to "លោក ហ៊ុន សែន៖ ការកាប់បំផ្លាញព្រៃឈើស្មើកាប់ក្បាលខ្ញុំ"

  1. :( says:

    ជិតដល់បោះឆ្នោតហើយខំប្រឹងតិច

  2. ?? says:

    I’m sorry HUN SEN, whatever you are trying to convincing people to support you will not working. why I said that , your ass was so dirty even your dog that waiting to eat your site are knew about it. I want to tell you that one of world secret agency is investigated in Cambodian cases that you did not know about it. did you know that you are a longest democracy leader in the whole world?????? that mad all democracy leaders in the whole world wonder how ????? that right they are joining an investigation to fine out the genocidal cases in Cambodia in the last forty five years. those investigation is just about completed and they found out some thing that I do not want you to know about it. HUN SEN , you knew yourself what you have done to this nation . you can not burry it in front of public that will be shame to yourself . that right we asked you to give up in peacefully way to health the wound in our nation. I’m waiting to see if you take it or reject those peace proposal . I tell you the true HUN SEN your future is not looking good. the more you think you can do is the more people can see your evil act. you can not ding any thing again GOD willing. time is getting closer to see what going on in this poor nation. peace for Cambodia and GOD bless all Cambodian

  3. បោកយកសន្លឹកឆ្នោតសិនអញ says:

    ដឹងដែរថា គណបក្សពួកស៊ីភ័យៗរបស់អញ កាន់អំណាចមានតែបាតដៃទទេ
    ហេតុដែលចង់កាន់អំណាចបន្តទៀត គឺពឹងលើកាប់ឈើលក់យកលុយមួយរយពីររយលានដុល្លារ
    ហើយដក១លានឬ២លានដុល្លារទិញកន្សែង,ប៊ីចេង,ស្កសខ្លះៗដើម្បីបោកប្រាស់យកសន្លឹកឆ្នោត
    ពីពួកអាល្ហាមមីល្ហាមដែលវាអត់ឈ្លាន ។
    បើមានតែបាតដៃទទេ មិនប្រឹងកាប់បំផ្លាញយកឈើលក់, អូសដីធ្លី, បូមខ្សាច់លក់,អោយពួកចិនជីករ៉ែ
    និងពុករលួយទេនោះ ស្មានតែមន្រ្តីស៊ីភ័យៗពួកអញមានបានដូចសព្វថ្ងៃអី ?
    ពេលនេះមានពួកយកពត៏មានច្រើនណាស់ ហើយអញនិយាយដាក់ក្បាលមេក្រូឮខ្លាំងៗទៀត បើមិនផ្អែម
    បន្តិចធ្វើម៉េចបោកប្រាស់ពួកអាល្ងើមីល្ងង់បានទៀត គ្រាន់តែនិយាយថា អត់កាប់ដាក់ក្បាលមេក្រូមុខពួកអ្នកពត៏មានបន្តិច រួចទៅការិយាល័យអញវិញបញ្ជាក្បាលអាម់ីអាថោងទ្រពងលិឍជើងអញអោយកាប់តាមក្រោយទៅវាស្រេចបាត់ទៅហើយ អ្នកណាមិនដឹងពួកមន្រ្តីរកស៊ីបាតដៃទទេ ។

  4. Anonymous says:

    មានតែមនុស្សឆោតល្ងង់មិនស្គាល់ការពិតទើបជឿជាក់លើសម្តីបោកប្រាស់របស់គាត់។ គាត់គ្មានសមត្ថភាពដឹកនាំ ពុករលួយ រហូតវិនាសហិនហោចព្រៃឈើប៉ុណ្ណឹងហើយនៅនិយាយយកឡូយទៀត។ បងប្អូននៅចាំទេ កាលពីអណត្តិមុនៗគាត់ធ្លាប់សន្យាថាបើគាត់ការពារព្រៃឈើមិនបានទេ គាត់សុខចិត្តកាត់ក្បាលគាត់ចោល។ ចុះឥឡូវព្រៃឈើត្រូវបានកាប់វិនាសហិនហោចស្ទើរអស់ ហេតុអីមិនទាន់ឃើញគាត់ក្លាហានហ៊ានក្បាលគាត់ចោល?? អ្នកនយោបាយមិនស្មោះត្រង់នឹងជាតិអញ្ចឹង ឃើញហើយលទ្ធផលអាក្រក់រាប់មិនអស់មានទល់សព្វថ្ងៃ តកូន តចៅ។

  5. ដើរតួថោកបោកគេដដែលៗ says:

    ការកាប់បំផ្លាញព្រៃឈើស្មើកាប់ក្បាលខ្ញុំ ព្រោះក្បាលខ្ញុំអន់ជាងឈើពុកទៅទៀត
    ទោះអ្នកណាកាប់អ្នកណាជេរ ចាស់ក្តីក្មេងក្តីខ្ញុំលែងចេះឈឺហើយ ។
    បើខ្ញុំមិនប្រើក្បាលពួកអាអស់ហ្នឹងកាប់ឈើទេ អាណាក្បាលប៉ុនប៉ាន់ដែកហ៊ានកាប់ ?
    ប៉ូលិសទាហានក៍ដោយ បើខ្ញុំមិនប្រើពួកវាអោយទៅចាប់ដាក់គុកទៅវាយបណ្ដេញយកដីប្រជាពលរដ្ឋ
    អាណាក្បាលប៉ុនប៉ាន់ដែកហ៊ានទៅចាប់រឹបអូសយកដីគេ ?
    តុលាការក៍អញ្ចឹងដែរ បើខ្ញុំថា អោយខុសយកទៅដាក់គុក អាតុលាការណាក្បាលប៉ុនប៉ាន់ដែកហ៊ាន
    កាត់ក្តីអោយគេត្រូវជាងខ្ញុំ ?

  6. PHKA says:

    ប្រហែល ជាដល់ពេល មកដល់ទេដឹង!!!!!បានបង្ហើរពាក្យ “អស្ចារកាប់មិនមុត ដុតមិនឆេះ “មួយហើយមួយទៀត។ព្រៃពាយហិនហោយអស់ជិតមួយស្រុក កក៍មិនដាច់ ឯក្បាលក៍មិនបែក។

  7. people says:

    Veitcong mafia dictator will get his day like sadaam and gadaffee ‘because dictators in the world will get the same blood that they committed to other people and at the end they will pay back ‘. In this world or other world ‘ the dictators never get away from justice that they committed ‘ specially veitcong mafia dictator one eye ‘. GOD bless all cambodian people’

Leave a Reply

Submit Comment