លោក ហ៊ុន សែន បញ្ជា​ឲ្យ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​របស់​អ្នក​បឹងកក់

ដោយ អ៊ុង សេរីវុទ្ធ
2017-08-22
RFA

លោកស្រី ផាន់ ឈុនរ៉េត និង​ស្វាមី ថ្លែង​ការពារ​មិន​ឲ្យ​អាជ្ញាធរ​រុះរើ​ផ្ទះ​លោកស្រី​ចេញ​ពី​តំបន់​បឹងកក់ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៦។ RFA/Sireymuny
លោកស្រី ផាន់ ឈុនរ៉េត និង​ស្វាមី ថ្លែង​ការពារ​មិន​ឲ្យ​អាជ្ញាធរ​រុះរើ​ផ្ទះ​លោកស្រី​ចេញ​ពី​តំបន់​បឹងកក់ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៦។ RFA/Sireymuny


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ក្នុង​​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ ដែល​បាន​អូស​បន្លាយ​រ៉ាំរ៉ៃ​​ប្រមាណ​ ១០​ឆ្នាំ​មក​ហើយ។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​វេទិកា​ជាតិ​លើក​ទី២ ស្ដីពី «ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ» នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី២២ សីហា បន្ទាប់​ពី​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ហុង សុខហេង ឡើង​ថ្លែង​ស្នើ​រក​ដំណោះស្រាយ​ដោយ​ផ្ទាល់​ពី​លោក ហ៊ុន សែន ចំពោះ​បញ្ហា​អ្នក​បឹងកក់។

ថ្លែង​ក្នុង​ឱកាស​នោះ លោក ហ៊ុន សែន បាន​ហៅ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មក​ទទួល​ញត្តិ​ដោយ​ផ្ទាល់​ពី​វេទិកា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ លោក​សង្ឃឹម​ថា ដំណោះស្រាយ​សម្រាប់​អ្នក​បឹងកក់​ទាំង ៧​គ្រួសារ​ចុង​ក្រោយ​ នឹង​ឈាន​ដល់​ទី​បញ្ចប់។

ឆ្លើយ​តប​នឹង​ករណី​នេះ អ្នកនាំពាក្យសាលារាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី អះអាងថា សាលារាជធានី​នឹង​ដោះស្រាយ​លើ​ករណីនេះ​តាម​អនុសាសន៍​នាយករដ្ឋមន្ត្រី ខណៈ​លោក​ថា កន្លង​មក​​សាលារាជធានី​តែង​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​អ្នក​នៅ​សេសសល់​ ចំនួន​៧​គ្រួសារ​នេះ។ លោក​ថា សាលារាជធានី​នឹង​មាន​កិច្ច​ប្រជុំ​ជាមួយ​អ្នកបឹងកក់នៅ​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​លោក​មិន​ទាន់ដឹង​ថា កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​នេះ​​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៧ ក្រោយ​ពី​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ ធ្វើ​ការ​អភិវឌ្ឍ​សម្រាប់​រយៈ​ពេល​៩៩​ឆ្នាំ ក្នុង​ទឹក​ប្រាក់​ប្រមាណ​៧៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក លើ​ផ្ទៃ​ដី​ចំនួន​ជិត​១៣៣​ហិកតារ។ បច្ចុប្បន្ន​បាន​កាត់​ដី​បរិវេណ​វិហារ​ឥស្លាម​ចេញ នៅ​សល់​ផ្ទៃ​ដី​វិនិយោគ​តែ​ជាង ១២៦​ហិកតារ។

កាល​ពី​ឆ្នាំ​២០១០ ក្រុមហ៊ុន​ស៊ូកាគូ ក៏​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​បឹងកក់​ក្នុង​ក្រុម​៨ ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ អស់​៦​ខ្នង ទោះ​អ្នក​ភូមិ​មិន​បាន​ទទួល​លិខិត​របស់​សាលារាជធានី​ភ្នំពេញ ពី​ដំណឹង​រើ​ផ្ទះ​ចេញ​ពី​តំបន់​នេះ​ក្ដី។

ជម្លោះ​ដី​នៅ​តំបន់​បឹងកក់ មាន​ប្រជា​ពលរដ្ឋ​ជាច្រើន​នាក់​ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធនាគារ និង​ខ្លះ​ទៀត​យក​ទៅ​ឃុំ​ខ្លួន​នៅ​ព្រៃស្ពឺ ក្នុង​នោះ ក៏​មាន​អ្នកស្រី ទេព វន្នី បាន​ជាប់​ពន្ធនាគារ​ជា​ច្រើន​លើកការ​ជាប់​ពន្ធនាគារ​ចុង​ក្រោយ​នេះ តុលាការ​មិន​ទាន់​ដោះលែង​អ្នកស្រី​វិញ​នៅ​ឡើយ​មក​ទល់​ពេល​នេះ ដោយសារ​តែ​ការ​ទាមទារ​រក​ដំណោះស្រាយ​នេះ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន បញ្ជា​ឲ្យ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​របស់​អ្នក​បឹងកក់"

  1. ?? says:

    how long will this people can see their future this question HUN SEN have to answer. I can see HUN SEN can not do it the reason why ???? some thing was too big in his through he can spite it out and also he can swallow it . I waiting to see how smart he is and also how dump he can be. peace for these people