សមត្ថកិច្ច​ចាប់​ខ្លួន​លោក កឹម សុខា និង​កង​អង្គរក្ស​របស់​លោក​ចំនួន​៨​នាក់​ដោយ​គ្មាន​ដីកា​ចាប់​ខ្លួន

ដោយ ខែ សុណង និង យាង សុជាមេត្តា
2017-09-02
អាស៊ីសេរី

ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម​ពី​លោក ប្រាជ្ញ ចេវ
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​តាម​វីដេអូ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​តាម​វីដេអូ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha’s Facebook Page


សម្រង់មតិពលរដ្ឋជុំវិញការចាប់ខ្លួនលោក កឹម សុខា


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ម៉ោង​ជាង ១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា គឺ​ប្រមាណ​ជាង ៣​ម៉ោង​បន្ទាប់​ពី​សារព័ត៌មាន ហ្វ្រែសញូវ (Fresh News) ដែល​គាំទ្រ​រដ្ឋាភិបាល បាន​ផ្សព្វផ្សាយ​វីដេអូ ឃ្លីប​ទទួល​បាន​ពី​ម្ចាស់​ហ្វេសប៊ុក (Facebook) ឈ្មោះ​កូន​ខ្មែរ ដែល​សារព័ត៌មាន​មួយ​នេះ​អះអាង​ថា​ជា​របស់​លោក កឹម សុខា។

វីដេអូ​ឃ្លីប​មាន​រយៈពេល​ជាង ១៣​នាទី​ដែល​សារព័ត៌មាន​ហ្វ្រែសញូវ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​មួយ​នេះ​អះអាង​ថា គឺ​ជា​វីដេអូ​ដែល​លោក កឹម សុខា បាន​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ ពោល​គឺ ៥​ខែ​ក្រោយ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥។

នៅ​ក្នុង​វីដេអូ​ឃ្លីប​នោះ​គេ​ឃើញ​រូប​របស់​លោក កឹម សុខា ដែល​ឈរ​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​មួយ​ចំនួន ប៉ុន្តែ​ថា​តើ​សំឡេង​នោះ​ជា​របស់​លោក កឹម សុខា ឬ​ជា​សំឡេង​កាត់​ត ឬ​យ៉ាង​ណា​នោះ​ទេ ខណៈ​ដែល​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក កឹម សុខា និង​មន្ត្រី​បក្ស​ប្រឆាំង​បាន​នៅ​ឡើយ​នោះ​ទេ​នៅ​ក្រោយ​ការ​ចាប់​ខ្លួន​នេះ។

ខ្លឹមសារ​ដែល​សារព័ត៌មាន​ហ្វ្រែសញូវ​អះអាង​ថា​ជា​ការ​ថ្លែង​របស់​លោក កឹម សុខា ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ គឺ​និយាយ​ពី​ការ​ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​តស៊ូ ២០​ឆ្នាំ​ហើយ​ដើម្បី​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់លាស់ និង​ជា​ការ​សន្សំ​ការ​តស៊ូ​ជា​យូរ​ណាស់​មក​ហើយ ហើយ​ថា​ការ​ដែល​ពលរដ្ឋ​ក្រោក​ឡើង​ប្រឆាំង​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ក្រោយ​ការ​បោះឆ្នោត​នោះ គឺ​កើត​ឡើង​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​អ្នក​ប្រឆាំង«ខ្ញុំ​សូម​បញ្ជាក់​ជូន​បង​ប្អូន​ថា​ម៉េច​ជា​ដល់​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ងើប​ឡើង​យ៉ាង​ច្រើន​កុះករ​រាប់​លាន​អ្នក លែង​ខ្លាច​ហើយ​ហ៊ាន ហើយ​បាន​យល់​ដឹង​ហើយ​បាន​បញ្ចេញ​នូវ​ទស្សនៈ​ល្អៗ តើ​ដោយសារ​អី មិន​មែន​ដោយសារ​តែ​ទើប​មួយ​ខែ​ឃោសនា​ហ្នឹង​ឬ​មួយ​ថ្ងៃ​នេះ​ទេ គឺ​ខ្ញុំ​សន្សំ ២០​ឆ្នាំ​ហើយ​បង​ប្អូន តាំង​ពី​ឆ្នាំ​១៩៩៣ ដែល​ខ្ញុំ​ជាប់​តំណាងរាស្ត្រ​ដំបូង រដ្ឋាភិបាល​អាមេរិក គឺ​គេ​ហៅ​ខ្ញុំ​ទៅ​ស្រុក​អាមេរិក មុន​គេ​បង្អស់​ក្នុង​នាម​អ្នក​នយោបាយ​ខ្មែរ ដើម្បី​ឲ្យ​យល់​ពី​ដំណើរការ​ប្រជាធិបតេយ្យ ១​ឆ្នាំ ខ្ញុំ​ទៅ​ម្តងៗ​តាំង​ពី ៩៣ រហូត​ចុង​ក្រោយ​នេះ ក៏​គេ​បាន​សម្រេច​ថា​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា មាន​ការ​ផ្លាស់ប្ដូរ​នោះ គេ​ត្រូវ​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ចេញ​ពី​នយោបាយ​មួយ​គន្លាក់​សិន។ ខ្ញុំ​ក៏​លាឈប់​ពី​នយោបាយ ពី​គណបក្ស​នយោបាយ​ដែល​ខ្ញុំ​ធ្លាប់​នៅ នៅ​ឆ្នាំ​២០០២ ដើម្បី​បង្កើត​អង្គការ​មួយ​ឈ្មោះ​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ តើ​គេ​ឲ្យ​បង្កើត​ដើម្បី​អី? គេ​ថា​ដើម្បី​ផ្តួល​មេ​ដឹកនាំ​ផ្ដាច់ការ។ យើង​មិន​អាច​ទៅ​ជល់​ខាង​លើ​ទេ មុន​នឹង​ដូរ​ខាង​លើ​បាន យើង​ត្រូវ​គាស់​អា​ក្រោម​សិន ទាល់​តែ​ដូរ​ពី​ក្រោម​ទៅ​មុន ជា​យុទ្ធសាស្ត្រ​នយោបាយ​ប្រទេស​ប្រជាធិបតេយ្យ​គេ​ធ្វើ ហើយ​សហរដ្ឋ​អាមេរិក ដែល​គេ​ជួយ​ខ្ញុំ​នេះ គេ​ឲ្យ​ខ្ញុំ​យក​ម៉ូឌែល​តាម​នៅ​ប្រទេស​យូហ្គោស្លាវី នៅ​ស៊ែបី ដែល​គេ​ប្តូរ​មេ​ដឹកនាំ​ផ្ដាច់ការ​មីឡូសូវិច បាន​នោះ មីឡូសូវិច រថក្រោះ​សម្បើម​ណាស់​បង​ប្អូន! ប៉ុន្តែ​គេ​ដូរ​បាន​ដោយសារ​គេ​ធ្វើ​យុទ្ធសាស្ត្រ​ហ្នឹង ហើយ​គេ​យក​បទពិសោធន៍​ហ្នឹង​ឲ្យ​ខ្ញុំ​ធ្វើ​នៅ​ស្រុក​ខ្មែរ តែ​អត់​មាន​នរណា​ដឹង​ទេ ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​ដោយសារ​ថ្ងៃ​នេះ​យើង​ឈាន​ដល់​ជោគជ័យ​មួយ​ដំណាក់​ហើយ។ ខ្ញុំ​ត្រូវ​តែ​ប្រាប់​បង​ប្អូន​ឲ្យ​ដឹង ហើយ​នៅ​បន្ត​ទៀត​ជោគជ័យ យើង​ទទួល​បាន​ឲ្យ​តែ​យើង​ដើរ​តាម បើ​យើង​ធ្វើ​ឆុងឆាំង អាង​ច្បាំង អាង​កាប់ អាង​ចាក់ យើង​យក​ក្បាល​យើង​ជល់​ថ្ម តើ​វា​បែក​ក្បាល ឬ​បែក​ថ្ម? វា​បែក​ក្បាល»

លើស​ពី​នេះ សំឡេង​ថ្លែង​នៅ​ក្នុង​វីដេអូ​ឃ្លីប​ដដែល​បាន​លើក​ឡើង​នូវ​ពាក្យ​ដូរ ឬ​មិន​ដូរ ដែល​បក្ស​ប្រឆាំង​តែង​ប្រើ​នៅ​ក្នុង​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ហើយ​ថា​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ បក្ស​ប្រឆាំង​នឹង​ឆ្លាក់​សារ​នយោបាយ​ដូរ​ឬ​មិន​ដូរ និង​លេខ​៧ ដែល​ជា​លេខ​រៀង​របស់​គណបក្ស​ដ៏​ធំ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ដើម្បី​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ ផ្លាស់ប្ដូរ​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ថ្លែង​ពី​ការ​ចុះ​ពន្យល់​ពលរដ្ឋ​អំពី​លទ្ធិប្រជាធិបតេយ្យ​ចាប់​តាំង​ពី​ឆ្នាំ​២០០២ មក និង​ពី​សហរដ្ឋ​អាមេរិក ផ្ដល់​ជំនួយ​ដើម្បី​ជួល​ប៉ុស្តិ៍​វិទ្យុ​ដើម្បី​ផ្សាយ​អប់រំ​ពលរដ្ឋ ហើយ​ថា​ដោយសារ​តែ​ការ​អប់រំ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ឆ្លាត​ជាង​លោក ហ៊ុន សែន ទៅ​ទៀត«តើ​យុទ្ធសាស្ត្រ​របស់​យើង​យុទ្ធសាស្ត្រ​អី​ដែល​ខ្ញុំ​បាន​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​របស់​ខ្មែរ​យើង គឺ​គ្រោះថ្នាក់​របស់​ខ្មែរ​ដោយសារ​អី គឺ​ខ្លៅ ខ្លាច ឃ្លាន នេះ​ជា​យុទ្ធសាស្ត្រ ហើយ​ខ្ញុំ​នឹង​សរសេរ​សៀវភៅ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ដាច់ ហើយ​បាន​ជោគជ័យ​មែន។ ខ្ញុំ​នឹង​ចេញ​សៀវភៅ​មួយ មិន​មែន​ធម្មតា​ទេ​បង​ប្អូន! ខ្ញុំ​អត់​មាន​ធ្វើ​តាម​ខ្ញុំ​នឹក​ឃើញ​ទេ គឺ​មាន​អ្នក​ជំនាញការ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​នៅ​ទីក្រុង​វ៉ាស៊ីនតុន ឌីស៊ី នៅ​ទីក្រុង​ម៉ុងត្រេអាល នៅ​ប្រទេស​កាណាដា ដែល​អាមេរិកាំង គេ​ជួល​មក​ដើម្បី​ធ្វើ​ការ​ផ្តល់​មតិ​ឲ្យ​ខ្ញុំ​របៀប​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្លាស់ប្ដូរ​មេ​ដឹកនាំ​ផ្ដាច់ការ​នៅ​ស្រុក​ខ្មែរ ហើយ​បើ​ខ្ញុំ​ធ្វើ​តាម​ក្បួន​ប៉ុណ្ណឹង​ហើយ មាន​យុទ្ធសាស្ត្រ​ប៉ុណ្ណឹង​ហើយ បើ​មិន​ជោគជ័យ​ទៀត ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​ម៉េច​ទៀត​ទេ។ ឥឡូវ​វា​ឃើញ​ដើរ​រហូត វា​ទៅ​មុខ​រហូត ដើរ​ត្រូវ​សព្វថ្ងៃ​នេះ ដើរ​បង្រៀន​ពលរដ្ឋ​រហូត​ពលរដ្ឋ​ហ៊ាន​និយាយ​ការពិត ហ៊ាន​ធ្វើ​បាតុកម្ម ហ៊ាន​ក្រោក​ឈរ​ឡើង មនុស្ស​រាប់​លាន​នាក់»

ដោយសារ​តែ​ខ្លឹមសារ​ថ្លែង​នៅ​ក្នុង​វីដេអូ​ឃ្លីប​ដូចនេះ​ហើយ ទើប​រដ្ឋាភិបាល​យក​ជា​ហេតុផល​សំអាង​ក្នុង​ការ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​លោក​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​សភា ដោយ​ចោទ​ប្រកាន់​ថា​ជា​ការ​ឃុបឃិត​គ្នា​រវាង​លោក កឹម សុខា និង​បក្សពួក​ជាមួយ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ និង​ជា​អំពើ​ក្បត់​ជាតិ ហើយ​ដែល​រដ្ឋាភិបាល​អះអាង​ថា ជា​បទល្មើស​ជាក់ស្ដែង។

ទោះ​ជា​យ៉ាង​ណា ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ គឺ​កើត​ឡើង​ក្រោយ​ពី​បណ្ដាញ​សារព័ត៌មាន​ហ្វ្រែសញូវ បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នូវ​សារ​បែក​ធ្លាយ​ចេញ​ពី​ប្រភព​មួយ​ឈ្មោះ​កូន​ខ្មែរ និយាយ​ចោទ​ប្រកាន់​បក្ស​ប្រឆាំង​ថា​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ថា​បក្ស​ប្រឆាំង​ទទួល​លុយ​ពី​អង្គការ​បរទេស ថា​បក្ស​ប្រឆាំង​ទាក់ទង​ជាមួយ​ក្រុម​ចលនា​នយោបាយ​នៅ​តៃវ៉ាន់ និង​នៅ​ទីបំផុត គឺ​ថា​លោក កឹម សុខា ឃុបឃិត​ជាមួយ​បរទេស​បង្ក​បញ្ហា​ដល់​កម្ពុជា ដែល​ជា​អំពើ​ក្បត់​ជាតិ​នៅ​ពេល​នេះ។

ក្រោយ​ពី​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ហ្វ្រែសញូវ​ជា​បន្តបន្ទាប់​នេះ​ហើយ ទើប​រដ្ឋាភិបាល​មាន​គម្រោង​បើក​ការ​ស៊ើប​អង្កេត​បក្ស​ប្រឆាំង​ករណី​ទទួល​លុយ​ពី​អង្គការ​បរទេស ព្រោះ​ថា​បើ​រក​ឃើញ​ថា​បក្ស​នេះ​ពិត​ជា​បាន​ទទួល​លុយ​ពី​អង្គការ​បរទេស​មែន បក្ស​ប្រឆាំង​អាច​ប្រឈម​នឹង​ត្រូវ​រំលាយ​ចោល​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

ផ្ទះ​លោក កឹម សុខា ២០១៧ ៦២២
ទិដ្ឋភាព​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពាក់​កណ្ដាល​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA/Sorn Chanratha


ប្រតិកម្ម​ទៅ​នឹង​ការ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​ពេល​នេះ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ថា​ការ​ផ្លាស់ប្ដូរ​របប​មួយ​ដោយ​សន្តិវិធី តាម​ដំណើរ​ប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ជា​រឿង​ស្រប​ច្បាប់​បំផុត​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា អ្នក​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​អំពើ​ក្បត់​ជាតិ​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​គ្នា​ជាមួយ​បរទេស គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង​ឯណោះ​ទៅ​វិញ​ទេ​ដែល​ជា​ជន​ដំបូង​គេ ដែល​ត្រូវ​ទទួល​ទោស​នេះ៖ «យើង​ទាំងអស់​គ្នា​សុទ្ធតែ​ដឹង​ឮ​គ្រប់​គ្នា​ថា លោក ហ៊ុន សែន បាន​ឡើង​កាន់​អំណាច​ពី​ដំបូង​ដោយសារ​រដ្ឋាភិបាល​វៀតណាម ជា​អ្នក​លើក​បន្តុប។ ហើយ​យើង​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន ពឹង​វៀតណាម និង​ចិន ដើម្បី​បន្ត​កាន់​អំណាច​តាំង​ពី​ដើម​រហូត​ដល់​សព្វថ្ងៃ​នេះ។ ដូច្នេះ​ខ្ញុំ​គិត​ថា បើ​គាត់​ឆ្លាត គាត់​គួរ​រិះរក​បទ​ចោទ​ណា​ឲ្យ​វា​ទំនង​ជាង​នេះ ដើម្បី​ចោទ​លោក កឹម សុខា។ បើ​ចោទ​បែប​នេះ គឺ​មិន​ខុស​អី​ពី​ចោទ​ខ្លួន​ឯង​នោះ​ទេ»

លោក ប៊្រែដ អាដាម បន្ត​ទៀត​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង​បែប​នេះ នឹង​មិន​អាច​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ស្ងៀម​បាន​នោះ​ទេ។ លោក​ថា ពួក​គេ​ច្បាស់​ជា​នឹង​ក្រោក​តវ៉ា​ជាក់​ជា​មិន​ខាន។ មិន​តែ​ប៉ុណ្ណោះ លោក​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​ក៏​មិន​ព្រងើយ​កន្តើយ​ទុក​ឲ្យ​លោក ហ៊ុន សែន បន្ត​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា តទៅទៀត​នោះ​ដែរ។

ចំណែក​នាយក​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី លោក ចន ស៊ិបថន់ (John Sifton) ថ្លែង​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ គឺ​ជា​ការ​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដើរ​ថយ​ក្រោយ​យ៉ាង​មហន្តរាយ។ លោក​ថា ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ខ្វះ​នូវ​ជំនឿ​ទុក​ចិត្ត ដែល​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មិន​ត្រឹមត្រូវ​តាំង​ពី​ដើម​មក ដើម្បី​បំបិទ​សំឡេង និង​សម្លុត​បំភ័យ​អ្នក​រិះគន់ និង​សំឡេង​ប្រឆាំង។ លោក​បន្ត​ថា អស់​រយៈពេល ៣៣​ឆ្នាំ​ហើយ​ដែល​លោក ហ៊ុន សែន ប្រើ​អំពើ​ហិង្សា ការ​គំរាមកំហែង ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ប្រើប្រាស់​តុលាការ​ដើម្បី​ការពារ​អំណាច​របស់​ខ្លួន ហើយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​លោក ហ៊ុន សែន បាន​បង្កើន​ការ​វាយ​ប្រហារ​លើ​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​កាន់​តែ​ខ្លាំង​ឡើងៗ។

លោក ចន ស៊ិបថន់ ថា​ប្រទេស​ម្ចាស់​ជំនួយ​គួរ​ថ្កោលទោស​លោក ហ៊ុន សែន និង​កោះ​ហៅ​ឯកអគ្គរាជទូត​កម្ពុជា ឲ្យ​ពន្យល់​ពី​សកម្មភាព​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ។ លោក​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​គួរ​ប្រាប់​លោក ហ៊ុន សែន ថា ប្រសិន​បើ​គាត់​មិន​ព្រម​ធ្វើ​ឲ្យ​ស្ថានការណ៍​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ​នោះ​ទេ វា​ពិបាក​នឹង​គិត​ថា ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ជា​ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ណាស់៕

គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋ​អាមេរិក ថា​នឹង​មិន​នៅ​ស្ងៀម​ក្រោម​អំពើ​អយុត្តិធម៌​ឡើយ

ដោយ មួង ណារ៉េត

អ្នក​នាំ​ពាក្យ​សាខា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋ​អាមេរិក លោក រី គា ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក កឹម សុខា ថា​ជា​អំពើ​អយុត្តិធម៌ និង​ចោទ​សម្លាប់​ដូច​សម័យ​ខ្មែរ​ក្រហម។ លោក រី គា អះអាង​ថា សាខា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋ​អាមេរិក នឹង​មិន​នៅ​ស្ងៀម​ក្រោម​អំពើ​អយុត្តិធម៌​បែប​នេះ​ឡើយ។ ពួក​គាត់​នឹង​សរសេរ​ញត្តិ​ទៅ​សហគមន៍​អន្តរជាតិ និង​ជាពិសេស​សហរដ្ឋ​អាមេរិក ឲ្យ​ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់៖ «បើ​មិន​ដោះលែង​ទេ យើង​នឹង​រៀបចំ​ធ្វើ​បាតុកម្ម​គ្រប់​ពេញ​ទាំង​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​មហាជន​ទូទៅ​ដឹង​ឮ។ ប្រទេស​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ និង​ប្រទេស​មហា​អំណាច​ទាំងអស់​ដែល​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​គ្នា​ជាមួយ​ប្រទេស​ខ្មែរ ឲ្យ​បាន​ដឹង​ឮ និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​នូវ​ទង្វើ​ដែល​យើង​ទាំងអស់​គ្នា​មើល​ឃើញ​ថា​ជា​អំពើ​អយុត្តិធម៌ ដើម្បី​បំបិទ​មាត់​អ្នក​ប្រជាធិបតេយ្យ»

លោក រី គា បញ្ជាក់​ថា ការ​ប្រព្រឹត្ត​របស់​រដ្ឋាភិបាល​កម្ពុជា មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ បែប​នេះ មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត ព្រោះ​នេះ​ជា​ការ​បំពាន​លើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស និង​បំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

សូម​ស្ដាប់​លោក ប្រាជ្ញ ចេវ រាយការណ៍​បន្ថែម​ជុំវិញ​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

23 Responses to "សមត្ថកិច្ច​ចាប់​ខ្លួន​លោក កឹម សុខា និង​កង​អង្គរក្ស​របស់​លោក​ចំនួន​៨​នាក់​ដោយ​គ្មាន​ដីកា​ចាប់​ខ្លួន"

  1. ?omen? says:

    នេះជាភាពភ្លីភ្លើរបស់ ហ៊ុន សែន និងក្រុមខ្លួនដែលតែងតែយកពត៌មានតាមប្រព័ន្ធ facebook មកចោទប្រកាន់ហើយចាប់ខ្លួន។អ្វីដែល លោក កិម សុខា បាននិយាយគឺជាការឃោសនារកអ្នកគាំទ្រតែប៉ុណ្ណោះមិនម៉ែនជាកម្រោងការសម្ងាត់ដើម្បីធ្វើបដិវត្តន៍បណ៍អ្វីនុះទេហើយនេះក៏ជារបៀបរបបបែបប្រជាធិបតេយ្យដែរកុំភ្លើពេក ហ៊ុន សែន! កិច្ចការសម្ងាត់គេមិននិយាយនៅទីសាធារណទេ។ បន្តិចទៀតមេដឹកនាំពិភពលោកនិងរុញលោក ហ៊ុន សែន អោយដល់ជញ្ជាំងហើយបង្ខំអោយយកលោក សម រង្សុី ចូលស្រុកដើម្បីធ្វើការបោះឆ្នោតនៅឆ្នាំ២០១៨ដោយគ្មានលៈខាន់ នេះជាដំណើរពិតមួយដែលមេដឹកនាំពិភពលោកនិងធ្វើនៅពេលអនាគតខាងមុខដ៏ខ្លី។ចាំទុកលោក ហ៊ុន សែន និងក្រុមបរិវាអាមីអាថោងក្រុមទ្រព្រះស៊ុតទាំងឡាយ ពាក្យចាស់លោកពោលថាចង់ចំណេញដាច់ចំណងមិនខុសទេ ។

  2. people says:

    Communist veitcong mafia dictator now have no more sam-kok way how to cheated khmer people ‘ so this government have no respect any body or the world’ this is communist regime ‘wearing democracy shirt.GOD bless all cambodian people’

  3. Anonymous says:

    មានហេតុផលតែម្យ៉ាងគត់នៃការចាប់ខ្លួនគឺ សែនកំហូច សែនកំសាក សែនពុករលួួយ សែនហឹង្សា សែនអាក្រក់ សែនអយុត្តិធម៏ សែនពុតត្បុត …. ខ្លាចចាញ់ឆ្នោតឆ្នាំ២០១៨។

  4. Anonymous says:

    យើងទាំងអស់គ្នាកំពុងរស់ក្នុងសម័យកាលរបបពុលពតទី២។

  5. ?? says:

    HAS …I just said two weeks ago not that long HUN SEN day is coming . ( CHHEAM SREK SBEK HOV) Cambodian can see clearly today this evil man is truly genocidal our people. HUN SEN can run at this moment he can not hiding any more. this guy is not just ugly every thing else is more ugly then we can imagine . time to put this guy away in order to save our nation. if you believe in miracle I will tell you all what I was dreaming on Thursday 31 of August last month month. I can hear HUN SEN whisper he order KHEIV KANHARITH to take some radio station out .then he order SOR KHENG to take NDI out of Cambodia SOR KHENG throve back to him to make his designation, one more he order SOK TOUCH to speak about PRIS peace agreement then it come to this point as today. please be aware of this sick god he will bite any one in his way until the time come to the end of his life. peace for Cambodia and GOD bless all Cambodian

  6. Anonymous says:

    ប្រទេសដឹកនាំដោយមេម៉ាហ្វីយ៉ានិងក្រុមជនអន្ធពាល តែងយកច្បាប់ព្រៃមកប្រើដោយសំអាងលើល្បិចខូចមិនយុត្តិធម៏របស់ពួកវា។ អញ្ចឹងហើយបានជាប្រទេសខ្មែរសព្វថ្ងៃគ្មានសណ្តាប់ធ្នាប់ រញេរញៃ ពុករលួយ អយុត្តិធម៏ គ្មានទីបញ្ចប់ តកូន តចៅ។

  7. Anonymous says:

    ពិភពលោកក្នុងសម័យកាលសកលភាវូបនីយកម្ម ការរៀនសូត្រពីបរទេស នរណាក៏ត្រូវការដែរ។ កុំឲ្យតែគេទៅរៀនសូត្រពីពួកភេវរៈករ និងមានផែនការយកមកបំផ្លាញជាតិ នោះទើបខុសច្បាប់ និងត្រូវបានពិភពលោកហាមឃាត់។ ពិតជាចម្លែកដែលបក្សដឺកនាំប្រទេសកំពុងសាងកំហុសធ្ងន់ធ្ងរក្នុងការរកឡេះមិនសមហេតុផល ដើម្បើបំបាត់សម្លេងប្រជាធិបតេយ្យ។ បើអញ្ចឹងសុំសួរថាថ្នាក់ដឺកនាំប្រទេសបច្ចុប្បន្ននេះដែលសុទ្ធតែបានទៅពឹងបរទេសយួន រៀនក្បួនយុទ្ធសាស្ត្រពីយួន ទទួលយកជំនួយនិងការគាំទ្រទាំងសម្ភារៈនិងលុយកាក់ពីយួន និងចិន។ល។ តើពួកគាត់ត្រូវចាត់ទុកថាជាជនក្បត់ជាតិដែរឬទេ? នេះជារឿងធ្ងន់ធ្ងរប៉ះពាល់សន្តិសុខជាតិឬទេ? ចុះកូនចៅនាយករដ្ឋមន្ត្រី រួមទាំងខ្លួនគាត់ផង បានបញ្ជូនកូនឲ្យទៅរៀនក្បួនយុទ្ធសាំស្ត្រនិងយកចំណេះដឹងនៅអាមេរិច អង់គ្លេស បារាំង និងប្រទេសផ្សេងៗទៀង ម្តេចមិនចោទថាទង្វើទាំងនោះ ក្បត់ជាតិដែរទៅ? ធ្វើបាបគេកាន់លែងសមហើយ សែនកំសាក សែនកំហូចអើយ។

  8. PHKA says:

    គំរោងការថ្មីៗ របស់បក្សប្រជាជន ក្នុងរំលាយ បក្សសង្គ្រោះជាតិ លេចចេញរូបរៀងច្បាស់ក្រឡែកហើយ តាំងពីបណ្ដេញ លោកសមរក្សីុ ធ្វើច្បាប់បង្ក្រាបបក្សនយោបាយ បិទវិទ្យុ បិទបន្ទប់អង្គការសិទ្ធមនុស្ស បណ្តេញអង្គការប្រជាធិប្បតិយ ឧឡូវមកដល់ទី បញ្ចប់របស់គេហើយ គឺគេចោទ ប្រធានបក្សប្រឆាំងក្បត់ជាតិ។រីឯអ្នកក្បត់ជាតិ យកដៃយួនមកសំលាប់អស់រាប់លាន ទៅជាវិរជនដិកនាំប្រទេស ប្រើអំណាចតាមអំពើចិត្ត ហើយ លោកអាមូកជំុវិញស្ទុះស្ទារមកគាំទ្រីគ្រប់ទិស។វាសនាស្រុកខ្មែរ បើខ្មែរ យើងមិនបើកភ្នែកមើល ហើយយកខួរមកគិតជួញដោះស្រាយប្រទេសទេសទេ ខ្មែរនិងរលាយ តាមផែនការយួនហើយ។

  9. Anonymous says:

    តើបក្សកាន់អំណាចនិងរដ្ឋាភិបាល ចាត់ទុកអាមេរិចជាប្រទេសភេវរៈកម្មឬបានជាមិនអនុញ្ញាតឲ្យបក្សប្រឆាំងមានទំនាក់ទំនងជាមួួយ និងមិនឲ្យទទួលយកការរៀនសូត្រពីយុទ្ធសាស្ត្រនៃការដឹកនាំបក្សដើម្បីទទួលបានជ័យជំនះតាមការបោះឆ្នោតដោយសេរី យុត្តិធម៏ ? ធម្មតាទេ ការមានទំនងជាមួយបរទេសដែលមិនមែនជាភេវរករគឺជារឿងស្របច្បាប់។ នេះជាសិទ្ធិនយោបាយរបស់បុគ្គលនិងរបស់បក្សផ្សេងៗក្នុងដំណើរការប្រជាធិបតេយ្យ។ បើបក្សកាន់អំណាច ខ្លាចចាញ់ឆ្នោតដល់ម្លឹង ទាន់ខ្លួននៅមានអំណាច កែរដ្ឋធម្មនុញ្ញតែម្តងឲ្យហើយទៅគឺឈប់ឲ្យមានបក្សនយោបាយផ្សេងៗនិងឈប់ឲ្យមានការបោះឆ្នោតទៀត។

  10. Anonymous says:

    Hun Sen est enragé, il n’a peur de personne…..sauf, sauf,sauf la court internationale de justice !

  11. Anonymous says:

    Hun Sen sait qu’il va perdre les élections 2018 , il veut dissoudre l’opposition !
    Il n’y aura pas l’élection l’année prochaine !
    On attend la réaction de la communauté internationale !
    Mais je suis pas optimiste !
    Les américains sont très occupé avec la Corée du Nord !
    De toute façon les américains et EU s’ent fout de nous!

  12. Anonymous says:

    ទង្វើរបស់ ហ៊ុនសែននិងបក្សពួកកំពុងក្លាយខ្លួនទៅជាជនឧក្រិដ្ឋកាចសាហាវមិនគោរពច្បាប់កម្ពុជានិងច្បាប់អន្តរជាតិ។

  13. ?? says:

    to all Cambodian inside the country please be very carefully . this is the time that our nation will meet a great dangers then ever. Vietcong will never let our nation go away please believing me every thing have been order by those Vietcong. HUN SEN is just an evil who taking order from his masters. please do not make me wrong I and some of our Khmer nationalist are knew very well about Vietcong plane. as I used to say one more term of HUN SEN leadership our nation is over. I’m please and also felling sad about evil HUN SEN using his dirty hand on KIM SOKHA. but the good reason is HUN SEN evil person indicate his indictable offence . HUN SEN is over that what I know of the world can not standing and watching him on what he is doing any more. the world community will not let this communist party which is form by Vietcong murder our Cambodian like in the past. I know for sure they will stop HUN SEN first they will order HUN SEN to release KIM SOKHA. they will escort SAM RANSY back to Cambodia for those election 2018 . this time HUN SEN can not put his evil hand on his opposition member any more. this is the first thing they will do but….. if this evil fight back to world community every thing will be isolate from world community. world organization will not recognize HUN SEN leadership any more no support from world community that mean HUN SEN is dead. but one thing I’m worry is our innocent Cambodian they will meet another devastate situation one more time in order to get final result. peace and safety for our Cambodian GOD bless them all

  14. Anonymous says:

    Seul la court de justice internationale peut faire plier Hun Sen !

  15. Anonymous says:

    សូមឲ្យកម្មពៀពិតជាមានទាន់ហ័នក្នុងជាតិនេះនិងជាតិខាងមុខបានទៅដល់ ហ៊ុន សែន ក្រុមគ្រួសារ កូនចៅ និងបក្សពួក ចំពោះអំពើបាបកម្មដែលពួកវាបានសាង បានធ្វើបាបប្រជាជននិងអ្នកនយោបាយ ដោយប្រើកល្បិចស្មោកគ្រោគ អយុត្តិធម៏។

  16. people says:

    I did told all khmer people so long time ago’ and a lot of khmer knew that ‘this is is the Ho-chi minh ‘s plan ‘ since Fucking ho start the war with south and they used a lot of traps to take LAOS<Cambodia in their hand 'under indo china confederation '.Like mr noung chea said 'they swallow smoothly ' but cambodia very hard because we have a lot of khmer nationalists 'so they traps what ever they can' even step on constitution or law' they don't care '.All khmer people must remember ' Youn are the animal in this planet and their dogs are worse then animal 'specially Hun-xen and cpp veitcong germs are the worse '.Cambodia is the dirty place controlled by veitcong mafia dictator' and they capture all cambodian people as their hostage ' what ever or when ever veitcong mafia dictator wanted to killed or jail any body is up to veitcong mafia dictator so cambodia no freedom at all because since 1979 Youn-hanoi prepare everything to trap and followed international way .All khmer must vote this veitcong mafia dictator out to rescue our country from Youn-hanoi dog. GOD bless all cambodian people'

  17. ខេមរបុត្តនៅហេដ្ឋាសុវណ្ណភូមិ says:

    ទេវតានឹងជួយដល់បុគ្គលណាដែលចេះជួយខ្លួនអែង ។ កុំចេះតែផ្កាប់មុខពេក បេីមិនដូច្នោះទេ នឹងក្លាយទៅជា ចំប៉ាមិនខាន ។

  18. Anonymous says:

    ទេវតានឹងជួយដល់បុគ្គលណាដែលចេះជួយខ្លួនអែង ។ កុំចេះតែផ្កាប់មុខពេក បេីមិនដូច្នោះទេ នឹងក្លាយទៅជា ចំប៉ាមិនខាន ។

  19. Vannarith says:

    លទ្ធិប្រជាធិបតេយ្យធ្វើការបានល្អនៅពេលដែលមានគណបក្សប្រឆាំងខ្លាំង។ ហ៊ុនសែនចង់ធ្វើឱ្យគណបក្សប្រឆាំងចុះខ្សោយមានន័យថាហ៊ុនសែនចង់លុបបំបាត់លទ្ធិប្រជាធិបតេយ្យដើម្បីបង្កើតសង្គមផ្តាច់ការ១។ នោះអាស្រ័យលើឆន្ទៈរបស់ប្រជាជនខ្មែរ។ ហុនសែនកំពុងដើរលើដីដែលរអិល។ប្រសិនបើគ្មានលទ្ធិប្រជាធិបតេយ្យទេកម្ពុជានៅតែស្ថិតក្នុងកណ្តាប់ដៃអ្នកនយោបាយអាក្រក់ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេឬអ្នកដែលឆ្កួតដូចពួកខ្មែរក្រហម។

  20. Anonymous says:

    មិនដឹងថាខួរក្បាលលោក ហ៊ុន សែន បក្សកាន់អំណាច និងរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃនេះបានធ្វើមកពីអ្វីទេ?? យើងជាប្រជាជនកម្ពុជាក៏ដូចជាសហគមន៏អន្តរជាតិយល់ឃើញនិងជឿជាក់យ៉ាងច្បាស់ថាការចាប់ខ្លួនលោក កឹម សុខា គឺជារឿងចេតនានយោបាយសុទ្ធសាធរបស់បក្សកាន់អំណាចរាជរដ្ឋាភិបាលកម្ពុជាដែលខ្លាចចាញ់ឆ្នោតឆ្នាំ២០១៨។ យើងបានពិនិត្យនិងវិនិច្ឆ័យរួចហើយនូវសម្លេងនិងរូបភាពវីដេអូក្លីបដែលជាដើមហេតុនៃការចោទប្រកាន់លោក កឹម សុខា ថាជាជនក្បត់ជាតិនោះ។ តាមពិតទៅរាល់ខ្លឹមសារនៃភាសារដែលគាត់បាននិយាយគឺគាត់មិនបានថាទៅពឹងបរទេសឯណាដូចជាអាមេរិចឲ្យមកជួយផ្តួលរំលំរដ្ឋាភិបាលឬគ្រោងធ្វើបដិវត្តន៏អីនោះទេ។ អ្នកនិយាយចោទគាត់គឺនិយាយចោទដោយបំផ្លើសបន្ថែមហួសទៅលើពាក្យពេចន៏ដែលគាត់បាននិយាយ។ នេះជាការចោទប្រកាន់គាត់ដោយបំភ្លៃ មិនពិត រវើរវាយ គ្មានមូលដ្ឋាន តាមបែបយល់ឃើញរបស់បុគ្គលដែលមានបំណងអាក្រក់ចង់ធ្វើបាបគាត់ ចង់សំអុយគាត់ ចង់កំចាត់គាត់ ចង់ដាក់ទោសគាត់កុំឲ្យមានប្រជាប្រិយធ្វើនយោបាយតទៅទៀត។ វាគ្មានអ្វីចម្លែកនិងខុសច្បាប់ទេ ប្រសិនបុគ្គលអ្នកនយោបាយ ឬបុគ្គលទូទៅ មានទំនាក់ទំនងជាមួយបរទេសនិងបានរៀនក្បួនយុទ្ធសាស្ត្រពីបរទេសក្នុងការដឹកនាំបក្សដើម្បីធ្វើការប្រកួតប្រជែងយកឈ្នះ តាមបែបប្រជាធិប្បតេយ្យ សេរីនិងយុត្តិធម៏។ ព្រោះនេះជាសិទ្ធិបុគ្គលរបស់អ្នកនយោបាយ និងបុគ្គលគ្រប់រូបផងដែរ ដែលត្រូវបានធានាដោយច្បាប់ជាតិនិងច្បាប់អន្តរជាតិ ក្នុងការមានទំនាក់ទំនង ទទួលយកចំណេះនិងគំរូយកឈ្នះតាមរយៈការរៀន សូត្រពីជនបរទេសណាក៏បាន លើកលែងតែគាត់ ទៅទទួលយកលុយកាក់ សម្ភារះ និងអាវុធ ពីបរទេស ឬមានទំនាក់ទំនងជាមួយពួកភេវរករ និងយកចំណេះពីភេវរករមកបំផ្លិចបំផ្លាញ
    ប្រទេសជាតិនិងពិភពលោក នោះទើបគាត់ខុសនិងត្រូវបានហាមឃាត់ដោយពិភពលោក។ លោក កឹម សុខា ជាមេដឹកនាំបក្សគួរឲ្យគោរព និងជាទីសង្ឃឹម របស់ប្រជាជនកម្ពុជានិងពិភពលោក ដែលប្រកាន់ខ្ជាប់គោលការណ៏អហឹង្សា គ្មានអាវុធ គ្មានទាហាន គ្មានរថក្រោះ គ្មានយន្តហោះចម្បាំង ដូច្នេះមានរឿងអីដែលគាត់អាចមានលទ្ធភាពទៅបង្កើតចលនាផ្តួលរំលំរដ្ឋាភិបាលកើត និងធ្វើបដិវត្តពណ៏ទៅរួច។ នេះជាការចោទប្រកាន់មិនសមទំនងទាល់តែសោះ គ្រាន់តែជាការចោទប្រឹងស្រែកថាតាមបុគ្គលអគតិ ខ្លាចចាញ់ឆ្នោត យករឿងតូចមិនពិតមកប្រឌិតប្រឹងកាឡៃ បំភ្លៃបន្ថែម ខំដាក់ថែមគ្រឿង ថែមរងើករួចខំផ្លុំផងបក់ផងឲ្យទៅជាផ្សែងនិងឆាបឆេះសន្ធោសន្ធៅ ដើម្បីដុតឲ្យខ្លោច រោជឲ្យឆៅ តាមខ្សែញាក់របស់ជនផ្តាច់ការសែនកំសាក សែនកំហូច សែនពុករលួយ សែនហឹង្សា សែនពុតត្បុត ។ ប្រជាជនកម្ពុជានិងពិភពលោកស្គាល់លោក កឹម សុខា ច្បាស់ណាស់។ គាត់គឺជាបុគ្គលស្គាល់ខុសស្គាល់ត្រូវចំពោះច្បាប់ជាតិនិងអន្តរជាតិ និងជាគ្រូសិទ្ធិមនុស្សដ៏ល្បីល្បាញផងដែរ។ បទចោទទម្លាក់លើគាត់គឺជារឿងអយុត្តិធម៏ជាទីបំផុត ដែលប្រជាជនកម្ពុជា ក៏ដូចជាពិភពលោក ពិតជាមិនអាចទទួលយកបានទាល់តែសោះនិងថ្កោលទោសចំពោះកំហុសឆ្គងរបស់បក្សកាន់អំណាចនិងរដ្ឋាភិបាលដែលធ្វើមិនគប្បីមកលើរូបគាត់។ ដើម្បីយុត្តិធម៏ ដូច្នេះ បើចង់ចោទលោក កឹម សុខា គឺត្រូវចោទនិងដាក់ទោសក្បត់ជាតិមុនគេទៅលើលោក ហ៊ុន សែន មន្ត្រីបក្សនិងមន្ត្រីរដ្ឋាភិបាលរបស់គាត់ដែលបានទៅរៀនក្បួនយុទ្ធសាស្ត្រពីបរទេសយួន សុំលុយកាក់ ជំនួយ សម្ភារៈពីយួនផងពីចិនផង រីឯប្រពន្ធគាត់ និងកូនចៅគាត់ក៏ត្រូវមានទោសក្បត់ជាតិដូចគ្នាដែលបានបញ្ជូនកូនចៅនិងបានឲ្យកូនចៅគាត់ទៅរៀនក្បួនយុទ្ធសាស្ត្រនិងយកចំណេះវិជ្ជានៅអាមេរិច បារាំង អង់គ្លេស ។ល។

  21. Anonymous says:

    គោលដៅទុច្ចរិត៣សំខាន់របស់បក្សកុម្មុយនីស្តផ្តាច់ការកាន់អំណាចរដ្ឋសព្វថ្ងៃចង់បានគឺ ទី១ ត្រូវរកឡេះចាប់មេបក្សប្រឆាំងប្រឆាំងដាក់គុកឬត្រូវចោទថាមានទោសដោយតុលាការ ដើំម្បីកុំឲ្យមានលទ្ធភាពដឹកនាំបក្សទៅរួច ទី២គឺ រំលាយបក្សប្រឆាំងចោលបើនៅមានជួថ្នាក់ដឺកនាំបក្សទាំងអស់ហ៊ានសាមគ្គីគ្នា ឬនៅហ៊ានប្រឆាំងតវ៉ាទៀត ឬមិនស្តាប់បង្គាប់ បញ្ជាតាមបក្សកាន់អំណាចទេ ទី៣គឺ បក្សកាន់អំណាចត្រូវផ្តួចផ្តើម ឬជួយផ្គូរផ្គង រកមនុស្សណាដែលនៅក្នុងបក្សប្រឆាំងឬអាចមកពីខាងក្រៅបក្សប្រឆាំង ឲ្យមកដឹកនាំបក្សដែលជាមនុស្សទន់ខ្សោយមិនហ៊ានប្រឆាំង មានទំនោររណបបក្សកាន់អំណាចនិងបំរើប្រយោជន៏ឲ្យបក្សកាន់អំណាច ចេះស្រែកថាតាមអាជ័យធ្លាក់ទឹកហៃអើៗ ដូចករណីលោក ញឹក ប៊ុនឆៃ ជាដើម ត្រូវបានបញ្ចុះបញ្ចូលឲ្យធ្វើអាយ៉ង ឲ្យបុណ្យសក្តិសិនដើម្បីកម្ចាត់សម្តេចក្រុមព្រះនរោត្តម រនណរិទ្ធ។ សូមបងប្អូនចងចាំ។

  22. Anonymous says:

    គណបក្សប្រជាជន រដ្ឋាភិបាល តុលាការ សមាជិករដ្ឋសភានិងព្រឹទ្ធសភាមកពីគណបក្សប្រជាជន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមប្រឹក្សាធម្មនុញ្ញ ទាំងអស់នេះគឺជារបស់តែមួួយគត់ ធ្វើការតាមខ្សែញាក់និងបញ្ជាពីមនុស្សផ្តាច់ការតែម្នាក់គត់គឺ ហ៊ុន សែន។ ខុសឬត្រូវ សឬខ្មៅ ទោសឬគ្មានទោស គឺ ហ៊ុន សែន ជាអ្នកកំណត់ សម្រេច និងបញ្ជាកម្លាំងឲ្យធ្វើទាល់តែបានទាំងអស់។ មនុស្សម្នាទាំងអស់ដែលរស់នៅស្រុកខ្មែរបើហ៊ានប្រឆាំងគាត់ និយាយមិនស្របតាមគាត់ មិននិយាយលើកជើងគាត់ មិនសរសើរគាត់ទេ ត្រូវមានទោស។ ឃើញគាត់និងបក្សពួកគាត់ធ្វើខុស ត្រូវនាំគ្នានិយាយថាធ្វើត្រូវ បើហ៊ាននិយាយថាខុសគឺត្រូវមានទោស។ គណបក្សនយោបាយកើតបានច្រើនគាត់នឹងសប្បាយចិត្តព្រោះឃើញបែកសន្លឹកឆ្នោត និងងាយយកបក្សខ្លះឲ្យរណបគាត់ដើម្បីជួយបំផ្លាញបក្សប្រឆាំងពិតប្រាកដ។ មានបក្សច្រើនគាត់និងបក្សពួកគាត់មានឡេះនិយាយបោកបញ្ឆោទៅអន្តរជាតិថា ប្រទេសកម្ពុជាមានសេរីពហុបក្ស មានលទ្ធិប្រជាធិបតេយ្យ មិនផ្តាច់ការទេ។ បើមានបក្សណាបានកើតមករាងខ្សោយៗគាត់នឹងសប្បាយចិត្ត ប៉ុន្តែបើមានបក្សណាខ្លាំងគាត់នឹង តាមធ្វើបាបមិនបានឲ្យនៅសុខ។ វិទ្យុណាក៏ដោយ ទូរទស្សន៏ណាក៏ដោយ កាសែតណាក៏ដោយ បុគ្គលអ្នកវិភាគសង្គមណាក៏ដោយ បើហ៊ាននិយាយលាតត្រដាងការពិតថាគាត់និងបក្សពួករបស់គាត់ មិនល្អ អាក្រក់ មានពុករលួួយ មានកំហុសដឹកនាំប្រទេស រួចហ៊ានឲ្យយោបល់កែប្រែអញ្ចេះមួួយ អញ្ចេះពីរ គឺត្រូវមានទោស។ គាត់និងបក្សពួកគាត់ខំប្រឺងស្រែកថាចំណាត់ការរបស់គាត់ រដ្ឋាភិបាលរបស់គាត់ តុលាការរបស់គាត់ ប៉ូលីសយុត្តិធម៏របស់គាត់ គឺសុទ្ធតែធ្វើតាមបញ្ជាបានត្រឹមត្រូវតាមច្បាប់ គាត់ជាអ្នកការពារច្បាប់និងរដ្ឋធម្មនុញ្ញ ពង្រឹងនីតិរដ្ឋ ប៉ុន្តែជាក់ស្តែងអង្គុយលើច្បាប់ អនុវត្តផ្ទុយពីច្បាប់ រំលោភច្បាប់យ៉ាងកំរោល ដូចជាអនុវត្តច្បាប់ខុសនីតិវិធី រំលោភអភ័យឯកសិទ្ធិតំណាងរាស្ត្រ ចាប់ឃុំឃាំងលើសពេលកំណត់ដោយច្បាប់ ទោះបីអង្គការជាតិ អន្តរជាតិ ស្រែកប្រាប់ថាធ្វើខុស និងថ្កោលទោសក៏គាត់និងបក្សពួកយ៉ាងណា ក៏គាត់និងបក្សពួកនៅតែមានៈរឹងទទឹងទាំងបំពានច្បាប់ ធ្វើមិនដឹង រួចស្រែកជេតបទៅគេវិញទៀត។ គាត់ចង់ចោទនរណាក៏បាន ចង់សម្លាប់នរណាក៏បាន ស្រេចតែនឹងចិត្ត យកច្បាប់ព្រៃមកប្រើ ដូចរបបប៉ុលពតអញ្ចឹង រួចហើយហាមអ្នកដទែកុំឲ្យជួយជនរងគ្រោះ ទុកឲ្យគ្នុាគាត់ចាត់ការដោយលាក់កំបាំងមិនឲ្យជាតិនិងអន្តរជាតិចូលរួមជួយសើបអង្កេត ជួយរកភស្តុតាងពិតឬមិនពិត និងជួយវិនិច្ឆ័យការពិតអីទេ ខ្លាចគេដឹងច្រើនបែកការណ៏ គាត់នឹងពិបាកធ្វើបាបជនរងគ្រោះតាមទំនើងចិត្តរបស់គាត់ចង់បាន ដូចករណីការចាប់និងកាត់ទោសលោក កឹម សុខា ការស្លាប់លោកបណ្ឌិត កែម ឡី …..។ ពីព្រោះពួកគាត់សុទ្ធតែអតីតខ្មែរក្រហម មានដើមកំណើតនិងប្រភពចេញមកពីពួកខ្មែរក្រហមប៉ុលពត ធ្លាប់មានខួរក្បាលនិងទទួលមនោគមវិជ្ជាកុម្មុយនីស្តផ្តាច់ការដូចគ្នា ដូច្នេះស្អប់ណាស់លទ្ធិប្រជាធិបតេយ្យ មិនញញើតក្នុងការចោទសម្លាប់ៗនោះឡើយ។ គាត់តែងអួតខ្លួនគុាត់ថាគ្មាននរណាខ្លាំងពូកែនិងចេះ ដូចគាត់ទេ គាត់តែងតាំងខ្លួនគាត់អាចធ្វើជាសាស្ត្រាចារ្យបង្រៀនអតីតប្រធានាធិបតីអាមេរិច បារ៉ាក់ អូបាម៉ា ដែលត្រូវតែរៀនសូត្រពីគាត់វិញ ពីព្រោះគាត់ពូកែដឹកនាំបានល្អជាង ជាក់ស្តែងដូចយើងឃើញស្រាប់ហើយទ្រព្យសម្បត្តិរដ្ឋត្រូវបានលក់ ធនធានធម្មជាតិត្រូវបានបំផ្លាញនិងលក់ដូរខ្ទេចខ្ទី លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សត្រូវបានបំផ្លាញ។ល។ ខ្លាំងមែន ដូច្នេះស្រុកខ្មែរដ៏អភ័ព មិនបាច់សង្ឃឹមរកពន្លឺយុត្តិធម៏សង្គមឃើញទេ បើពួកនេះបន្តនៅរស់។

  23. Anonymous says:

    លោក កឹម សុខា គឺជាវីរជនសង្គ្រោះជាតិ ស្នេហាជាតិពិតប្រាកដ មិនបំរើផលប្រយោជន៏ឲ្យបរទេសណាមួយដូចការចោទប្រកាន់ប្រឆាំងគាត់នោះឡើយ។