លោក ហ៊ុន សែន ទម្លាក់ការទទួលខុសត្រូវព្រឹត្តិការណ៍ផ្លូវវេងស្រេងឲ្យលោ​ក កឹម សុខា

ដោយ លោក ញឹម សុខន​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរុញព្រឹត្តិការណ៍បង្ហូរឈាមកម្មករនៅផ្លូវវ៉េងស្រេង ឲ្យលោក កឹម សុខា ជាអ្នកទទួលខុសត្រូវ ខណៈ​មេបក្សប្រឆាំងរូ​បនោះត្រូវរដ្ឋាភិបាលចាប់ខ្លួន ចោទថា «ក្ប​ត់​ជាតិ​»។

ក្នុងពិធីចុះជួបកម្មករនៅសួនឧស្សាហកម្មកាណាឌីយ៉ា ជាប់ផ្លូវវេងស្រេង នាថ្ងៃទី៦ខែកញ្ញានេះ លោក ហ៊ុន សែន ថ្លែងប្រាប់កម្មករថា មេដឹកនាំបាតុកម្មនៅផ្លូវវ៉េងស្រេងកន្លងទៅនោះ លោកថាចាប់បានហើយ ហើ​យ​​​ថាពេលនេះកំពុងឃុំខ្លួន។

លោកថា៖ «កុំសង្ឃឹមទៅលើអ្នកដទៃ ដែលគេមិនបានធ្វើអ្វីទាំងអស់ ត្រឹមម៉ាទារធ្វើបាតុកម្ម ដូចជានៅតំបន់នេះ។ ឥឡូវរកឃើញហើយ ចាប់បានហើយ មេក្លោងដែលត្រូវផ្តន្ទាទោសពិតប្រាកដ កំពុងនៅមន្ទីរឃុំឃាំហើយតើកម្មករទីនេះធ្វើបាតុកម្មម៉ោង២យប់ដើម្បីអីទៅ មានកម្មករទេ ពេលនោះគេទម្លាយទ្វារដើម្បីទារឲ្យកម្មករចេញមកធ្វើបាតុកម្ម»

កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៤ មានព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដ៏បង្ហូរឈាមមួយនៅលើផ្លូវវេងស្រេងក្នុងរាជ​ធា​នី​ភ្នំ​ពេញ អំឡុងជាប់គាំងនយោបាយក្រោយការបោះឆ្នោតអាណត្តិទី៥នេះ។

ព្រឹត្តិការណ៍នោះ កម្មករដែលទាមទារតម្លើងប្រាក់ឈ្នួល យ៉ាងតិច៤នាក់ ត្រូ​វកងកម្លាំងប្រដាប់​អាវុធ បាញ់​​ឲ្យ​​​​ស្លា​​​​​​ប់​នៅនឹងកន្លែង ម្នាក់បាត់ខ្លួន មួយចំនួនទៀតរងរបួស និងខ្លះទៀត​ត្រូវ​​បានចាប់ខ្លួន។

កា​រស្លាប់កម្មករនេះ សហគមន៍ជាតិនិងអន្តរជាតិបានថ្កោលទោសរដ្ឋាភិបាលកម្ពុជា និងទាមទារឲ្យចាប់​ជន​ដៃ​ដល់ និ​ងអ្នកបញ្ជាកងកម្លាំងនេះមកផ្តន្ទាទោស។

កន្លងទៅសាលាដំបូងរាជធានីភ្នំពេញធ្លាប់កោះហៅ លោក សម រង្ស៊ី និងលោក កឹម សុខា ទៅសាកសួរករណីករណីនេះ តែតុលាការមិនបានចោទប្រកាន់ទេ ប៉ុន្តែគ្មានមេបញ្ជាការឬម​ន្តី្រ​​រដ្ឋា​​ភិបាលណាម្នាក់ ចេញមុខទទួលត្រូវចំពោះការបង្រ្កាបដោយបង្ហូរឈាមនេះឡើយ។

លោក ហ៊ុន សែនបន្តទៀតថា៖ «គេថាបាត់មនុស្សម្នាក់នៅផ្លូវវេងស្រេងឥឡូវល្អហើយ ដាក់ទៅ សួរទៅ ហើយនៅប៉ុន្មានទៀត ដែលពាក់ព័ន្ធក្នុងរឿងនេះ ហៅសួរចម្លើយទាំងអស់ រកឃើញហើយ»

VOD មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និងលោក យ៉ែម បុញ្ញឫទ្ធិ ដើម្បី​​សុំការឆ្លើយតបបានទេ ដោយទូរសព្ទអ្នកទាំងពីមិនអាចទាក់ទងបាន។

នាយកប្រតិបត្តិសម័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា ការបកស្រាយ​របស់​នា​យករដ្ឋមន្ត្រីទំនងជាគេចចេញពីការទទួលខុសត្រូវច្រើនជាង។

លោកថា៖ «និយាយទៅ វាសំខាន់រឿងអញ្ចេះ សំខាន់អ្នកដែលស្លាប់ហ្នឹង ស្លាប់ដោយសារអី គឺអ្នកដែលស្លា​ប់​​ហ្នឹ​ង ស្លា​ប់​ដោយសារគ្រាប់កាំភ្លើង ៤នាក់ស្លាប់ ហើយម្នាក់បាត់ខ្លួន ដោយសារគ្រាប់កំាភ្លើង។ ហើយកាំភ្លើ​ងហ្នឹង អ្ន​កណា​​អ្នកបាញ់ គឺនៅក្នុងវីដេអូ នៅក្នុងរូបថតផ្សេងៗហ្នឹង យើងឃើញហើយ មានកម្លាំងកងរា​ជអាវុធហត្ថ មានកម្លាំងទាហានអីអញ្ចឹង។ ហើយសំនួរសួរបន្តទៀតថា អ្នកណាជាអ្ន​កបញ្ជាកងរាជអាវុធ​ហត្ថនិងទាហា​នទាំងអស់​ហ្នឹង?​ អញ្ចឹងវា​ប្រាក​ដថា មិនមែនមេដឹកនាំបក្សប្រឆាំងទៅបញ្ជាកងកម្លាំងទាំងអស់ហ្នឹងទេ វាត្រូវតែជា​អ្នកដឹ​កនាំ​រដ្ឋា​ភិ​បាល ឬ​ជួរ​ដឹកនាំគណបក្សកាន់អំណាចហ្នឹងហើយ ដើម្បីបង្ក្រាបនៅផ្លូវវេងស្រេងហ្នឹង»។

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

4 Responses to "លោក ហ៊ុន សែន ទម្លាក់ការទទួលខុសត្រូវព្រឹត្តិការណ៍ផ្លូវវេងស្រេងឲ្យលោ​ក កឹម សុខា"

  1. PHKA says:

    បើនិយាយទៅប្រជាជនខ្មែរ របៀបហ្នឹង មិនមែន ទុកខ្មែរជាមនុស្សទេ ព្រោះលោក កិមសុខា មានតែកាំភ្លើងដែលមែគាត់ចែកអោយ បាញ់ចេញ”ទឹក”មិនចេញជាគ្រាប់នោះទេ។ឯអាអ្នកមានកាំភ្លើងបាញ់អោយកម្មករស្លាប់ វាចេញពីថានណាមក?

  2. Anonymous says:

    Hun Sen has no responsibilities for any thing. Forest had been destroyed, illegal immigrants (YOUN) lives free inside Cambodia and so on….! His brain is no longer working for responsibility. Only the act of evil to kill innocent people for the power. He can not think of anything beside dictator mind.
    No responsibility, Step down MR. Blind leads the ignorance is too bad!!! 😜😜😜👎👎👎💥

  3. Anonymous says:

    ពេលនេះយើងឃើញកាន់តែច្បាស់ល្បិចបៀមឈាមព្រួសដាក់គេរបស់ ហ៊ុន សែន។ គាត់និងបក្សពួកគឺជាជនដៃដល់ក្នុងការចាប់ចង ធ្វើទារុណកម្ម និងបញ្ជាឲ្យបាញ់សម្លាប់កម្មករនៅផ្លូវវេងស្រេង។ បក្សប្រឆាំងគ្មានកាំភ្លើង គ្មានទាហាន គ្មានប៉ូលីស អីទេ។

  4. ?? says:

    only Cambodian knew how bad HUN SEN is, in order to holding his powers HUN SEN is not hesitated to used all kind of unpredictable story to his main opponent . we Cambodian are not that dumb we knew all about it. the more HUN SEN greeted his evil act the more Cambodian can see his stupid ideology. HUN SEN though he is the only smart Cambodian of all, but I’m sorry our people knew he was a rough ,dumb, madness , dictator in this small hole not even that he became this poor nation traitor . the situation become tent after this evil straggling to hold his powers. my question to all Cambodian is>> how can our nation be safe if we are not rising up to kick this evil out of powers. I mean not going through angers manor it should be a peaceful change by using your powerful election. as we all knew HUN SEN was using Cambodian name in order to say to the world they are supporting him. for Cambodian who are not wakeup and seeing the truth by keep supporting this evil should think twit . No 1 are we Cambodian really wanted to live in situation under HUN SEN leadership??????? No 2 what do Cambodian think about their nation’ future?????? is it going to be good for Cambodia if HUN SEN continuous to lead this nation and going on to his own family ???? what will be the good thing if no more HUN SEN ???? it all up to all Cambodian inside the country. as English expression said you damp if you do and you damp if you don’t I knew it will not that easy but Cambodian have to choose one. (my last word is do or die ) please help Cambodian any way you possible can. we are the hopeless people in the world that need to live like all human being . my understanding HUN SEN is dead his political is coming to an end at this moment. peace to Cambodia and GOD bless them all

Leave a Reply

Submit Comment