រលកនៃការតវ៉ាទាមទារដោះលែងលោក កឹម សុខា ផ្តើមនៅអាមេរិក

លោក មួង ណារ៉េត
2017-09-06
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហគមន៍​ខ្មែរ​នៅទីក្រុង ឡូវែល​ រដ្ឋម៉ាសាឈូសេត  តវ៉ា​សុំ​ដោះ​លែង​លោក​ កឹម សុខា នៅ​មុខ​សាលា​ក្រុង​ឡូវែល  ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧។ Photo Provided
សហគមន៍​ខ្មែរ​នៅទីក្រុង ឡូវែល​ រដ្ឋម៉ាសាឈូសេត តវ៉ា​សុំ​ដោះ​លែង​លោក​ កឹម សុខា នៅ​មុខ​សាលា​ក្រុង​ឡូវែល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧។ Photo Provided


សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស ចាប់​ផ្តើម​ក្រោក​តវ៉ា​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង ស្តា​ស្ថានភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ឲ្យ​មាន​លក្ខណៈ​អំណោយ​ផល ដល់​​ការ​បោះឆ្នោត​ជាតិ​នា​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ។ រលក​នៃ​ការ​តវ៉ា​នេះ ចាប់​ផ្តើម​ពី​ទីក្រុង​ឡូវែល ​រដ្ឋម៉ាសាឈូសេត ​នៃ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ទី​៥​ខែ​កញ្ញា​។

សម្រែក​ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ឡើង​វិញ បាន​លាន់​ឮ​រំពង​ចេញ​ពី​ពលរដ្ឋ​សហគមន៍​ខ្មែរ​ ដែល​នាំគ្នា​ធ្វើ​បាតុកម្ម​​នៅ​មុខ​សាលាក្រុង​ឡូវែល។ ពលរដ្ឋ​ខ្មែរអាមេរិក​​​មួយ​រូប គឺ​លោក អ៊ុង រិទ្ធី បាន​ហៅ​លោក កឹម សុខា ថា​ជា​វីរ​បុរស និង​ ជា​ក្តី​​សង្ឃឹម​នៃ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ ដើម្បី​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា៖ថ្ងៃនេះ​យើង​ជួប​ជុំ​គ្នា​ ពី​ព្រោះ​ថា​រដ្ឋាភិបាល​លោក​ ហ៊ុន សែន បាន​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដោយ​គ្មាន​កំហុស​អ្វី​ទាល់តែសោះ។ គេ​ចាប់​គាត់​ទាំង​កណ្ដាល​អាធ្រាត្រ។ យើង​ជា​ខ្មែរ​អាមេរិក​នៅ​ក្រៅ​ប្រទេស មាន​ការ​ឈឺចាប់​ និង សោក​ស្ដាយ​បំផុត នៅ​អ្វីៗ​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ។ ដោយសារ​តែ​ខ្លាច​ចាញ់​ឆ្នោត រដ្ឋាភិបាល​ធ្វើ​ល្បិច​កល​ផ្សេងៗ រហូតដល់​ចាប់​ចង​ ហើយ​ចោទ​លោក កឹម សុខា ដែល​ជា​វីរ​បុរស​មួយ​ដ៏​ឆ្នើម របស់​បងប្អូន​យើង​ដែល​មាន​ជំនឿ​ជឿជាក់​លើ​លទ្ធិ​ប្រជាធិបតេយ្យ

ចំណែក​អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូវែល​លោក នួន វាសនា វិញ​បញ្ជាក់​ថា ការ​តវ៉ា​ថ្ងៃនេះ គឺ​ដើម្បី​​ផ្ញើ​សារ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី មិន​ថា​នៅ​ស្រុក​ខ្មែរ ឬ ក្រៅ​ប្រទេស មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​រដ្ឋាភិបាល ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព និង ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង បណ្ដាញ​ផ្សព្វផ្សាយ៖ “ក្នុង​នាម​យើង​ជា​ខ្មែរ​អាមេរិក ចង់​បង្ហាញ​ឲ្យ​អន្តរជាតិ និង សហរដ្ឋអាមេរិក ​ហើយ​ទទូច​ឲ្យ​ដោះលែង​លោក​កឹម សុខា​ ដោយ​ឥត​លក្ខខណ្ឌ។ យើង​រស់​នៅ​ប្រទេស​សេរី ប៉ុន្តែ អ្វី​ដែល​យើង​មើល​ឃើញ​នៅ​ស្រុក​របស់​យើង​ អត់​មាន​សេរី​ទេ។ ម្ល៉ោះ​ហើយ​យើង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា ដោយ​ឥតមាន​លក្ខខណ្ឌ និង គោរព​សិទ្ធិមនុស្ស គោរព​នូវ​សំឡេង​ប្រជាពលរដ្ឋ​របស់​ខ្លួន។ សូម​អរគុណ”។

ក្នុង​ចំណោម​អ្នក​តវ៉ា ក៏​មាន​លោក​អតីត​អភិបាល​ក្រុង​ឡូវែល និង សព្វ​ថ្ងៃ​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូវែល​លោក រ៉តនី អ៊ីលៀត (Rodney Elliot) និង ជន​ជាតិ​អាមេរិក​ជាច្រើន​រូប​ផ្សេងទៀត ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន និង គោរព​សិទ្ធិមនុស្ស។

​ពលរដ្ឋ​សហគមន៍​ខ្មែរ​ទាំង​នៅ​សហរដ្ឋ​​អាមេរិក អូស្ត្រាលី កាណាដា និង ​បារាំង បាន​រៀបចំ​ធ្វើ​បាតុកម្ម និង​បន្ត​គ្រោង​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់ ដើម្បី​ផ្ញើ​សារ​ដល់​រដ្ឋាភិបាល​បរទេស ឲ្យ​ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​ការ​បោះឆ្នោត​ជាតិ កាន់​តែ​ខិត​ជិត​ចូល​មកដល់។

ស្រប​ពេល​នេះដែរ សារ​គាំទ្រ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា បន្ត​ធ្លាក់​មក​ពី​ក្រៅ​ប្រទេស។ សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​ប្រឆាំង គឺ​គណបក្ស​ពលករ (Labor Party) នៅ​ប្រទេស​អូស្ត្រាលី​អ្នកស្រី Penny Wong ដែល​ជា​រដ្ឋមន្ត្រី​ស្រមោល នៃ​ក្រសួង​ការ​បរទេស​អូស្ត្រាលី ចេញ​សេចក្ដី​ថ្លែងការណ៍​ នៅ​ថ្ងៃទី០៦ ខែ កញ្ញា​នេះ អំពាវនាវ​រដ្ឋាភិបាល​សហព័ន្ធ​អូស្រ្តាលី បន្ត​លើកឡើង​ពី​បញ្ហា​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ ការ​រំលោភ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា និង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ស្មារតី​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយសេរី​ ត្រឹមត្រូវ​ និង យុត្តិធម៌។ អ្នកស្រី Penny Wong បន្ត​ថា អ្នក​ស្រី​គោរព​សិទ្ធិ​សម្រេច​ជោគវាសនា​ប្រទេស​កម្ពុជា ដោយ​ពលរដ្ឋ​កម្ពុជា។ ប៉ុន្តែ អ្នកស្រី បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា​ត្រូវ​តែ​ទទួល​បាន​សិទ្ធិ​ ក្នុង​ការ​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត ដើម្បី​ដឹកនាំ​រដ្ឋាភិបាល និង សិទ្ធិ​ទទួល​បាន​ការបោះឆ្នោត​មួយ ដែល​សេរី ត្រឹម​ត្រូវ​ និង យុត្តិធម៌។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "រលកនៃការតវ៉ាទាមទារដោះលែងលោក កឹម សុខា ផ្តើមនៅអាមេរិក"

  1. Anonymous says:

    The wave of peaceful demonstrate has just begun in second largest Khmer community in front of LOWELL city hall. Thanks those who spent their busy valuable time to show the world that HUN SEN has done violence against the innocent people. To Cambodians who live inside SROK KHMERS: We concern of your living conditions, you are not lonely, we love you all, we will not let this act of evils ruined our nation, we will continue to support you and your hardship will be heard by the whole world. Hun Sen now is one of the famous dictator.

  2. ម៉ាមី says:

    ម៉ាមី!
    ដោយសារតែសេដ្ឋកិច្ចពឹងផ្អែកទៅលើបរទេសហ្នឹងហើយ ដែលកម្ពុជាយើងគួរតែប្រុងប្រយ័ត្ន ។ អាមេរិកប្រសព្ធណាស់អារឿងដាក់ទណ្ឌកម្ម ព្រោះអាមេរិកខ្លួនឯងតែម្នាក់ធ្វើអ្វីមិនកើតដើរបបួលគេបបួលឯងឲ្យចូលរួមជាមួយខ្លួន កុំឲ្យខ្លួនឯងត្រូវពិភពលោកថ្កោលទោស តួយ៉ាងដូចបណ្តាប្រទេសមួយចំនួនកំពុងកើតចលាចល ក៏ដោយសារតែមានការកកូរកកាយពីខាងក្រៅផងដែរ ។ អារឿងខ្លះតូចតាចសោះតែចេះតែបញ្ឆេះឲ្យក្លាយជារឿងធំ។ កុំគិតថាអាមេរិកស្រឡាញ់ខ្លួនឲ្យសោះ អាមេរិកពិតជានៅចងគំនុំជាមួយកម្ពុជា ដែលពេលនោះកម្ពុជាចង់ភ្លក្សរសជាតិគម្មុយនីស្ត ហើយទុកឲ្យរបបប៉ុល ពតសម្លាប់មនុស្សមិនតិច “បើអ្នកណាហើយមិនដើរតាមគាត់ គាត់នឹងធ្វើឲ្យល្អមើល” បើសិនជាប្រទេសមួយដែលចេះរកយុត្តិធម៍ឲ្យគេឯង ម៉េចមិនបញ្ជូនកងកំលាំងពិសេសមកស៊ើបការណ៍ ហើយដើរស្រែកទៅពិភពលោកផងថាមានប្រជាពលរដ្ឋខ្មែរត្រូវបានគេកាប់សម្លាប់ និងមិនមានប្រព័ន្ធតុលាការអ្វីឲ្យច្បាស់ លាស់ឡើយ ។ មិនមែនពលរដ្ឋអាមេរិកទេដែលអាក្រក់តែថានយោបាយអាមេរិកគឺបែបនោះ ។ ខ្ញុំគិតថា បណ្តាប្រទេសមួយចំនួនមិនចេះតែស្តាប់អាមេរិកម្នាក់ឯងនោះទេ គេក៍គិតដែរថា៖ អាមេរិកកុំពុងបង្កើតសត្រូវនៅគ្រប់ទិសទីទំាងអស់ “You’ve made enemies all over the world” ។ ចុះបើនិយាយពីយួនវិញ ម៉េចបានជាអាមេរិកល្អុកល្អើនម៉្លេះ មិនមែនថាអាមេរិកចាញ់សង្រ្គាមនៅយួនថាអាមេរិកព្រមភ្លេចនោះទេ ជាពិសេសប្រទេសដែលកាន់របបគម្មុយនីស្ត ប៉ុន្តែអាមេរិកសុខចិត្តធ្វើមិនដឹងមិនឭ ព្រោះយួនវានៅជិតបងធំចិន ចង់មិនចង់អាមេរិកបញ្ឆេះសង្រ្គាមរវាងចិន និងយួនធ្វើយ៉ាងណានំាឲ្យរំខានដល់ការរីកលូតលាស់សេដ្ឋកិច្ចរបស់ចិន ហើយថ្ងែមុខបើមានសង្រ្គាមរវាងអាមេរិក និងបងធំចិន ចិនក៏គួរគិតថាមានសត្រូវមួយគឺយួននៅជិតដែរ ។ មួយវិញទៀតអាមេរិកមិនល្ងង់ទេសូមមើលឧបទ្វីបកូរ៉េទៅ អាមេរិកមិនងាយបោះបង់ចោលកូរ៉េខាងត្បូងទេ ព្រោះវានៅជិតចិន ។ កូរ៉េជាជនជាតិដើមតែមួយអីឡូវវាមានដល់ទៅពីរ បើអាពីរនេះត្រូវគ្នាម៉្លេះពិតជាពិបាកទប់ទល់ហើយ “មធ្យាបាយបំបែកកំលាំង ងាយស្រួលក្នុងការទប់ទល់ និងត្រួតត្រា” ។ អាមេរិកត្រូវបានគេជឿជាក់ថាជាប្រទេសដែលឆ្លាតជាងគេបង្អស់នៅលើលោក បើមិនអញ្ចឹងអាមេរិកមិនក្លាយជាប្រទេសមហាអំណាចទាំងយោធានិងសេដ្ឋកិច្ចនោះទេ ប៉ុន្តែរឿងអ្វីមួយក៏នៅមានពេលណាមួយត្រូវបានគេបញ្ចប់ដែរ។ សុំទោស!