មន្ត្រី​រដ្ឋាភិបាល​មិន​ជឿ​ថា​បក្ស​ប្រឆាំង​មិន​ជាប់​ពាក់ព័ន្ធ​ការ​ធ្វើ​បាតុកម្ម​នៅ​បរទេស

ដោយ វ៉ាន វណ្ណដេត
2017-09-10
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth


មន្ត្រី​រដ្ឋាភិបាល​មិន​ជឿ​ថា ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ពី​សំណាក់​ជនជាតិ​ខ្មែរ​នៅ​បរទេស​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង​នោះ​ទេ។ ប៉ុន្តែ​បក្ស​ប្រឆាំង​បដិសេធ​ថា គ្មាន​ការ​ពាក់ព័ន្ធ​ឡើយ ដោយ​ការ​តវ៉ា​ជា​សិទ្ធិ​បុគ្គល​ក្នុង​ការ​សម្ដែង​មតិ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​ការ​ប្រកែក​របស់​មន្ត្រី​បក្ស​ប្រឆាំង​ថា​ជា​ការ​ភូតភរ ព្រោះ​អ្នក​ដែល​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក កឹម សុខា សុទ្ធតែ​ជា​អ្នក​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​បរទេស៖ «ការ​លើក​ឡើង​ដោយ​ភូតភរ។ អ្នក​ទាំងអស់​នោះ​សុទ្ធ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ»

សហគមន៍​ខ្មែរ​នៅ​បរទេស ចាប់​តាំង​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា បាន​ផ្ដើម​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​បញ្ឈប់​លែង​ឲ្យ​អង្គការ​អន្តរជាតិ អិន.ឌី.អាយ (NDI) ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​កិច្ចការ​បោះឆ្នោត ការ​បិទ​ស្ថានីយ​ផ្សាយ​ព័ត៌មាន​បន្ត​ឲ្យ​វិទ្យុ​បរទេស និង​ការ​បិទ​ស្ថាប័ន​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដោយ​ក្រុម​បាតុករ​ផ្ដើម​ធ្វើ​បាតុកម្ម​ចេញ​ពី​ទីក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាសាឈូសេត (Massachusetts) នៃ​សហរដ្ឋ​អាមេរិក។

រហូត​ដល់​ថ្ងៃ​សៅរ៍ ទី​៩ កញ្ញា សហគមន៍​ខ្មែរ​នៅ​ក្នុង​ប្រទេស​បី​ទៀត គឺ​អូស្ត្រាលី (Australia) កាណាដា (Canada) និង​បារាំង (France) បាន​ជួបជុំ​គ្នា​នៅ​តាម​ទីក្រុង​មួយ​ចំនួន ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការ​ចាប់​ខ្លួន​លោក កឹម សុខា។ ខ្មែរ​នៅ​បរទេស​ទាំងនោះ​រាប់​រយ​នាក់ បាន​នាំ​គ្នា​លើក​បដា​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា និង​ស្នើ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស សេរីភាព​ខាង​សារព័ត៌មាន​នៅ​កម្ពុជា។

បាតុកម្ម អូស្ត្រាលី ២០១៧
ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​មនុស្ស សេរីភាព​សារព័ត៌មាន និង​ដោះលែង លោក កឹម សុខា នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo provided


សកម្មភាព​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នេះ មន្ត្រី​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ថា គ្មាន​ឥទ្ធិពល​ដែល​អាច​ប៉ះពាល់​ដល់​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ គឺ​គ្រាន់​តែ​ជា​សកម្មភាព​ប្រមាថ​រដ្ឋាភិបាល​កម្ពុជា ហើយ​ទៅ​គាំទ្រ​លោក កឹម សុខា។ លោក ផៃ ស៊ីផាន ព្រមាន​ថា រដ្ឋាភិបាល​នឹង​មាន​វិធានការ​លើ​សកម្មភាព​បាតុកម្ម​នោះ ត្រង់​វិធានការ​យ៉ាង​ណា លោក​មិន​ទាន់​ដឹង​នោះ​ទេ។

ក្រោយ​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​មិន​ឲ្យ​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម ឬ​ចេញ​មុខ​ការពារ​ឡើយ។ ប្រសិន​បើ​មាន​សកម្មភាព​ទាំងនេះ​ចេញ​ពី​បក្ស​ប្រឆាំង លោក ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចោល​តែ​ម្តង។ លោក ហ៊ុន សែន ដែល​អួត​ក្ដែងៗ​ថា​ខ្លួន​ជា​មេ​ដឹកនាំ​កាន់​អំណាច​យូរ​ជាង​គេ​លើ​ពិភពលោក ក៏​បាន​ប្រតិកម្ម​ខ្លាំងៗ​ដាក់​អន្តរជាតិ​ចំពោះ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​លោក ជុំវិញ​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង។ លោក ហ៊ុន សែន បាន​ហៅ​សហរដ្ឋ​អាមេរិក ថា​ជា​មេខ្លោង​របស់​លោក កឹម សុខា។

សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បដិសេធ​ថា បក្ស​ប្រឆាំង​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​បរទេស​នោះ​ទេ។ លោក សុន ឆ័យ បញ្ជាក់​ថា គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា បាន​កោះ​ហៅ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​គ្រប់​ខេត្តរាជធានី ដើម្បី​បញ្ជាក់​ជំហរ​ថា គណបក្ស​ប្រឆាំង​គ្មាន​គម្រោង​ធ្វើ​បាតុកម្ម​នោះ​ទេ។ លោក​ថា ការងារ​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ គឺ​ត្រូវ​បន្ត​គោលការណ៍​របស់​បក្ស ជំរុញ​ការងារ​របស់​គណបក្ស​ដោយ​អហិង្សា ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៨៖ «យើង​ជឿជាក់​ថា សន្ទុះ​ការ​ទាមទារ ការ​ខិតខំ​របស់​សហគមន៍​អន្តរជាតិ​នេះ នឹង​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា ហ្នឹង អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​គោលការណ៍​ដែល​យើង​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ក៏ដូចជា​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ក្នុង​ឆ្នាំ​១៩៩១ វិញ»

សហគមន៍​ខ្មែរ​ដែល​ចូលរួម​បាតុកម្ម​នៅ​ឯ​ទីលាន​សិទ្ធិ​មនុស្ស​ទីក្រុង​ប៉ារីស ប្រទេស​បារាំង លោក យុន សារុន ថ្លែង​ថា បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស មិន​ស្វាគមន៍​អ្នក​មាន​និន្នាការ​នយោបាយ​ឡើយ ហើយ​ការ​ធ្វើ​បាតុកម្ម គឺ​ដើម្បី​ចង់​ឲ្យ​ខ្មែរ​សាមគ្គី​គ្នា ឈប់​រក​រឿង​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "មន្ត្រី​រដ្ឋាភិបាល​មិន​ជឿ​ថា​បក្ស​ប្រឆាំង​មិន​ជាប់​ពាក់ព័ន្ធ​ការ​ធ្វើ​បាតុកម្ម​នៅ​បរទេស"

  1. ?? says:

    F U…. AH LEV I’m here the real witness it is not like what you say Mr dumb ass. your speak is making your boss lose a lot more support because it is not true. 99% of Cambodian over sea are getting news every where they knew all about what has happen inside Cambodia. all Cambodian inside the country should not believing any news from this regime . they are not telling people the true they always use their dog speaking in NHOUS NHUNG just to blame to another party. can I ask you a question Mr dumb ass >> if your boss not doing all these evil act why Cambodian over sea protest again him????????. who was the real nation treason answer me you dumb ass. there are too many problem every day never ending let tell me who trying to kill who. CNRP no weapon no powers who have the powers to do this act Mr mental man . your English is so dumb I can not believe HUN SEN take you as a government spook man. OH I know just like an expression said like father like son or like boss like employee . I’m not a dictator I just stay in powers YOU TEIR. what the fuck is that word mean Mr PHAI SY ACH speaking a mental person or taking the wrong medicine . or in Cambodian word POUL KDOUCH. sorry you and your boss are the same site we will again whit you and your boss every action. Cambodian inside the country please do not believe all these evil. democratic for Cambodia GOD bless all Cambodian

  2. people says:

    Mr pi c pest is the dog of veitcong mafia dictator ‘ and he enjoyed to bark followed his boss’ . I bet if his veitcong mafia dictator go to hell he will accompany him to hell too ‘ he will get his day’ veitcong dog’ . GOD bless all cambodian people’