លោក សុខ ទូច៖ បាតុកម្ម​និង​មរណភាព​បណ្ឌិត កែម ឡី ជា​ជំហាន​បដិវត្តន៍​ព័ណ៌​ដែល​អាមេរិក​រៀបចំ

ដោយ វ៉ាន វណ្ណដេត
2017-09-11
RFA

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី​បដិវត្តន៍​ពណ៌​នៅ​លើ​ពិភពលោក និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌ នា​រាជបណ្ឌិត្យសភា​កម្ពុជា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA/Nuon Soksarim
ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី​បដិវត្តន៍​ពណ៌​នៅ​លើ​ពិភពលោក និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌ នា​រាជបណ្ឌិត្យសភា​កម្ពុជា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA/Nuon Soksarim


ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ចាត់​ទុក​ការ​ធ្វើ​បាតុកម្ម​ដែល​មាន​ហិង្សា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា កន្លង​ទៅ គឺ​ជា​សញ្ញា​នៃ​បដិវត្តន៍​ពណ៌​ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា ស៊ី.អាយ.អេ (CIA)។ លោក​បន្ត​ថា ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ជា​កូន​អុក​របស់​សហរដ្ឋ​អាមេរិក។

បាតុកម្ម​ហិង្សា​ដែល​លោក សុខ ទូច វាយ​តម្លៃ​ថា​ជា​ជំហាន​នៃ​បដិវត្តន៍​ពណ៌ មាន​ដូចជា​បាតុកម្ម​នៅ​ស្ទឹងមានជ័យ និង​បាតុកម្ម​នៅ​ស្ពាន​ក្បាលថ្នល់​កាល​ពី​ឆ្នាំ​២០១៣ ជាដើម។ មិន​តែ​ប៉ុណ្ណោះ លោក សុខ ទូច ដែល​មាន​ងារ​ជា​ឯកឧត្តម​បណ្ឌិត​សភាចារ្យ និង​ជា​ប្រធាន​អង្គភាព​ដឹកនាំ​បញ្ញវន្ត​មួយ​ស្ថិត​ក្រោម​ស្ថាប័ន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ធ្វើ​ការ​សន្និដ្ឋាន​ផ្អែក​លើ​វីដេអូ​ឃ្លីប​ដែល​រដ្ឋាភិបាល​ចោទ​ប្រកាន់​លោក កឹម សុខា ថា​ក្បត់​ជាតិ ហើយ​ថា​ព្រឹត្តិការណ៍​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី ក៏​ជា​ជំហាន​នៃ​បដិវត្តន៍​ពណ៌​រៀបចំ​ដោយ ស៊ី.អាយ.អេ (CIA) ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ដែរ៖ «ខ្ញុំ​ស្ដាប់​អ្វី​ដែល​ឯកឧត្តម កឹម សុខា មាន​ប្រសាសន៍​នៅ​អូស្ត្រាលី (Australia) អត់​ខុស​អំពី​បដិវត្តន៍​នៅ​អ៊ុយក្រែន (Ukraine) ហើយ​និង​បដិវត្តន៍​នៅ​យូហ្គោស្លាវី (Yugoslavia) ដូច​គ្នា​បេះបិទ គឺ​ការ​រៀបចំ​ដោយ សេ.អ៊ី.អា ស៊ី.អាយ.អេ (CIA) គឺ​រៀបចំ​ជា​យន្តការ​តែ​ម្ដង ហើយ​តាក់ទិច​វ៉ៃ​ដូច​គ្នា​បេះបិទ។ ទី​១ផ្លូវ​វ៉េងស្រេង ទី​២ ស្ពាន​ក្បាលថ្នល់ ឬ​ក៏​ហៅ​ស្ពាន​ច្បារអំពៅ។ ចុង​ក្រោយ​មក​ព្រឹត្តិការណ៍​គេ​ជេរ​ខ្ញុំ​ពេញ​ហ្វេសប៊ុក (facebook) ព្រឹត្តិការណ៍ កែម ឡី។ ហេតុ​អ្វី​បាន​ជា​មាន​រឿង​ចឹង​មក? យើង​គិត​មើល​សុទ្ធតែ​ជា​ហេតុការណ៍​ដែល​កើត​មក​ដែល​រុញ​ឲ្យ​ទៅ​ជា​បដិវត្តន៍​ពណ៌»

ការ​លើក​ឡើង​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី​បដិវត្តន៍​ពណ៌​នៅ​លើ​ពិភពលោក និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា នៅ​ឯ​រាជបណ្ឌិត្យសភា​កម្ពុជា នា​រាជធានី​ភ្នំពេញ។ លោក សុខ ទូច សោកស្ដាយ​ដែល​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ និង​អ្នក​វិភាគ​សង្គម លោក​បណ្ឌិត មាស នី សន្យា​ថា​មក​ចូលរួម​កម្មវិធី​លោក ហើយ​បែរ​មិន​ចូលរួម​វិញ។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្ដាល​អធ្រាត្រ​បាន​ប៉ុន្មាន​ម៉ោង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក ថា​ជា​ប្រទេស​បាត​ដៃ​ទី​៣ ដែល​លោក​អះអាង​ថា លោក​កំពុង​រក​មុខ​ជា​យូរ​មក​ហើយ​ដោយ​សហរដ្ឋ​អាមេរិក នាំ​ឲ្យ​កម្ពុជា ជួប​គ្រោះ​អាក្រក់​តាំង​ពី​ក្នុង​សម័យ​លោក​សេនា​ប្រមុខ លន់ នល់។ ជាង​នេះ​ទៅ​ទៀត លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ការ​ចាប់​ដៃគូ​ជាមួយ​លោក កឹម សុខា លើក​នេះ ក៏​មិន​ខុស​ពី​ប្រវត្តិសាស្ត្រ​កាល​ពី​ជាង ៣០​ឆ្នាំ​មុន​នោះ​ដែរ គឺ​នឹង​ធ្វើ​ឲ្យ​សន្តិភាព​ដែល​រក​បាន​មក​ដោយ​លំបាក​នោះ ត្រូវ​រលាយ​ទៅ​វិញ​ព្រោះ​តែ​សម្ពន្ធភាព​រវាង​សហរដ្ឋ​អាមេរិក និង​លោក កឹម សុខា។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា បាន​បញ្ជា​ឲ្យ​ស៊ើប​អង្កេត និង​ស្វែងរក​ចាប់​ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​មួយ​ចំនួន​ទាក់ទង​នឹង​សំណុំ​រឿង​កម្មករ​ធ្វើ​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១៤ ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កន្លង​ទៅ​ធ្លាប់​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា នេះ។ ចំណែក​ឯ​បក្ស​ប្រឆាំង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍ ចុះ​ថ្ងៃ​ទី​៣ កញ្ញា បាន​ហៅ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ថា​ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​ក្នុង​ហេតុផល​នយោបាយ និង​ជា​ទង្វើ​រំលោភ​ច្បាប់ ខណៈ​ដែល​លោក​ជា​តំណាងរាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​សភា។

ឆ្លើយតប​ការ​លើក​ឡើង​របស់​លោក សុខ ទូច តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ យល់​ថា លោក សុខ ទូច និយាយ​ដូច​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក សុន ឆ័យ ចាត់​ទុក​លោក សុខ ទូច ជា​អ្នក​ប្រាជ្ញ ប៉ុន្តែ​មិន​គួរ​សន្និដ្ឋាន​មុន​តុលាការ​នោះ​ទេ៖ «ប្រសិន​បើ​តុលាការ​យើង​ជា​តុលាការ​ឯករាជ្យ មាន​វិជ្ជាជីវៈ​អ្វី​ច្បាស់លាស់ យើង​ជា​អ្នកហៅ​ថា​អ្នក​ប្រាជ្ញ​ចុះ! គេ​មិន​ដែល​ទៅ​សន្និដ្ឋាន​មុន​តុលាការ​គេ​កាត់​សេចក្តី​នោះ​ទេ»

សាម ស៊ុនឌឿន ២០១៧ ៦២២
អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម ស៊ុនឌឿន ផ្ដល់​បទសម្ភាសន៍​នា​រាជបណ្ឌិត្យសភា​កម្ពុជា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA/Nuon Soksarim


អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម ស៊ុនឌឿន ដែល​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា យល់​ថា កម្ពុជា មាន​ប្រវត្តិ​ធ្វើ​បដិវត្តន៍​តែ​ម្ដង​គត់ គឺ​ចលនា​ព្រះសង្ឃ​នាំ​គ្នា​បាំង​ឆត្រ​កាល​ពី​សម័យ​របប​អាណានិគម​បារាំង៖ «អ្នក​ដឹកនាំ​រដ្ឋាភិបាល​ថា​អា​ហ្នឹង​ជា​សញ្ញា តែ​ខ្ញុំ​មើល​ទៅ​វា​អត់​ឃើញ ឃើញ​តែ​ថា​ប្រជារាស្ត្រ កម្មករ គ្នា​ប្រាក់ខែ​តិច គ្នា​មិន​រស់ គ្នា​ខំ​ប្រឹង​ងើប​ឡើង ហើយ​មាន​បក្ស មាន​អង្គការ​មួយ​ចំនួន សហជីព​អី ដឹកនាំ​ធ្វើ គេ​ក៏​នាំ​គ្នា​ធ្វើ​ទៅ»

លោក សាម ស៊ុនឌឿន ថ្លែង​ថា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កម្ពុជា មាន​បដិវត្តន៍​ពណ៌ រដ្ឋាភិបាល​ត្រូវ​ឲ្យ​ពលរដ្ឋ​បញ្ចេញ​មតិ​ឲ្យ​បាន​ពេញលេញ កុំ​បិទ​ទីលាន​ប្រជាធិបតេយ្យ កុំ​បង្កើត​ច្បាប់ ឬ​អនុក្រឹត្យ​ដែល​បំបិទ​សិទ្ធិ​ពលរដ្ឋ ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពី​វិទ្យុ​ឯករាជ្យ​ដែល​មាន​វិជ្ជាជីវៈ រដ្ឋសភា​ត្រូវ​បំពេញ​ការងារ​ឲ្យ​បាន​ពេញលេញ ដោយ​ធ្វើ​ច្បាប់​ដើម្បី​បម្រើ​ពលរដ្ឋ កុំ​ធ្វើ​ច្បាប់​ដើម្បី​ជិះជាន់​ពលរដ្ឋ។ ទោះ​យ៉ាង​ណា លោក សាម ស៊ុនឌឿន គាំទ្រ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចង់​បាន​ដៃគូ​ខ្លាំង​មក​ប្រកួត​ជាមួយ។ ចំណែក​ការ​ស៊ើប​អង្កេត​ប្រភព​ថវិកា​វិញ អនុប្រធាន​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ប្រភព​ថវិកា​របស់​គណបក្ស​កាន់​អំណាច​ផង។

លោក​យល់​ថា ដើម្បី​ទប់ស្កាត់​បដិវត្តន៍​ពណ៌ គណបក្ស​ទាំង​ពីរ គឺ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ក៏​គួរ​ឈប់​និយាយ​ពី​រឿង​បដិវត្តន៍​ពណ៌ ហើយ​និយាយ​ពី​ការ​សាមគ្គី​គ្នា​វិញ។ លោក​បន្ត​ថា ការ​ចោទ​បដិវត្តន៍​ពណ៌​មិន​បាន​ចំណេញ​ដល់​គណបក្ស​នយោបាយ​នោះ​ទេ ហើយ​ពលរដ្ឋ​ចេះ​វិនិច្ឆ័យ​ច្បាស់លាស់​ណាស់។ បើ​ទោះ​ជា​ពលរដ្ឋ​មិន​ហ៊ាន​បញ្ចេញ​មតិ ឬ​បាតុកម្ម លោក សាម ស៊ុនឌឿន ថា​អ្នក​ដែល​មិន​ពេញ​ចិត្ត បាន​បញ្ចេញ​អាកប្បកិរិយា​ផ្សេងៗ​ដើម្បី​សម្ដែង​ចេញ ដូចជា​ការ​ឈប់​យក​ចង្ហាន់​ទៅ​វត្ត​ណា​ដែល​មាន​និន្នាការ​គាំទ្រ​នយោបាយ (បិណ្ឌ​ទី​៤ វត្ត​ឧណ្ណាលោម ខ្វះ​ចង្ហាន់ ខណៈ​វត្ត​ផ្សេងៗ​មាន​ចង្ហាន់​ហូរហៀរ) ឬ​មិន​ចូលរួម​កម្មវិធី​របស់​លោក សុខ ទូច ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

13 Responses to "លោក សុខ ទូច៖ បាតុកម្ម​និង​មរណភាព​បណ្ឌិត កែម ឡី ជា​ជំហាន​បដិវត្តន៍​ព័ណ៌​ដែល​អាមេរិក​រៀបចំ"

  1. Khmer loves the truth says:

    អាមួយនេះ អោយតែចេញមុខមក គឺវាត្រូវរហូត យីះអាបនដិត ខួបង្កង អាទីមោង ។

  2. ?? says:

    SOK TOUCH is HUN SEN dog when HUN SEN need him to burke SOK TOUCH want to bit . I’m sorry for all Cambodian to have such a childish leader of the world . from now on our sad nation will going down hill . wait and see in the near future if you do not believing me . as long as HUN SEN in powers the war will never ending. the war of politic some time can be worse then the real war fighting each other whit weapon. example during POL POT how many Cambodian have been murder. those murder came from political deference between communist Cambodia and communist HO CHI MIN. how about right now it is the war of communist transform to be democracy and the real world wide democracy. sooner or later it will be no more Cambodian living in their own country. that will be the end of this sad nation. GOD bless Cambodia

  3. Anonymous says:

    ធ្វើជាបណ្ឌិតវិភាគបែបឡប់ៗ រវើរវាយ ចេះតែលាបពណ៏ ដោយគ្មានមូលដ្ឋានអីសោះ គឺជាការបង្កហេតុនាំឲ្យអន្តរាយដល់ជាតិ និងជាចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ អ្នកដែលបាញ់សម្លាប់ប្រជាជន ចាប់ចងប្រជាជន បំបិទសិទ្ធិសេរី ភាពប្រជាជន ដោយរំលោភច្បាប់ គឺជាឧក្រិដ្ឋជនពិតប្រាកដ ហេតុអ្វីលោកបណ្ឌិតនៅធ្វើខ្វាក់ មិនដឹងមិនលឺ ? លោកឯងត្រូវដឹងថា វាមិនដែល នៅសុខៗប្រជាជនស្រែកតវ៉ានោះទេ។

  4. បណ្ឌិត says:

    វាសមហៅថាបនដិតកុុំហៅវាបណ្ឌិតអី។ មុខដូចជ្រូកចូលបៅ។

  5. Anonymous says:

    Guignol !

  6. ម៉ាមី says:

    ម៉ាមី!
    បើពិនិត្យទៅមើលស្ថានភាពនយោបាយជារួម យើងមើលឃើញថាភាគីទំាងពីរសុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន ។
    ប៉ុន្តែរឿងរ៉ាវទំាងអស់វាពិតជាស្មុគ្រស្មាញទំាងអស់ ភាគីម្ខាងឫប្រជាជនមួយចំនួនសុទ្ធតែនិយាយថា មកពីមានការធ្វើសេចក្តីសន្និដ្ឋានលឿនពេក រីឯម្ខាងទៀតមានគំនិតថា បើមិនមានការទប់ស្កាត់ឲ្យទាន់ពេលវេលាទេ វាពិតជាវីវរមិនខាន ។ អញ្ចឹងមានតែគិត និងក្រឡេកទៅមើលប្រវត្តិដើមរបស់ខ្មែរយើងបន្តិចវិញ តំបូងយើងនិយាយពីពាក្យមួយឃ្លាថា៖ “ចេះប៉ុណ្ណាពូកែប៉ុណ្ណាក៏ដោយ ក៏នៅតែចាញ់បោកគេដែរ” ។ មានអ្នកចេះមួយចំនួនរៀននៅដល់ស្រុកបារំាងនៅត្រូវតែគេបបួលមកសម្លាប់នៅស្រុកខ្មែរដែរ ដោយឡែកគ្រូៗចង់ធ្វើបដិវត្តន៍ ខ្មែរក្រហមទទួលបានជោគជ័យ គ្រូត្រូវបានគេយកសម្លាប់មុនគេផងដែរ ចុះបើ លន់ ណុន ប្អូនលោកសេនាប្រមុខ លន់ ណុល ក៏ក្បត់បងខ្លួនចូលជាមួយខ្មែរក្រហមផងដែរ ដល់តែខ្មែរក្រហមបានជោគជ័យ គាត់សង្ឈឹមថានឹងទទួលបានលាភសការៈ តែផ្ទុយទៅវិញ ខ្មែរក្រហមសម្លាប់ លន់ ណុន បាត់ នេះមិននិយាយពីចេះ ចេះហើយចេះមិនដល់គេ នឹងគិតមិនដល់គេ ។ ចុះបើនិយាយពីប្រជាជនកម្ពុជាវិញបច្ចុប្បន្នបានក្លាយជាអ្នកនយោបាយស្ទើរតែទំាងអស់ (៩៧%) តែចេះកម្រិតណា យល់បានប៉ុណ្ណាសុទ្ធតែនៅស្រពិចស្រពិលទំាងអស់ លើកលែងតែអ្នកស៊ុបនឹងនយោបាយប៉ុណ្ណោះដែលផ្កាប់មុខទៅម្ខាងវិភាគមិនចេញ ។ ដើមចមដែលធ្វើឲ្យខ្មែរបែកបាក់គឺមកពីអ្នកនយោបាយទំាង ៩៧% ដែលគួរឲ្យស្រឡាញ់នេះហើយដែលយល់ទំាងស្រពិចស្រពិល លែងត្រូវជាមួយបងប្អូនឯង អីឡូវប្រកាន់ទំាងសាសនាខ្លួនឯងទៀត ហើយមិនដឹងដល់ទៅខាងមុខទៀតមានរឿងរ៉ាវអ្វីកើតឡើងនោះទេ ។ យី! វាពិតជាគួរឲ្យចង់តាមដានណាស់ ។

  7. rayuthlee says:

    He is an insane dog barking to maintrain his current position, but not for the sake of the nation. What an insane dog!!!

  8. rayuthlee says:

    He is an insane dog barking to maintrain his current position, but not for the sake of the nation. What an insane dog!!! Please go to hell, the insane dog!!

  9. PHKA says:

    មហាអ្នកប្រាជ្ញពាក់ដួន” សុក ទូច”បញ្ចេញទ្រឹស្តីលិតបាទជើងកាន់ច្បាស់ទៅៗៗៗៗៗៗៗ ចាប់ពីបានឡើងបុនសាក់ពីអថិរាច។

  10. Anonymous says:

    SOK EA SAN, SOK TOUCH, CHHEANG VONN, PHAY SI PHAN have been brainwashed from from Eastern part of KHMER country. These boys are so popular of exaggerating from the facts. They are very well train of ignoring. Their speeches to be told which way to focus on or they will be given a mad medicine or be blamed behind the closed door or in public by their boss, HUN SEN. If one of this group is getting fat up by people, then the others will take turn. So people may wanted to listen something else. This is their tricks. Did these dudes ever talk about the LAWS of illegal immigrants????? They only talk that they are continuing………on and so on ……. People are so tired of these LOBSTER BRAIN PHDs.

  11. Anonymous says:

    សុខ ទូច បានប្រែក្លាយខ្លួនគាត់ពីអ្នកវិភាគឯករាជ្យទៅជាអ្នកវិភាគបំរើប្រយោជន៏ឲ្យពួកកុម្មុយនីស្តផ្តាច់ការដើម្បីលាភសក្ការៈផ្ទាល់ខ្លួន។ ឥឡូវគាត់ខំប្រឹងប្រើល្បិចស្វាស៊ីបាយលាបមាត់ពពែដូចចៅហ្វាយសែនកំហូច សែនអយុត្តិធម៏ សែនអាក្រក់….របស់គាត់ណាស់ គាត់ខំប្រឹងស្រែកចោទប្រកាន់ ចង្អុលទៅអ្នកនេះ ទៅអ្នកនោះ សុទ្ធតែធ្វើបដិវត្តន៏ពណ៏ដោយគ្មានអ្វីភស្តុតាងជាពិតប្រាកដអីបន្តិចសោះ។ ឱលោកបណ្ឌិត លែងស្គាល់មនសិការវិជ្ជាជីវៈ ក្រមសីលធម៏ និងតម្លៃខ្លួនជាបណ្ឌិត។ មិនគួរធ្លាក់ខ្លួនទៅជាឡប់ឡិនក្រឡកខួរក្បាលធ្វើតាមខ្សែញាក់របស់គណៈបក្សប្រជាជនលែងសមជាអ្នកចេះដឹងនៃស្ថាប័នរាំជបណ្ឌិតសភា។

  12. From the lower Mekong Delta region says:

    អគតិបណ្ឌិត អានេះមិនខ្យល់ ដឹងតែល្ហេីយ មេីលមុខដូចឆ្កែដែលគេច្រកចូលបៅ។

  13. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួតមែន។