លោក​ សុខ ទូច ​ភ្ជាប់​ព្រឹត្តិការណ៍​ខ្លះ​ថា ​ជា​ផ្នែក​នៃ​បដិវត្តន៍​ពណ៌

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុ​មូល​ស្ដីពី​ «​បដិវត្តន៍​នៅ​លើ​ពិភពលោក​​ និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌​» ​នៅ​ទីស្នាក់ការ​របស់​ខ្លួន​​កាលពី​ព្រឹក​ម្សិលមិញ។ ស្រេង ម៉េងស្រ៊ុន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ការពារ​ចំណាត់​ការ​ទប់ស្កាត់​សកម្មភាព​​ដែល​រដ្ឋាភិបាល​ហៅថា​ជា​ «​បដិវត្តន៍​ពណ៌​» ​និង​បាន​ភ្ជាប់​សកម្មភាព​មួយ​ចំនួន​ដែល​កើតមាន​ឡើង​នៅ​កម្ពុជា​ថា​ជា​ផ្នែក​នៃ​ចលនា​នេះ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា​ការ​លើក​ឡើង​នេះ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច ខណៈ​អ្នក​ខ្លះ​ថា​មើល​មិន​ឃើញ​អ្វី​ដូច​​ការ​ចោទប្រកាន់​ទាំង​នោះ​។

ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុ​មូល​ស្ដីពី​ «​បដិវត្តន៍​នៅ​លើ​ពិភពលោក​​ និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌​» ​នៅ​ទីស្នាក់ការ​របស់​ខ្លួន​​កាលពី​ព្រឹក​ម្សិលមិញ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ចលនា​បះបោរ​ផ្ដួល​រដ្ឋាភិបាល​នានា​លើ​ពិភពលោក មុន​ពេល​ថ្លែង​វាយប្រហារ​ធ្ងន់ៗ​លើ​អ្នក​ជំទាស់​នៅ​កម្ពុជា​។

ដោយ​បាន​ប្រៀបធៀប​បដិវត្ដន៍​​ពណ៌​នៅ​មជ្ឈិមបូព៌ា និង​អឺរ៉ុប​ខាង​កើត​ទៅ​នឹង​បាតុកម្ម​តវ៉ា​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ងើប​តវ៉ា​របស់​កម្មករ​នៅ​ផ្លូវ​វេងស្រេង​ដែល​​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ៤ ​នាក់​ស្លាប់​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ដើម​ឆ្នាំ​ ២០១៤ លោក សុខ ទូច បាន​ហៅ​សកម្មភាព​នោះ​ថា​​ជា​គ្រោះថ្នាក់ និង​បាន​គាំទ្រ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​។

លោក​បាន​បន្ដ​ថា​៖ «​ដូច្នេះ​មេរៀន​ទាំងអស់​នេះ​រដ្ឋាភិបាល​ត្រូវ​​តែ​ទប់​មុន​ពីព្រោះ​វា​ជា​គ្រោះថ្នាក់​។

រឿង​កម្ពុជា​ខុស​ពី​ប្រទេស​ដទៃ​។ ​កម្ពុជា អំណាច​មិនមែន​កើតឡើង​​ដោយ​បដិវត្តន៍​ទេ ហើយ​ក៏​មិន​​កើតឡើង​ដោយសារ​កម្លាំង​ដែរ គឺ​កើត​ចេញ​មក​អំពី​ការ​បោះឆ្នោត​​របស់​ប្រជាជន​»​។

លោក​បាន​លើក​ពី​ឈ្មោះ​យុវជន គង់ រ៉ៃយ៉ា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បដិវត្តន៍​ពណ៌​តាមរយៈ​ការ​​សរសេរ​សារ​លើ​ហ្វេសប៊ុក​ និង​បាន​អះអាង​ពី​ការ​ប៉ុនប៉ង​ផ្តួលរំលំ​​រាជរដ្ឋាភិបាល​របស់​លោក កឹម សុខា និង​មនុស្ស​មួយ​ចំនួន​ទៀត​ផង​ដែរ​។

លោក​ សុខ ទូច បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ស្ដាប់​អ្វី​ដែល ឯកឧត្តម កឹម សុខា មាន​ប្រសាសន៍​នៅ​អូស្ដ្រាលី​អត់​ខុស​អំពី​បដិវត្តន៍​នៅ​អ៊ុយក្រែន​ទេ ហើយ​បដិវត្តន៍​នៅ​យូហ្គោស្លាវី​ដូច​គ្នា​បេះបិទ​គឺ​ការ​​រៀបចំ​ដោយ​ CIA ​ដូច​គ្នា​បេះបិទ​គឺ​​រៀបចំ​ជា​យន្តការ​តែ​ម្ដង​ហើយ​តាក់ទិក​វ៉ៃ​ដូច​គ្នា​បេះបិទ​»​។

ក្រៅពី​នោះ​លោក​ សុខ ទូច ​បាន​លើក​ឡើង​ដែរ​ថា​យុទ្ធនាការ​នៅ​តាម​បណ្ដាញ​សង្គម​ដែល​ទាមទារ​រក​យុត្តិធម៌​ជូន​លោក កែម ឡី ក៏​ជា​ចំណុច​ណា​មួយ​នៃ​ទម្រង់​ទៅ​រក​បដិវត្តន៍​ពណ៌​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ទី​ ១ ផ្លូវ​វេងស្រេង ទី​ ២ ​ស្ពាន​ក្បាលថ្នល់​…​ចុងក្រោយ​ការ​ទាមទារ​ចេញ​​ពី​ហ្វេសប៊ុក​រឿង កែម ឡី​។ កែម ឡី ហេតុ​អ្វី​បាន​ជា​មាន​រឿង​អ៊ីចឹង​មក​? ​យើង​គិត​មើល សុទ្ធ​តែ​ហេតុការណ៍​កើតឡើង​មក​ដែល​​រុញ​ឲ្យ​ទៅ​ជា​បដិវត្តន៍​ពណ៌ ប៉ុន្តែ​​បទពិសោធ​នៅ​ឆ្នាំ​​ ២០១៣ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រៀម​ខ្លួន​»​។

ដោយឡែក​ចំពោះ​សកម្មភាព​របស់​ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​ដែល​តែង​ចូលរួម​ក្នុង​ការ​តវ៉ា​នានា​ត្រូវ​បាន​លោក​ សុខ ទូច មើល​ឃើញ​ថា​ជា​ការ «​បំផ្លាញ​សាសនា​»​។

ដោយ​ទំនង​ជា​សំដៅ​ដល់​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កន្លង​មក លោក ស៊ុំ ឈុំប៊ុន ជា​អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ក៏​បាន​ថ្លែង​ដែរ​ថា​មិន​គួរ​ឲ្យ​មាន​ការ​ធ្វើ​សកម្មភាព​ស្លៀកពាក់​ខ្មៅ​នោះ​ទេ​។

ប៉ុន្តែ​សម្រាប់​លោក សាម ស៊ុនឌឿន តំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ថ្លែង​​ថា​លោក​មើល​មិន​ឃើញ​ពី​ខ្លឹមសារ​ណា​មួយ​ដែល​លោក កឹម សុខា និយាយ​ក្នុង​វីដេអូឃ្លីប​បែកធ្លាយ​នោះ​ថា​ជា​បដិវត្តន៍​​ពណ៌​នោះ​ទេ​។

លោក​ថា​៖ «​ខ្ញុំ​បាន​ស្តាប់​ដែរ​ [​វីដេអូ​] ​កឹម សុខា​។ តើ​កន្លែង​ណា​គាត់​ធ្វើ​បដិវត្តន៍​ពណ៌​? ​អ្នក​ស្ដាប់​មួយ​ចំនួន​ក៏​រក​មិន​ឃើញ​​ដែរ​។ ​សូម​បង្ហាញ​ពី​តម្លាភាព​»​។

លោក សាម ស៊ុនឌឿន ក៏​បាន​​រិះគន់​ចំពោះ​ការ​ភា្ជប់​ការ​ទាមទារ​រក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត កែម ឡី ទៅ​នឹង​បដិវត្តន៍​ពណ៌​​របស់​លោក​ សុខ ទូច ផង​ដែរ ហើយ​​ថា​ដើម្បី​កុំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​មាន​នីតិរដ្ឋ តុលាការ​ឯករាជ្យ យុត្តិធម៌-សង្គម​។

លោក​បាន​លើក​ជា​សំណួរ​ថា​៖ «​តើ​សព្វ​ថ្ងៃ​យើង​មាន​ទាំងអស់​ហ្នឹង​ហើយ​ឬ​នៅ​?»​។

លោក អ៊ូរ ច័ន្ទរ័ត្ន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​​មាន​វត្តមាន​នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​នេះ​ទេ តែ​លោក​បាន​​ហៅ​ការ​អត្ថាធិប្បាយ​របស់​លោក សុខ ទូច ថា ជា​រឿង​ «​គួរ​ឲ្យ​អស់​សំណើច​» និង​ធ្វើ​ឡើង​ដោយ​គ្រាន់តែ​ «​ផ្គាប់ផ្គុន​ម្ចាស់​» ​ម្ចាស់​របស់​ខ្លួន​។

លោក​ថ្លែង​ថា​៖ «​វា​ជា​រឿង​ហួសហេតុ ហើយ​អស់​សំណើច​ក្នុង​​នាម​ជា​បណ្ឌិត ជា​អ្នក​ចេះ​ដឹង​មួយ​​រូប ហើយ​ហាក់​ដូចជា​រក​ហេតុផល​ឲ្យ​សម​នឹង​អ្វី​ដែល​គាត់​និយាយ​ហ្នឹង​មិន​បាន​។ ​វា​អត់​ត្រូវ​»​។

អ្នកស្រី កែម ថាវី បងស្រី​បង្កើត​របស់​លោក​ កែម ឡី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​អ្នកស្រី​មិន​យល់​ពី​ពាក្យ​បដិវត្តន៍​ពណ៌​ដែល​តែងតែ​លើក​ឡើង​ដោយ​រដ្ឋាភិបាល​ទេ ហើយ​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ជូន​ប្អួន​ប្រុស​ដោយ​អ្នកស្រី​មិន​ជឿ​ថា​ឈ្មោះ​ អឿត អាង ហៅ ជួប​សម្លាប់​បាញ់​សម្លាប់​ប្អូនប្រុស​អ្នកស្រី​ព្រោះ​តែ​រឿង​ជំពាក់​លុយ​ ៣ ​ពាន់​ដុល្លារ​នោះ​ទេ​។

ព្រះតេជ គុណ ប៊ុត ប៊ុនតិញ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​រិះគន់​ព្រះអង្គ​ពី​សំណាក់​លោក សុខ ទូច បាន​ទេ​កាលពី​ម្សិលមិញ​៕


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

8 Responses to "លោក​ សុខ ទូច ​ភ្ជាប់​ព្រឹត្តិការណ៍​ខ្លះ​ថា ​ជា​ផ្នែក​នៃ​បដិវត្តន៍​ពណ៌"

  1. Anonymous says:

    Explain to your mother or father or to yourself only please , KHMERS have enough information from Facebook. Ah Traitor. 🐊

  2. xxx says:

    ស្អីក៏បដិវត្តន៍ពណ៌ ស្អីក៏បដិវត្តន៍ពណ៌ គេហាមាត់ក៏មិនបាន គេតវាអីក៏មិនបាន ចោទបដិវត្តន៍ពណ៌ៗៗៗៗៗៗៗៗៗៗរហូត

  3. ?? says:

    yes every thing is color revolution not thing else can they say. how can this poor nation be safe if all these jungle PHD communist brain head still burking for HUN SEN the evil leader of this century. I knew this group they cam from communist Vietcong and CHINA all they know was ( CHEYO PAK PAKDEWATT CAMBODIA) and( PARACHHEY CHAK CRORPORT AMERICKANG) it make me laughing all these animal hated AMERICKANG why they are so hungry of AMERICKANH $$$$$$$$$$$$$$as we knew in Cambodia AMERIKANH dollar was used as state money . why all these former AMERICKANH enemy still hated AMERIKANH so much. just like this Mr PHD from hell burking for his boss . peace to Cambodia GOD bless all Cambodian

  4. Phanna says:

    សូម្បីតែក្រវ៉ាត់ក​ ក៏វាមិនចេះពាក់ផង​ កោតតែមានងារជាបន់ដិតទៅកើត???

  5. Anonymous says:

    Guignol !

  6. Anonymous says:

    បណ្ឌិត្យឡប់យក្យកំពុងតែដេកកំដាស់ប្រយ័ត្្នរត់ជាន់គ្នាដូច១៩៧០-១៩៧៥

  7. people says:

    Bloody bun-dit jkourt jrouk’ you and your veitcong mafia dictator boss are the traitors’ and you are the worse animal like your veitcong boss’ you will be punished one day .GOD bless all cambodian people’

  8. From the lower Mekong Delta region says:

    អាឆ្កួតជ្រូក អាអគតិ អាមោក អាបនដិត អាឈាមឆែ្ក ។

Leave a Reply

Submit Comment