កូនស្រី​លោក កឹម សុខា មិន​ជឿ​ថា​រដ្ឋាភិបាល​ហ៊ាន​រំលាយ​គណបក្ស​ប្រឆាំង​នោះ​ទេ

ដោយ សេក បណ្ឌិត
2017-09-11
RFA

អគ្គនាយក​រង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា (ឆ្វេង) ថត​រូប​ជាមួយ​អ្នក​គាំទ្រ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៣។ RFA
អគ្គនាយក​រង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា (ឆ្វេង) ថត​រូប​ជាមួយ​អ្នក​គាំទ្រ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៣។ RFA



សម្ភាស​កញ្ញា​ កឹម មនោវិទ្យា​ ជុំវិញ​ការ​ចាប់​ខ្លួន​លោក កឹម សុខា


កូនស្រី​ច្បង​របស់ លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា មិន​មាន​ជំនឿ​ថា រដ្ឋាភិបាល លោក ហ៊ុន​សែន ហ៊ាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ​នោះ​ក្នុង​ប្រទេស​កម្ពុជា​មិន​ឲ្យ​ចូល​រួមការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ នេះ​ទេ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី១២ កញ្ញា កឹម មនោវិទ្យា បាន​ចាត់​ទុក​វិធានការ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ការ​ចោទ​ប្រកាន់​លើ​បញ្ហា​ផ្សេងៗ មក​លើ​គណបក្ស​សង្គ្រោះជាតិ ពី​សំណាក់​រដ្ឋាភិបាល​នោះ គឺ​គ្រាន់​តែ​ជា​សង្គ្រាម​ចិត្តសាស្ត្រ ចង់​បំបាក់​ស្មារតី ឬ​ទឹក​ចិត្ត គណបក្ស​ប្រឆាំង និង​អ្នកគាំទ្រ ដើម្បី​យក​ប្រៀប​លើ​គូ​ប្រកួត​ដ៏​សំខាន់​នៅ​មុន​ការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​រដ្ឋាភិបាល ចង់​ស្ទង់​ឆន្ទៈ​អន្តរជាតិ​សាក​មើល ថា​តើ​រឿង​នេះ នឹង​មាន​ប្រតិកម្ម​ប៉ុណ្ណា​ពី​សហគមន៍​អន្តរជាតិ​នោះ។

កញ្ញា​បាន​ដាក់​ជា​សំនួរ​ថា បើ​រដ្ឋាភិបាល​ពិត​ចង់​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក ថា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​គណបក្ស​ប្រឆាំង ឬ​លោក កឹម សុខា ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​មែន​នោះ និង​មាន​ភស្តុតាង​ជាក់ស្ដែង​ពិត​ប្រាកដ​មែន​នោះ ហេតុអ្វី​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​ផ្លូវការ​ទៅ​រដ្ឋាភិបាល​អាមេរិក ឬ​មាន​វិធានការ​ជជែក​ផ្ទាល់​ជាមួយ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​តែម្ដង​ទៅ ហេតុ​អី​បាន​ធ្វើ​បាប​តែ​ខ្មែរ​គ្នា​ឯង ធ្វើ​បាប​តែ​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត៖ «បើ​ការ​ចោទ​ប្រកាន់​នេះ​ពិត​ជា​មាន​ន័យ​មែន​នោះ សូម​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ទៅ​សហរដ្ឋអាមេរិក​ទៅ​ ហេតុ​អី​ទុក​ឲ្យ​ស្ថានទូត​ហ្នឹង​នៅ​មាន​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​ទៀត? ​ហេតុអ្វី​ក្រសួង​ការបរទេស​មិន​ចេញ​សេចក្ដី​ថ្លែងការណ៍ ឬ​ការ​ព្រមាន​ណាមួយ​ទៅ​សហរដ្ឋអាមេរិក​ជា​ផ្លូវការ​ទៅ…? ការ​ចោទ​កន្លង​មក​ថា មាន​អ្វីៗ​ជាមួយ​អាមេរិក​នេះ គ្រាន់តែ​ចោទ​ជា​សម្ដី​ក្រៅ​ផ្លូវការ​ទេ»

អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ កាល​ពីថ្ងៃទី១១ កញ្ញា។

កញ្ញា កឹម មនោវិទ្យា បន្ត​ទៀត​ថា លោក កឹម សុខា បាន​ផ្ដាំ​ផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ភ្លេច ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​កុំ​ចាញ់​ចិត្តសាស្ត្រ​គណបក្ស​កាន់​អំណាច​នោះ​ឲ្យ​សោះ។

ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង បាន​ផ្ដល់​សម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី១១ កញ្ញា ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ជា​ការ​អនុវត្ត​ទៅ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "កូនស្រី​លោក កឹម សុខា មិន​ជឿ​ថា​រដ្ឋាភិបាល​ហ៊ាន​រំលាយ​គណបក្ស​ប្រឆាំង​នោះ​ទេ"

  1. Serey says:

    On Tue 12/Sep/2017

    Dear all,

    The action is depend on EVIDENT .
    If there are enough of EVIDENT .
    Of cause the action are being TAKEN .
    There are CLEARED.
    The bade things must be clean up !!!
    God bless all Cambodia.
    Cheer!!!!!

    Thank a lots.

  2. ម៉ាមី says:

    ម៉ាមី!
    រឿងរ៉ាវនានាវាកើតចេញតែពីការឌឺដង បញ្ឆិតបញ្ឆៀង គ្មានឈប់ឈរនេះឯង សម្រាប់បរទេសគេមិនចាំបាច់ខ្វល់ប្តឹងនោះទេ គេគ្រាន់តែដឹងក្នុងចិត្តថា នេះជាចេតនារបស់គេមកលើប្រទេសយើងនោះបានហើយ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងនូវសង្គ្រាមពាក្យសម្តី ដើម្បីលាបពណ៍ឲ្យគ្នាទៅវិញទៅមកជាហូរហែរ ដើម្បីជួយពន្យុះកំហឹងដល់មហាជនរបស់ខ្លួន ពេលមហាជនមិនបានប្រយ័ត្ន សម្តីនោះបានឆក់យកដួងព្រលឹងឲ្យដើរតាមគេដោយមិនដឹងខ្លួន ។ រឿងជឿមិនជឿ មិនដឹងថាវាពិតឫមិនពិតនោះទេ តែអ្វីដែលយើងមើលឃើញជាជំហ៊ានតំបូងនោះវាមានរួចស្រេចទៅហើយ ។ អញ្ចឹងទេ មានតែប្រឹងប្រែងរកមធ្យោបាយផ្សេងទៀតទៅ ជាសវៀងការប្រើសម្តីឌឺដង ប្រហែលជាអ្នកគិតថាមានតែអាមេរិកទេដែលអាចដោះស្រាយបញ្ហាបាននោះ បើថាទេក៏ដូចជាពិបាកដែរ ព្រោះតែអាមេរិកពូកែគឿងគរគេឯងណាស់ ដល់តែរកមនុស្សឲ្យចេញមកទទួលខុសត្រូវតំាងបែរជាដើរចេញ ឫរុញដាក់គេដាក់ឯង តួយ៉ាងដូចជាចោទគេថាមានអាវុធប្រល័យលោក វាយគេមួយប្រទេស (បបួលគេវាយទៀត សម្ព័ន្ធមិត្ត) ដល់ទៅខ្ទេចរកអីមិនឃើញក៏មិនដឹងត្រូវឆ្លើយថាម៉េច ។ ធ្វើមួយសង្រ្គាមទាហ៊ានអាមេរិកស្លាប់តិចបំផុត តែក្រោយសង្រ្គាមក្នុងការថែរក្សាសន្តិសុខបែជាត្រូវស្លាប់គ្មានលោះថ្ងៃ មានន័យថាទិន្នន័យនៃការស្លាប់ចេះតែកើនឡើង រហូតទ្រាំនៅតទៅទៀតមិនបាន ។ សហរដ្ឋអាមេរិកដែលគេជឿថាជាប្រទេសមហាអំណាចដ៏ធំមួយ រមែងតែក្រើនរំលឹកប្រទេសតូចៗនានានៅក្នុងលោកធ្វើយ៉ាងណាមើលខ្លួនឲ្យនៅក្នុងកែវភ្នែកផង ដូចជាកម្ពុជា កូរ៉េខាងជើង បណ្តាប្រទេសដែលមានប្រេងមួយចំនួនផ្សេងទៀត ព្រោះខ្លួនបានបង្កើនថវិការលើវិស័យការពារជាតិ ច្រើនជាង ៥០០ ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ ។ សុំទោស!