ចិន​សន្យា​ធ្វើ​ជា​ខ្នង​បង្អែក​របស់​កម្ពុជា​គ្រប់​កាលៈទេសៈ

ដោយ អ៊ុង សេរីវុទ្ធ
2017-09-12
RFA

លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) [ឆ្វេង] និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ។ RFA/Sek Bandith
លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) [ឆ្វេង] និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ។ RFA/Sek Bandith


រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​សន្យា​ធ្វើ​ជា​ខ្នង​បង្អែក​របស់​រដ្ឋាភិបាល​កម្ពុជា​គ្រប់​កាលៈទេសៈ ខណៈ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​លោក កឹម សុខា ក្នុង​ការ​បង្កើត​ឱ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។

ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ចុះ​កាល​ពី​ថ្ងៃ​ទី១១ កញ្ញា បញ្ជាក់​ថា ឧបនាយករដ្ឋមន្ត្រី​ចិន លោក ចាង កាវលី (Zhang Gaoli) បាន​ប្រាប់​លោក ហ៊ុន សែន ថា បើ​កម្ពុជា​ត្រូវ​ការ​អ្វី​ឲ្យ​ចិន​ជួយ ឲ្យ​ប្រាប់​មក​ចិន​ភ្លាម​នូវ​គម្រោង​អាទិភាព​នានា​ដែល​កម្ពុជា​ត្រូវ​ការ​ជំនួយ​ទាំង​នោះ។

បន្ថែម​ពី​នេះ ចិន​នឹង​បន្ត​ចូលរួម​ពង្រឹង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដោយ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​គ្រប់​វិស័យ ហើយ​នៅ​ឆ្នាំ២០១៨​នេះ កម្ពុជា​អាច​នាំ​អង្ករ​ចេញ​ទៅចិន​បន្ថែម​ទៀត​ទៅ​តាម​កូតា​ថ្មី​ដែល​បាន​សម្រេច​ផ្ដល់​បន្ថែម​រួច​ហើយ​កាល​ពី​ពេល​ថ្មីៗ។

ស្រប​ពេល​នេះ​ដែ លោក ហ៊ុន សែន បាន​សំដែង​ការ​អរគុណ​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ចិន​ដែល​តែង​ជ្រោមជ្រែង​កម្ពុជា ខណៈ​ស្ថានភាព​នយោបាយ​កម្ពុជា​កំពុង​កើន​កម្ដៅ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ក្រោម​បទ​ចោទ​ថា ក្បត់​ជាតិ រហូត​ធ្វើ​អោយ​មេដឹកនាំ​ប្រទេស​លោក​សេរី ជុំវិញ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​ថ្កោលទោស​ការ​ចាប់​ខ្លួន​នេះ។ ប៉ុន្តែ រដ្ឋាភិបាល​ចិន​តែ​​ចេញ​មុខ​គាំទ្រ​ រដ្ឋាភិបាល​កម្ពុជា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "ចិន​សន្យា​ធ្វើ​ជា​ខ្នង​បង្អែក​របស់​កម្ពុជា​គ្រប់​កាលៈទេសៈ"

  1. people says:

    Communist china support the criminal’ . veitcong communist and china communist helping khmer rough ‘ after got parish accord china abandon pol-pot and came to work with khmer rough killer again and suck everything from cambodia’ . we are cambodian people must vote veitcong mafia dictator out and we don’t need communist anymore ‘.GOD bless all cambodian people’

  2. Anonymous says:

    People think that it is unfair in our Cambodia. Cambodia needs good democracy good freedom good human right. Cambodia is not Hong Kong, Macao or Taiwan.

    I hope that Cambodia needs new prime minister and Cambodia need to rebuild good relations and bilateral economic cooperation. Because of American people have money to buy Cambodian products than Asia’ s emerging market.
    Thank you.

  3. :( says:

    គឺងគក់លក់ថ្នាំស្រែង ខ្លួនឯងអ្នកក្បត់ជាតិបៀមពឹសព្រុសដាក់គេ

  4. ម៉ាមី says:

    ម៉ាមី!
    ប្រទេសមហាអំណាចទំាងពីរ មិនដែលចាត់ទុកកម្ពុជាជាប្រទេសដែលគួរឲ្យចាប់អារម្មណ៍នោះទេ ប្រទេសកម្ពុជាទំាងមូលតូចជាងខេត្តចិនមួយទៅ២ដងឯណោះ មិនខុសអីនឹងប្រទេសយើងតូចជាងរដ្ឋមួយនៅសហរដ្ឋអាមេរិកច្រើនដងផងដែរ ។ គ្រាន់តែមហាប្រទេសទំាងពីរមាននិន្នាការខុសគ្នា មានសេរី មានគម្មុយនីស្ត ។ មួយរយៈកន្លងមកនេះប្រទេសលោកសេរីបង្ហាញថាខ្លួន មានសេរីភាព កំរិតជីវភាព និងដំណើរសេដ្ឋកិច្ច លឿនជាងលោកខាងគម្មុយនីស្តដែលជានិច្ចកាល បើចង់បានរបស់អ្វីមួយត្រូវតែតម្រង់ជួរទិញ (តម្រូវការធំជាងការផ្គត់ផ្គង់) ហេតុដូច្នេះហើយលោកសេរីតែង តែផ្តល់នូវប្រណិតភាពជូនប្រទេសដែលដើរតាមខ្លួន តួយ៉ាងប្រទេសសៀមនៅដាច់ឆ្ងាយពីប្រទេសកម្ពុជាលើកម្រិតជីវភាពរស់នៅនេះតែម្តង ។ បងប្អូនរួមជាតិត្រង់បងប្អូនស្រឡាញ់មួយណាក៏ស្រឡាញ់ទៅ ត្បិតអីយើងអត់ដឹងដូចតែគ្នាទេ គ្រាន់តែថា ទំាងបងប្អូនទំាងខ្ញុំសុទ្ធតែជាជនរងគ្រោះដូចតែគ្នា អញ្ចឹងទេមិនចាំបាច់ផ្កាប់មុខជាមួយអ្នកណាពេកនោះដែរ ។ ពាក្យមួយឃ្លា”ស្រឡាញ់ចិនបានត្រឹមញុំាត្រីអាំង បើស្រឡាញ់បារំាងបានញុំាហេមប័ហ្គ័រ” បច្ចុប្បន្នមានប្រជាច្រើនណាស់ទទួលទានជាមួយនឹងត្រីអាំង តែមានតិចភាគរយណាស់ (៣ ៥%) ដែលអាចទទួលទានហេមប័ហ្គ័រ គឹមានតែអ្នកមានទេដែលពេលនេះកំពុងសម្លឹងមើលគ្រាប់ពេជ្រ នឹងឡានទំនើបដែលទើបកម្មង់ថ្មី ។ ដូច្នេះមានតែកម្ពុជាឈប់ស្ពឺក ស្រពន់ សម្លឹងមើលបណ្តាប្រទេសដៃគូលើសកលោកដ៍ទៃផ្សេងទៀត ជាជាងពឹងផ្អែកលើមហាអំណាចទំាងអស់ហ្នឹង ។ សុំទោស!

  5. Anonymous says:

    China supported Pol Pot, Comunist state. Now China is willing to supported HUN SEN to promote Comunist for Cambodia. Where is Democracy???????. Look like HUN SEN has no choice to stay in Power so he has to ask China for help back up his dictatorship. Khmer people will be falling into The Comunist state and suffer again. This is not a good choice against Western world. The western world will put the pressure on economy or something else then HUN SEN and his loyalty still have fund to drag Cambodia along.
    It is very clear, that Cambodians must be aware of what HUN SEN has done, now.
    All Cambodians is the only one who falls into a deep hole of debt. Please all Cambodians think clear before the election in 2018. If we don’t want debt, we needs to vote for CHANGE. Good luck, may God continue to bless all Cambodians.

  6. ?? says:

    Cambodia is in a political termination , please be waggling quickly to normal situation. Cambodia should be in neutral not taking sides. it is so bad HUN SEN the childish leader is triaging this poor nation in to a political war in order for him to stay in powers for the rest of his life. the question is how do all Cambodian felling No 1 will Cambodian be safe if HUN SEN still in powers No 2 what will be the consequent if two supper powers get in a fight white Cambodia case. No 3 why Cambodian can not making their designation toward democracy. all these question Cambodian should ask that question to HUN SEN leadership. I myself can not believe that a little insect can shake the whole world . I do not understanding what HUN SEN think the question is can HUN SEN make the whole world in a political war again in this 21st century. if so he can be a famous evil of the world in this century. I’m seeing clearly HUN SEN is an evil of our nation . I will never believing any word he say, he said he sacrifice his life to his nation but at this moment I see he is sacrificing his life for his powers. you are too old and too dumb please let your poor nation rest in peace . democratic for Cambodia GOD bless all Cambodian people

Leave a Reply

Submit Comment