ថៃបង្ហាញព័ត៌មានលម្អិតករណីថា លោកស្រី យីងឡាក់​ គេចខ្លួនឆ្លងកាត់កម្ពុជា

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​
http://vodhotnews.com

អភិបាលកិច្ចល្អ


សមត្ថកិច្ចថៃបន្តផ្សព្វផ្សាយព័ត៌មានលម្អិតបន្ថែម​ជុំវិញការអះអាងថា អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានបណ្តេញចេញពីតំណែង បានរត់គេចចេញពីប្រទេស ដើម្បីរួចពីការកាត់ទោស ហើយថាការរត់គេចនោះ ឆ្លងកាត់ប្រទេសកម្ពុជា។

​កាលពីថ្ងៃអង្គារម្សិលមិញ ​អគ្គស្នងការរងនគរបាលជាតិរបស់ថៃ លោក​ Srivara Ransibrahmanakul បង្ហាញ​ របាយការណ៍ស៊ើបអង្កេតរកឃើញថា លោកស្រី យីងឡាក់ រត់គេចចេញពីផ្ទះនៅក្នុងក្រុងបាងកកកាលពីថ្ងៃទី២៣ខែសីហា គឺមុនពីរថ្ងៃ នៃការសម្រេចសេចក្តីរបស់តុលាការកំពូល ជុំវិញរឿងក្តីចោទលោកស្រីថា ខ្ជះខ្ជាយក្នុងការគ្រប់គ្រងធ្វើឲ្យបាត់បង់លុយជាតិ​លើគម្រោងទិញស្រូវ។​ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ។​

នគរបាលថៃអះអាងទៀតថា លោកស្រី យីងឡាក់ បានប្រើប្រាស់រថយន្តចំនួនពីរក្នុងការរត់គេចខ្លួន គឺទី១ចាកចេញពីផ្ទះ និងដូររថយន្តមួយទៀត ​ធ្វើដំណើរទៅខេត្តស្រះកែវនៅព្រំដែន ជាប់ខេត្តបន្ទាយមានជ័យរបស់កម្ពុជា។​ ពេលនេះនគរបាលថៃបានថ្លែងថា ពួកគេកំពុងតែស្វែងរកអ្នកដែលជួយសម្របសម្រួលឲ្យលោកស្រី យីងឡាក់ រត់គេចខ្លួន។​

កាលពីខែសីហាកន្លងទៅមានការផ្សព្វផ្សាយថា លោកស្រី យីងឡាក់ ​បានគេចខ្លួន​ធ្វើដំណើរតាមរថយន្តតាមខេត្តត្រាតរបស់ថៃ ចូលដឹកដីកម្ពុជានៅខេត្តកោះកុង ហើយជិះយន្តហោះទៅសិង្ហបុរី រួចទើបបន្តដំណើរទៅកាន់ប្រទេស អារ៉ាប់រួម ជាកន្លែងដែលបងប្រុសរបស់លោកស្រីគឺ លោក ថាក់ស៊ីន ​កំពុងរស់នៅទីនោះ។​ ទោះយ៉ាងណា អាជ្ញាធរកម្ពុជា អះអាងថា មិនមានករណីលោកស្រី យីងឡាក់​ ឆ្លងកាត់ប្រទេសកម្ពុជានោះទេ។​

ជុំវិញករណីលោកស្រី យីងឡាក់ នេះ ត្រូវបាន​អ្នកវិភាគមួយចំនួន​លើកឡើង​ថា ជានយោបាយ​ដែលរដ្ឋាភិបាលយោធាថៃ ចង់ឲ្យលោកស្រី ចាកចេញពីប្រទេស ដើម្បីបន្ធូរភាពតានតឹងនយោបាយ ហើយបែរជាធ្វើសម្មភាព​បំភាន់​មហាជន​ តាមចាប់ខ្លួនទៅវិញ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

3 Responses to "ថៃបង្ហាញព័ត៌មានលម្អិតករណីថា លោកស្រី យីងឡាក់​ គេចខ្លួនឆ្លងកាត់កម្ពុជា"

  1. people says:

    What ever they do they do for nation or their country’ but our leader is serve only communist china and veitcong’ that destroyed khmer people’

  2. ម៉ាមី says:

    ម៉ាមី!
    ចង់អ្នកស្រីរត់ទៅណាក៏រត់ទៅ ម៉េចក៏ចាំបាច់រវល់ដល់កម្ពុជា អ្នកស្រីចេះបែងភាគឯណាដល់ទៅ២ ម្តងឆ្លងតាមកោះកុង ម្តងថាតាមបន្ទាយមានជ័យ បើច្បាស់ចាំបាច់ព្រលែងធ្វើអ្វីម៉េចក៏មិនចាប់ទៅ ។ អាប្រទេសមួយនេះឆ្លាតមិនតិចទេវាស្រឡាញ់សន្តិភាពណាស់ វាមិនល្ងង់ដូចយើងចេះតែបបួលគ្នាឈ្លោះ ជាញឹកញាប់កាលណាប្រទេសមួយនេះមានបាតុកម្ម មានជម្លោះ គេមើលឃើញថាចេះតែដោះស្រាយបានចេញៗ កាលពីពេលមុននេះមានបាតុកម្មមានចលាចលដែលមើលទំនងច្បាស់ជាយ៉ាប់ហើយ គិតខុសស្រឡះរបបមួយនេះមានយោធាជានាក់អារកាត់ ពន្លត់រលកកំហឹងរបស់ប្រជាជនហើយធ្វើឲ្យប្រទេសនេះមានស្ថានភាពនឹងនឡើងវិញ បែបប្រហែលជាជាតិសាសន៍នេះគេយល់ថា៖ កុំនាំគ្នាល្ងង់ពេកបបួលគ្នាឈ្លោះ តែមួយអំពុះទៀតខ្មែរតាមទាន់មិនខាន ព្រោះត្បិតអីកំរិតរស់នៅគិតជាមធ្យមនៃជនជាតិនេះ លើសខ្មែរច្រើនដងណាស់ ម៉េចក៏ល្ងង់ចាំមើលខ្មែរមួយភ្លែតទៀតមើល ខ្មែរធ្លាប់ជួលដីយើងបោះជុំរំ អង្គការសហប្រជាជាតិជាអ្នកចេញថ្លៃឲ្យ តែសៀមមិនដែលជួលដីខ្មែរសោះ ។ អារឿងណាមួយល្អគេកម្រយកខ្មែរ ទៅប្រៀបណាស់ តែបើរឿងណាអាក្រក់ចេះតែឲ្យមកមើលខ្មែរ សំណាងណាស់ដែលកម្ពុជាមានឈ្មោះជាប្រទេសប្រព្រឹត្តអំពើពុករលួយ មានជាប់លេខនឹងគេដែរ តែមានប្រទេសខ្លះគេជួយយឺតយោងមិនឲ្យយើងបានជាប់លេខមួយលើលោក បើពុំនោះសោតទេ មិនដឹងជាត្រូវយកមុខមាត់ឯណាទៅជួបដូនតានោះទេ ។ សូមទោស!

  3. Chipmonk says:

    Statistic of doing head count who in and out can be traced is considered effective when it is occurred in records. If any activity falls outside the records, then there is none to report.

Leave a Reply

Submit Comment