សមាជិក​សភា​អាមេរិក​​ចង់​​ឲ្យ​​រដ្ឋមន្ត្រី​ការបរទេស​​ដោះ​ស្រាយ​​បញ្ហា​​កំពុង​​កើត​​មាន​នៅ​​កម្ពុជា​​ជាមួយ​​លោក ហ៊ុន សែន​

ដោយ វណ្ណ សុគន្ធា
19/09/2017
RFI

media
លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា (REUTERS)


សមាជិកសភា​អាមេរិក​ចំនួន៨នាក់ កាលពី​ថ្ងៃទី១៨ ខែកញ្ញា បាន​សរសេរ​លិខិត​មួយច្បាប់​ទៅកាន់​លោក ​Rex Tillerson រដ្ឋមន្ត្រីការបរទេស​អាមេរិក ដោយ​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​ពួកគេ​ចំពោះ​បញ្ហា​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា បន្ទាប់ពី​ការចាប់ខ្លួន​លោក ​កឹម សុខា និង​ការបិទ​បណ្តាញសារព័ត៌មាន​មួយចំនួន​កាលពីពេលថ្មីៗនេះ។ ក្រុម​សមាជិកសភា​អាមេរិក​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រីការបរទេសរ​បស់​ខ្លួន​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

នៅក្នុង​លិខិត​កម្រាស់​ពីរ​ទំព័រ​របស់ខ្លួន​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អាមេរិក ក្រុម​សមាជិកសភា​អាមេរិក​ទាំង៨រូបនេះ បានបង្ហាញ​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា។ ពួកគេ​ក៏បាន​បង្ហាញ​នូវ​ការព្រួយបារម្ភ​ជាពិសេស​ផងដែរ​ចំពោះ​ការចាប់ខ្លួន​លោក​ កឹម សុខា ប្រធាន​គណបក្សប្រឆាំង និង​ការ​ប៉ន់​ប៉ង​លុបបំបាត់​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា។ ការព្រួយបារម្ភ​មួយទៀត​របស់​ពួកគេ គឺ​ចំពោះ​ការចោទប្រកាន់​ដែល​ពួកគេ​អះអាងថា​គ្មាន​ហេតុផល​របស់លោក ​ហ៊ុន សែន ដែលថា សហ​អាមេរិក​បានរួម​ដៃ​ជាមួយ​លោក​ កឹម សុខា ក្នុង​អំពើ​ក្បត់ជាតិ។ ហេតុ​ដូច្នេះហើយ ក្រុម​សមាជិកសភា​អាមេរិក បាន​អំពាវនាវ​ឲ្យ​ក្រសួងការបរទេស​អាមេរិក និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ភ្នំពេញ​បន្ត​ថ្កោលទោស​ជា​សាធារណៈ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា។

ប្រតិកម្ម​របស់​សមាជិក​សភា​អាមេរិក បាន​កើតឡើង​បន្ទាប់ពី​លោក ​កឹម សុខា ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ក្បត់ជាតិ។ វា​បាន​កើតឡើង​ដំណាលគ្នា​នឹង​ការប្រកាស​បិទ​អង្គការ​អាមេរិកាំង​ NDI ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា និង​ការបង្ក្រាប​ទៅលើ​សារព័ត៌មាន​អាមេរិក​ពីរ​ទៀត គឺ​ វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​ វិទ្យុ​អាស៊ីសេរី តាមរយៈ​ការបិទ​មិន​ឲ្យ​ផ្សាយ​បន្ត​នូវ​កម្មវិធី​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក។ សម្រាប់​ក្រុម​សមាជិកសភា​អាមេរិក ស្ថានភាព​បែបនេះ វា​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការបោះ​ឆោត​ជាតិ​ឆ្នាំ២០១៨ ដែល​នឹងមាន​ការលើកឡើង​ពី​មន្ទិលសង្ស័យ​នានា​ដែលថា ការបោះឆ្នោត​នោះ​នឹង​សេរី និង​យុត្តិធម៌​ដែរ​ឫ​យ៉ាងណា។

នៅ​ចំពោះមុខ​បញ្ហា​ទាំងនេះ ក្រុម​សមាជិកសភា​អាមេរិក​ទាំង៨រូប​បាន​អំពាវនាវ​ដល់​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson ឲ្យ​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​របស់​អាមេរិក​និង​សហគមន៍​អន្តរជាតិ​ក្នុងការ​ប្រើប្រាស់​នូវ​គ្រប់​មធ្យោបាយ​ការទូត​ចាំបាច់​ទាំងអស់ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋា​ភិ​បា​លោក​ ហ៊ុន សែន ប្រកាន់ខ្ជាប់​នូវ​បទដ្ឋាន​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ។ ពួកគេ​ក៏បាន​ស្នើសុំ​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ឲ្យ​ដោះស្រាយ​បញ្ហា​ព្រួយបារម្ភ​ទាំងអស់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្លួនឯង​តាមរយៈ​បង្កើត​មាន​សេរីភាព​សារព័ត៌មាន​និង​ការគោរព​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ជាមួយគ្នានេះ ក្រុម​សមាជិកសភា​អា​មេ​រិ​ក៏បាន​ព្រមាន​ផងដែរ​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវតែមាន​វិធានការ​លើ​បញ្ហា​ទាំងនេះ ប្រសិនបើ​ខ្លួន​ចង់​ស្វែងរក​ទំនាក់ទំនង​ល្អប្រសើរ​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ​ជាមួយ​អាមេរិក​នោះ។

នេះ​មិនមែនជា​ប្រតិកម្ម​ទី១ទេ​របស់​អាមេរិក​ចំពោះ​ស្ថានភាព​នៅ​កម្ពុជា។ កាលពីពេលថ្មីៗនេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ក៏បាន​ចេញ​ប្រតិកម្ម​នឹង​ការចោទប្រកាន់​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែល​បាន​ទាញ​អាមេរិក​ភ្ជាប់​ទៅនឹង​ករណី​លោក​កឹម សុខា។ ទូត​អាមេរិក​ថែមទាំង​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក​ កឹម សុខា ថែមទៀត។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា​តែងតែបាន​បញ្ជាក់​ហើយ​ថា សហគមន៍​អន្តរជាតិ​ក៏ដូចជា​រដ្ឋ​បរទេស​គ្មាន​ឥទ្ធិពល​ណាមួយ​មកលើ​អាជ្ញាធរ​កម្ពុជា​ក្នុងការ​ទៅ​បញ្ឈប់​ដំណើរការ​របស់​តុលាការ​លើ​សំណុំរឿង​លោក​ កឹម សុខា​ ឡើយ៕

What Next?

Recent Articles

3 Responses to "សមាជិក​សភា​អាមេរិក​​ចង់​​ឲ្យ​​រដ្ឋមន្ត្រី​ការបរទេស​​ដោះ​ស្រាយ​​បញ្ហា​​កំពុង​​កើត​​មាន​នៅ​​កម្ពុជា​​ជាមួយ​​លោក ហ៊ុន សែន​"

  1. ?? says:

    your luck is over HUN SEN the water in this small pond is getting clearer . many decade people believed you are a good GOD. so sad every thing is fake , fake GOD, fake democracy , of cause this regime cam from those former killer during POL POT regime. when all these animal got in powers from their master mind master who always wanted to swallow this poor nation alive. I would like all Cambodian focus on HUN SEN personality , his political movement , the question is>> are we Cambodian scarify our life for HUN SEN the guy that have been lying our people for many decade. please look at this evil action he was doing every thing again Cambodian constitution not even that he again world community. recently HUN SEN lost his battle field again whit AMERICKANG . you are lucky HUN SEN your former enemy AMERICKANG is too busy dealing whit north KOREA other wide you are fry like beacon. what in the world that one nation again the other nation accusing involved whit color revolution by not going through ambassador . to again whit his enemy HUN SEN is not hesitated to put KIM SOHKA in jail and accused AMERICKANG involved whit color revolution. that was so sad the this animal have no real evident to press charge KIM SOKHA. according to HUN SEN spoke man Mr SOK ESAN said KEM SOKHA was so lucky by his boss put him in jail. HAS…………… what kind of word is that I just lough my ass off did not know what to say. OH….. I know what he mean … because his boss did not kill KIM SOKHA like he kill Dr KEM LEY. my question to Mr SOK ESAN is how many Cambodian nationalist have been murder in your boss regime that never can fine out who was the killer. I tell you one word Mr dumb ass .. Cambodian have no confident to fine some kind of justice for any one who this evil wanted to get them out. I’m sorry HUN SEN you are too dumb to play some kind of politic to the world. the consequent is not only you and your family but this is the whole nation Mr dumb ass. you are really over no one can help you the coffin is there just a mater of time when you stop breading. GOD bless Cambodia and peace to all Cambodian

  2. Anonymous says:

    មើលមុខជនអន្ធពាលផ្តាច់ការនេះឲ្យហើយទៅបងប្អូន។ ប្រទេសខ្មែរគ្មានសណ្តាប់ធ្នាប់ គ្មានយុត្តិធម៏សង្គម ពុករលួយពីលើដល់ក្រោម និង មានវិបត្តិសង្គមមិនចេះចប់ ក៏ដោយសាតែគាត់ម្នាក់ហ្នឹងឯងជាមេខ្លោង។

  3. people says:

    Oh’ GOD ‘why cambodia still have a lot of sin?? why cambodia have many evil dictators?? we are cambodian people have suffer hundreds years because of khmer have un-educated ,love power,and killed or jail their own race for other nation.We knew that since Youn-hanoi came from yunan of china and took champa ‘then kampuchea kroam ‘then now we still have youn-hanoi dog that destroyed khmer ‘.Decade 60 king si haknouk become dictator and killing a lot of khmer nationalist ‘ some in public and some in hiding then become a hanoi dog and china dog ‘until killed khmer 3 million ‘ . Now ‘veitcong mafia dictator wanted to go the same path of communist king si hak nouk again’ he never learn from the past’ . Look at dictators at middle east’ they oppose U S and swearing at U S but now they got suffer for a long time and iranian people 1980 attack U S embassy ‘ since then iran become suffer till now ‘ keep asking U S to lift sanction but U S won’t forget that’.Veitname win the war 1975 ‘since then U S never do business again but now U S start to make relationship because of U S see this country will oppose in south china sea.Cambodia alway got in to danger trap ‘ why because of one groups of veitcong germs push their veitcong mafia dog to go to china while EUROPE and U S protest at south china sea’ now all Asean countries oppose the china for invade all south china sea but only cambodia followed china’ so cambodia leaded by former veitcong khmer rough is so dumb and will go to killing field again because oppose U S’.All cambodian people must remember U S is supper power’ 80% of U S money spread around the world and have value around the world but not china money.All cambodian people should learn history from the past and present then decide in the future’.GOD bless all cambodian people’