Hello VOA៖ ខ្មែរ​អាមេរិកាំង​ថា​មិន​ចង់​ឃើញ​រដ្ឋាភិបាល​ផ្តាច់ការ​នៅ​កម្ពុជា

Hello VOA

16 កញ្ញា 2017
សុខ ខេមរា
វីអូអេខ្មែរ



ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ បាន​ប្រឆាំង​នឹង​ទង្វើ​រដ្ឋាភិបាល​ចុងក្រោយ ដែល​នាំឲ្យ​សហគមន៍​អន្តរជាតិ​ប្រតិកម្ម​យ៉ាងខ្លាំង។​ ទង្វើ​ទាំងនោះ​រាប់​ទាំង​ការ​ចាប់ខ្លួន​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​ នៅ​មុន​ការ​បោះឆ្នោត​ជាតិឆ្នាំ​២០១៨។​ ក្រុម​វាគ្មិន​ក្នុង​កម្មវិធី​ Hello VOA​ បាន​ចាត់​ទុក​ការ​បង្ក្រាប​ចុងក្រោយ​របស់​រដ្ឋាភិបាល គឺជា​សកម្មភាព​ឈាន​ទៅរក​របប​ផ្តាច់ការ។​ សូម​ស្តាប់​ការ​បក​ស្រាយ​របស់​ក្រុម​វាគ្មិន​ គឺ លោក​គុជ ច័ន្ទលី​ អ្នក​វិភាគ​នយោបាយ​ក្នុង​រដ្ឋម៉ារីលែន ​(Maryland) លោក​ ទូច វិបុល​ប្រធាន​អង្គការ​សម្ព័នភាព​ខ្មែរ​អាមេរិកាំង ​ហើយនឹង​លោក រឿន វាសនា​ អតីត​បេក្ខជន​សមាជិកសភា​រដ្ឋខន់នេកទីកេត ​(Connecticut)។ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ១៥ កញ្ញា ២០១៧)

What Next?

Recent Articles