សមាជិក​គណៈ​អចិន្ដ្រៃយ៍​បក្សកុម្មុយនីស​ចិន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ ចំពេល​បុណ្យ​ភ្ជុំ​ធំ​

ដោយ វ៉ា សំណព្វ
20/09/2017
RFI

media
លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ចាប់​ដៃ​​ស្វាគមន៍​លោក លីវ​ យុនសាន (Liu Yunshan) ​សមាជិក​គណៈអចិន្ដ្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្សកុម្មុយ​និស្ដ​ចិន ​ថ្ងៃទី ​២០​ កញ្ញា​ ឆ្នាំ​២០១៧។ @FB/PM Hun Sen


សមាជិក​​គណៈ​អចិន្ដ្រៃយ៍ ​នៃ​​ការិយាល័យ​​នយោបាយ​​បក្សកុម្មុយនិស្ដ​​ចិន ​(CPC) ​លោក ​​លីវ យុន​សាន ​(Liu Yunshan) ​កំពុង​​បំពេញ​​ទស្សនកិច្ច​​រយៈពេល​៣​ថ្ងៃ​​នៅ​​កម្ពុជា​​ចាប់​ពី​ថ្ងៃ​ទី ​១៩ ​ដល់​ថ្ងៃទី ​២១​កញ្ញា​​។ ​តាម​​គម្រោង ​គណៈប្រតិភូ​​ចិន ​នឹង​​ជួប​​ជាមួយ​​មន្ត្រី​ជាន់ខ្ពស់​​រាជ​រដ្ឋាភិបាល​​កម្ពុជា​​សំខាន់ៗ ​ក្នុងនោះ​​រួម​ទាំង​​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ផង​ដែរ​។ ​អ្វី​​ជាកា​រ​​កត់​សំគាល់ ​មិន​​ដល់​​រយៈពេល​​ពីរ​​សប្តាហ៍​​ផង ​ចិន​​បាន​​បន្ត​​ផ្លាស់​​វេន​​គ្នា ​មក​​បំពេញ​​ទស្សនកិច្ច​​នៅ​​កម្ពុជា ​ចំ​ពេល​​ដែល​​ស្ថានការណ៍​​នយោបាយ​​នៅ​​កម្ពុជា ​កំពុង​​ឡើង​​កំដៅ ​និង​​ចំពេល​​ដែល​​ប្រជាជន​​កម្ពុជា ​ប្រារព្ធ​​ពិធី​បុណ្យ​​ភ្ជុំបិណ្ឌ​។  

គ្រាន់តែ​បានដាក់​ជើង​ជាន់ដី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី១៩កញ្ញា​ភ្លាម លោក លីវ យុន​សាន (Liu Yunshan) សមាជិក​គណៈអចិន្ដ្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្សកុម្មុយនិស្ដ​ចិន (CPC) និង​គណៈប្រតិភូ បាន​ទៅ​ជួប​ប្រមុខរដ្ឋស្តីទី​កម្ពុជា លោក សាយ ឈុំ និង​ជា​ប្រធានព្រឹទ្ធសភា​កម្ពុជា និង​បន្ទាប់មក​គឺ​នៅ​ព្រឹក​ថ្ងៃទី ២០ កញ្ញា​នេះ លោក​បាន​បន្ត​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន។

នៅក្នុង​ជំនួប​នៅឯ​វិមាន​សន្តិភាព​កាលពី​ព្រឹក​ថ្ងៃទី២០ កញ្ញា​នេះ ភាគី​ទាំងពីរ​កម្ពុជា-ចិន បានធ្វើ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យ៉ាងតិច​ចំនួន។ ក្នុងនោះ រួមមាន អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី «ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា និង ការ​សហប្រតិបត្តិការ» រវាង​គណបក្ស​កុម្មុយនីស្ត​ចិន​និង​គណបក្ស​ប្រជាជន​កម្ពុជា។ ទី២, អនុស្សរណៈ​ស្តីពី “ការជំរុញ​ទំនាក់ទំនង​និង​សហប្រតិបត្តិការ​រវាង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ។ ទី៣, អនុស្សរណៈ​ស្តីពី «ការអនុវត្ត​គំរោង​លើក​កំពស់​ជីវភាព» រវាង​ក្រសួងសុខាភិបាល និង​មូលនិធិ​ចិន​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍន៍ ទី៤, អនុស្សរណៈ​ស្តីពី«ការអនុវត្ត​គំរោង​លើក​កំពស់​ជីវភាព»រវាង​ក្រសួង​អប់រំ​កម្ពុជា​និង​មូល​និធិ​​ចិន​​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍន៍។ ទី៥, អនុស្សរណៈ​ស្តីពី «កិច្ចសហការ​ថត​ភាព​យន្ត​ឯកសារ» ដែល​ចុះហត្ថលេខា​រវាង​ស្ថានីយទូរទស្សន៍​ម​ជ្ឈឹ​ម​ចិន​និង​ស្ថានីយ​ទូរទស្សន៍​​ជាតិ​កម្ពុជា និង​ទី៦, គឺ​អនុស្សរណៈ​ស្តីពី «ការ​សហប្រតិបត្តិការ​សិក្សា​លើ​គំរោង​​សាងសង់​​បណ្តាញ​ទូរទស្សន៍​ឌីជីថល​ទូទាំងប្រទេស​កម្ពុជា» ដែល​ធ្វើឡើង​រវាង​ក្រសួង​​ព័ត៌មាន​កម្ពុជា ជាមួយ​ទូ​ទស្សន៍​យួ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ក្រៅពី​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​ទាំង៦នេះហើយ ភាគី​ចិន ក៏បាន​សន្យា​ព​ន្លឿ​ន​ការ​លំនាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា ប្រមាណ​ជា៣០ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ខណៈដែល​ឆ្នាំ២០១៧នេះ ចិន​បាន​នាំចូល​អង្ករ​ពី​កម្ពុជា​ប្រមាណ​ជា២០ម៉ឺន​តោន។ នេះ​បើតាម​ការប្រកាស​របស់​លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា។

ប៉ុន្តែ​អ្វី​ជាការ​កត់សំគាល់ ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​ចិន​នៅ​កម្ពុជា​ពេលនេះ បានធ្វើ​ឡើង​មិន​ដល់​រយៈ​ពីរ​សប្តាហ៍​ផង បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​អនុ​ប្រធាន​សភា​​ប្រឹក្សា​ភិ​បាល​ប្រជាជន​ចិន លោក វ៉ាង ជៀ​រ៉ូ​យ (Wang Jiarui) កាលពី ថ្ងៃ៧ កញ្ញា។ ដំណើរ​ទស្សនកិច្ច​បន្ត​កន្ទុយ​គ្នា​នៃ​គណៈប្រតិភូ​ចិន បានធ្វើ​ឡើង​ចំពេល​ដែល​ស្ថាន​ការណ៍​​នយោបាយ​នៅ​កម្ពុជា​កំពុង​ឡើង​កំដៅ ក្រោយពី​មានការ​ចាប់ខ្លួន​លោក កឹម សុខា ​ប្រធាន​គណបក្សប្រឆាំង និង​ចំពេល​ដែល​ប្រជាជន​កម្ពុជា កំពុង​មមាញឹក​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​ធំ​នៅ​កម្ពុជា។ យ៉ាងណាក៏ដោយ តាមរយៈ​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោក លីវ យុន​សាន ក៏បាន​លើកឡើង​នៅក្នុង​ជំនួប​ជាមួយ​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា កាលពី​ថ្ងៃទី ១៩ កញ្ញា​ថា ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា-ចិន នឹងមិន​អាចមាន​អ្នកណា​មក​បំបែកបំបាក់​បានឡើយ៕

What Next?

Recent Articles

3 Responses to "សមាជិក​គណៈ​អចិន្ដ្រៃយ៍​បក្សកុម្មុយនីស​ចិន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ ចំពេល​បុណ្យ​ភ្ជុំ​ធំ​"

  1. 😈omen😈 says:

    លោក ហ៊ុន សែន ជាអ្នកនយោបាយជាប់ផុងចង់មិនចង់ទាញអាមេរិកអោយជាប់ជាមួយ កឹម សុខា ដោយគឹតថាអោយខ្លួនរួចពីការចោទពេលចាប់ កឹម សុខា ដាក់គុកតែទីបំផុតជាប់ផុងហើយ។ឥឡូវនេះ ហ៊ុន សែន ក្លាយជាអាយ៉ងចិន បែជាយួនល្អឡើងវិលបំផ្លាញខ្មែរអស់ចិត្តរួចហើយអោយទៅចិនម្ដងរីឯយួនទៅផឹកស្រាក្រហមជាមួយអាមេរិកធ្វើងើយ។ជាតិជាអាយ៉ងទៅដល់ណាក៏នៅតែអាយ៉ងងើបមិនរួចនេះបានចំជាកញ្ជាស់គេម៉េន។

  2. Anonymous says:

    Our rally at Washington DC has sent the clear massage that is said “No China in Cambodia”. Because we don’t want Comunist happens inside Cambodia. HUN family can promote Comunist only for your family, Cambodians are sick and tied of Year Zero.
    🎃Hun Sen must go🎃

  3. people says:

    Veitcong mafia dictator and communist king si hak nouk are the same’ because they are so dumb un=educated and killing khmer since 1970 till now and destroy all khmer people’.Communist china and veitname must responsibility of 3 million khmer die’ .We are cambodian people must vote veitcong communist mafia dictator out ‘ we must going to real democracy and must rescue our country from veitcong dog youn-hanoi. GOD bless all cambodian people’