ក្រសួងមហាផ្ទៃបារម្ភបញ្ហាសន្តិសុខពេលនាំលោក កឹម សុខា ចូលរួមសវនាការ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​


អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានលើកឡើងពីបញ្ហាសន្តិសុខ សុវត្ថិភាព នៅ ពេលដែលនាំខ្លួនលោក កឹម សុខា ពីពន្ធនាគារខេត្តត្បូងឃ្មុំដើម្បី ចូលរួម សវនាការ នៅ សាលាឧទ្ធរណ៍នៅសប្តាហ៍ក្រោយ។​

ក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារផ្ញើទៅអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៨ ខែកញ្ញា បានស្នើឲ្យសាលាឧទ្ធរណ៍ពិចារណា ឡើងវិញក្នុងការតម្រូវឲ្យនាំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ពី ពន្ធនាគារត្រពាំផ្លុង ដើម្បីចូលរួមសវនាការនៅថ្ងៃទី២៦ ខែកញ្ញា នៅសប្តាហ៍ក្រោយ។​

លោក កឹម សុខា ត្រូវ បាន​សមត្ថកិច្ចចាប់ខ្លួន​តាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីរំលងអធ្រាត្រថ្ងៃទី៣ខែ កញ្ញា ដោយចោទពីបទក្បត់ជា​តិ។ លោក កឹម សុខា នឹងត្រូវចូលរួមសវនាការនៅសប្តាហ៍ក្រោយលើបណ្តឹងសុំនៅក្រៅឃុំ។

 

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

One Response to "ក្រសួងមហាផ្ទៃបារម្ភបញ្ហាសន្តិសុខពេលនាំលោក កឹម សុខា ចូលរួមសវនាការ"

  1. ?? says:

    I just about throw up the action that great by your dumb evil leadership and you having military powers in your hand and you saying you are worry. I know it just your evil trick that can make some people confusing what is black and what is whit. all you dumb evil seem to have so many trick that I’m the one can see it first . be every careful your enemy AMERICKANG may come to recue KIM SOKHA and kill those blind evil of the world. GOD bless CAMPOUCHEA