តុលាការកោះហៅគណៈកម្មការ៣រូបនៃបុណ្យសពលោក កែម ឡី

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧​ | ម៉ោង 4:52 PM
http://vodhotnews.com

កែម ទ្បី | សិទ្ធិមនុស្ស

ពិធីបុណ្យសពលោកបណ្ឌិត កែម ឡី នៅវត្តចាស់ (រូបភាពដោយ លោក លី វេហា)


សាលាដំបូងរាជធានីភ្នំពេញបានកោះហៅគណៈកម្មការរៀបចំបុណ្យលោក កែម ឡី ចំនួន​៣រូបឲ្យចូលបំភ្លឺនៅខែ ក្រោយជុំវិញ បច្ច័យចូលបុណ្យ​សព ដែលការកោះហៅឲ្យចូលបំភ្លឺនេះធ្វើឡើងតាមបណ្តឹងរបស់ គណបក្សយុវជន កម្ពុជា។​

ក្នុងដីកាកោះចំនួន ៣ ផ្សេងគ្នារបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ២២ ខែ កញ្ញានេះ លោក គុជ គីមឡុង ព្រះរាជអាជ្ញារងបានកោះហៅលោក ប៉ា ងួនទៀង និង លោក មឿន តុលា ចូលបំភ្លឺនៅថ្ងៃទី ០៩ ខែតុលា វេលាម៉ោង ០៩ ព្រឹកដើម្បីសាកសួរបំភ្លឺពីដំណើររឿង ពាក់ព័ន្ធនិងបច្ច័យ​បុណ្យសពលោក បណ្ឌិត កែម ឡី និង បទរំលោភលើ ទំនុកចិត្តតាមពាក្យបណ្ដឹងរបស់ឈ្មោះពេជ្រ ស្រស់។

ចំណែកឯព្រះតេជគុណ ប៊ុត ប៊ុនតិញ​ ត្រូវបានកោះហៅចូលបំភ្លឺនៅថ្ងៃទី ១១ ខែ តុលាវេលាម៉ោង ៩ ព្រឹកដើម្បី សាកសួរ​ករណីដូចគ្នា។​

លោក មឿន តុលា ប្រាប់ថា លោកមិនទាន់ទទួលបាន​ដីកាកោះហៅនោះទេ តែលោកថានឹងពិភាក្សាជាមួយមេធាវី របស់លោកក្នុងការពិចារណាថាចូលបំភ្លឺតាមដីកា ឬយ៉ាងណា។

លោកមឿន តុលា ក៏បានរិៈគន់ និងងឿងឆ្ងល់ចំពោះចំណាត់ការរបស់តុលាការលើករណីនេះ ដោយសារដើម​បណ្ដឹង​មិនមែន​ជាសាច់ញាតិនៃសពលោក បណ្ឌិត កែម ឡី នោះទេ។

លោក តុលា បន្តថាគណៈកម្មការបុណ្យបានត្រឹមតែជួយផ្នែកបច្ចេកទេស និងសកម្មភាពទូរទៅ មិនមាន​តួនា​ទី​កាន់លុយបុណ្យនោះទេ រាល់បច្ច័យទាំងអស់ត្រូវកាន់កាប់ដោយម្ចាស់ដើមបុណ្យ និង បញ្ចូលផ្ទាល់ទៅកាន់​គណនេយ្យ​ធនាគាររបស់ភរិយានៃសពលោកបណ្ឌិត កែម ឡី។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់ជំហរពីលោក ប៉ា ងួនទៀង និង ព្រះតេជគុណ ប៊ុត ប៊ុនតិញបានទេ នៅរសៀលនេះ។ ប៉ុន្តែកន្លងទៅ​ព្រះតេជគុណប៊ុត​ ប៊ុនតិញ សមាជិកគណៈកម្មការបុណ្យសពលោកកែម ឡី ធ្លាប់បញ្ជាក់ជំហរថាព្រះអង្គនឹងមិន​ចូល​​​បំភ្លឺនៅតុលាការតាម បណ្តឹងរបស់របស់លោក ពេជ្រ ស្រស់ទេ ព្រោះព្រះអង្គជាសង្ឃ ដូច្នេះបើមាន​បញ្ហាអី​អាច​ប្តឹង​ទៅស្ថាប័នសង្ឃដើម្បីរកដំណោះស្រាយ។

ព្រះតេជគុណប៊ុត ប៊ុនតិញ ក៏បានច្រានចោលការចោទលើភាពមិនច្បាស់លាស់ ឬ កិបកេងលុយបុណ្យ ហើយព្រះ​អង្គបន្តថា ការប្តឹងធ្វើឡើងនេះគឺគ្រាន់តែជាការស៊ីឈ្នួលផ្នែកនយោបាយ​។

ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូងរាជធានីភ្នំពេញ​កាល​ពីថ្ងៃទី ០៨ ខែ កញ្ញា ស្នើឲ្យមានការស៊ើបអង្កេតលើគណកម្មការបុណ្យសព លោក កែម ឡី ដោយលោកថា​ដើម្បី តម្លាភាព​សង្គម កុំឲ្យមានការលួចបន្លំលុយបុណ្យសព ការស្វែងរកយុត្តិធម៌ឲ្យអ្នកចូលបច្ច័យបុណ្យសព និង រកយុត្តិធម៌ជូនក្រុមគ្រួសារសពលោក​ កែម ឡី ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

What Next?

Recent Articles

3 Responses to "តុលាការកោះហៅគណៈកម្មការ៣រូបនៃបុណ្យសពលោក កែម ឡី"

  1. Anonymous says:

    នេះជាកល្បិចកម្ចាត់កម្ចាយ តាមអុកឡុក បំបែក អ្នកប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិល និងប្រជាជនដែលនៅគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី។ អ្នកចេញមុខអនុវត្តកល្បិចថោកទាបនេះគឺឈ្មោះ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាអាយ៉ងស៊ីឈ្នួលឲ្យគណបក្សប្រជាជន។

  2. PHKA says:

    យុវជន”ពេជ្រស្រស់” គួដូរឈ្មោះទៅជា”សែន ស្រស់”ដែលចេះរកសីុ”ប្តឹងផ្ដល់”ចិញ្ចិមជីវឹតតាមក្បួនបីតាជាម្ចាស់របស់ខ្លួន។

  3. ?? says:

    this murder case will hunt HUN SEN the evil person to the end of his life. HUN SEN can not get away from this murder case. I have no though HUN SEN was the only evil who order to do this murder. whatever going up it have to come down MR just wait the time is getting closer to the final stage. you can not get away from this murder even you have wing to fly . GOD will punishing you till the end. GOD bless Cambodia