ប្រមុខ​ការទូត​ខ្មែរ៖ កម្ពុជា​រង​គ្រោះ​​ដោយ​សារ​​​​សិទ្ធិ​មនុស្ស​និងប្រជាធិបតេយ្យ​ជាង​២០​ឆ្នាំ​ហើយ

ដោយ អ៊ឹម រចនា
23/09/2017
RFI

media
លោក ​ប្រាក់ សុខុន ប្រមុខ​ការទូត​ខ្មែរ ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នា​ទីក្រុងញ៉ូវយ៉ក ថ្ងៃ​ទី​២២ កញ្ញា ២០១៧ (UN.org)


បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ គឺ​ជា​គោលដៅ​តាម​ដាន​របស់​ប្រទេស​មួយ​ចំនួន អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្ដរជាតិ​មួយ​ចំនួន រួម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ខ្លះ​ផង​។ នេះ​គឺ​ជា​អ្វី​ដែល​ប្រមុខ​ការទូត​ខ្មែរ លោក ប្រាក់ សុខុន ថ្លែងការណ៍​នា​​ឱកាស​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញ៉ូវយ៉ក កាល​ពីថ្ងៃ​ទី​២២​កញ្ញា​​ម្សិលមិញ​។ ប្រមុខ​ការទូត​ខ្មែរ បាន​សង្កត់​ធ្ងន់​ថា ​​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​​នេះ ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​គោលដៅ​នយោបាយ​ ហើយ​កម្ពុជា​បាន​រង​គ្រោះ​ដោយ​សារ​បញ្ហា​នេះ ​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ​​។

ថ្លែង​ជា​ភាសា​បារាំងរយៈ​ពេលជាង​​១៦នាទី លោក ប្រាក់ សុខុន បាន​គូស​បញ្ជាក់​ច្បាស់​ៗ​ថា កម្ពុជា​ប្រកាន់យក​គោលការណ៍​ជា​សកល​នៃ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន ដូច្នេះ​កម្ពុជា​គ្មាន​បញ្ហា​ជាមួយការ​ឃ្លាំ​មើល​កាតព្វកិច្ច​របស់​កម្ពុជា​លើ​បញ្ហា​សិទ្ធិ​មនុស្ស​​ឡើយ ប្រសិន​បើ​ការ​ឃ្លាំ​មើល​នោះ មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​លម្អៀង ឬ​ដោយ​វិមតិ​សង្ស័យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាប់​ឆ្នោត​​។

បើ​តាមប្រមុខ​ការទូត​ខ្មែរ ការ​វាយ​តម្លៃ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស វា​អាស្រ័យ​ទៅ​លើ​ចំណាប់​អារម្មណ៍​ផ្នែក​នយោបាយ​របស់​ប្រទេស​មហា​អំណាច ដូច​គ្នា​ទៅ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធំ​ៗ​ដែរ ដែល​របៀប​វារៈ​របស់​ពួក​គេ គឺ​ឃ្លាត​ឆ្ងាយ​ខ្លាំង​ណាស់​ពី​នយោបាយ​អព្យាក្រឹត។ លោក​ថា បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​បាន​លើក​ឡើង​តែ​នៅ​ពេល​ដែល​ផល​ប្រយោជន៍​របស់​មហាអំណាច​ធំ​ៗ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ បើ​មិន​ដូច្នោះ​ទេ អ្វី​ដែល​គេ​បាន​ឮ គឺ​មាន​តែ​ភាព​ស្ងៀមស្ងាត់​ប៉ុណ្ណោះ។

លោក​ ប្រាក់ សុខុន សង្កត់​ធ្ងន់​ទៀត​ថា បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​គោលដៅ​នយោបាយ​ ហើយ​កម្ពុជា​បាន​រង​គ្រោះ​ដោយ​សារ​បញ្ហា​នេះ ​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ​​៖ រង​គ្រោះ​ព្រោះ​តែ​សេចក្ដី​រាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ដែល​តែង​តែ​សរសេរ​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា ដោយ​គ្មាន​ការ​វិនិច្ឆ័យ, ថ្កោល​ទោស​រដ្ឋាភិបាល ហើយ​លើក​តម្កើង​បក្ស​ប្រឆាំង​ថា​ជា​អ្នក​គោរព​សិទ្ធិ​មនុស្ស​។ ប៉ុន្តែចំពោះ​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​របស់​បក្ស​ប្រឆាំង​វិញ គេ​មិន​ដែល​មាន​ឃើញ​មាន​សរសេរ​នៅ​ក្នុង​របាយការណ៍​នោះឡើយ​ បើ​ទោះ​បី​ជា​បក្ស​ប្រឆាំង​នោះ ពន្យុះ​ឲ្យ​ពលរដ្ឋ​ទៅ​ដក​បង្គោល​ព្រំដែន ញុះញង់​បង្កើត​ភាព​ស្អប់​ខ្ពើម​ជាតិសាសន៍ និង​ផ្សព្វផ្សាយ​សន្ធិសញ្ញា​ព្រំដែន​ក្លែងក្លាយ​ក៏​ដោយ​។

រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ខ្មែរ បាន​លើក​ឡើង​ថា ថ្មី​ៗ​នេះ កម្ពុជា​ត្រូវ​រង​ការ​វាយ​ប្រហារ​ដោយ​សារ​តែ ខ្លួន​បិទ​វិទ្យាស្ថាន​អន្ដរជាតិ​មួយ​ដែល​មាន​ចេតនា​គាំទ្រ​បក្ស​ប្រឆាំង​និង​រំលោភ​ច្បាប់, ប្រាប់​ឲ្យ​កាសែត​បង់​ពន្ធ​​ជូន​រដ្ឋ, និង​ចាប់​ខ្លួន​មន្ដ្រី​បក្ស​ប្រឆាំង​ម្នាក់​ដែល​សារភាព​ថា​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​មហា​អំណាច ដើម្បី​ផ្ដួល​រំលំរដ្ឋាភិបាល​។ ចំពោះ​រឿង​អស់​នេះ ​លោក​រដ្ឋ​មន្ដ្រី​ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​ប្រទេស​ណា ដែល​អត់ឱនឲ្យ​​នោះ​?

សម្រាប់​លោក ប្រាក់ សុខុន ប្រវត្តិសាស្ត្រ​បាន​បង្រៀន​កម្ពុជា​​​ថា ការ​ជ្រើស​រើស​ផ្លូវ​ដើរ​តាម​ការ​កំណត់​របស់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់ ហើយការ​អនុវត្ត​​ខ្លះ​ពី​ខាង​ក្រៅ ជា​រឿយ​ៗ​បាន​ក្លាយ​ទៅ​ជា​បញ្ហា មិន​មែន​ជា​ដំណោះ​ស្រាយ​នោះ​ទេ​។ កម្ពុជា​ត្រូវ​គេ​ចោទ​ថា​រំលោភ​លទ្ធិ​ប្រជាធិបតេយ្យ ដោយ​សារ​តែ​នៅ​ក្រោម​ច្បាប់​ជាធរមាន កម្ពុជា​កំពុង​កាត់​ទោស​និង​ដាក់​ទោសទណ្ឌ​លើ​អ្នក​ដែល​បំពាន​ច្បាប់​ទាំង​នោះ​។ នេះ​បើ​តាម​ប្រមុខ​ការទូត​កម្ពុជា​។

ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្សនិង​លទ្ធិប្រជាធិបតេយ្យ​​ដដែល​នេះ ប្រមុខ​ការទូត​ខ្មែរ​បញ្ជាក់​ថា ការ​ចរចារវាង​រដ្ឋាភិបាលមួយ​ចំនួន នឹង​មាន​លក្ខណៈ​សម​ហេតុផល​និង​គួរ​ឲ្យ​ទុក​ចិត្ត​បាន ដរាប​ណា​ប្រទេស​ទាំង​នោះ អនុវត្ត​ស្តង់ដារ​ដូច​គ្នា​ ដោយ​ចំពោះ​ការ​វាយ​តម្លៃ ការ​រិះគន់ និង​ការ​ថ្កោល​ទោស​របស់​ពួក​គេ​៕

What Next?

Recent Articles

7 Responses to "ប្រមុខ​ការទូត​ខ្មែរ៖ កម្ពុជា​រង​គ្រោះ​​ដោយ​សារ​​​​សិទ្ធិ​មនុស្ស​និងប្រជាធិបតេយ្យ​ជាង​២០​ឆ្នាំ​ហើយ"

  1. Anonymous says:

    Cambodian people say that Cambodian do not have human rights, justice, fair, and no democracy. Cambodian people all oppose the minister’s argument. Cambodian people believe that he lies on human rights and democracy.

  2. Anonymous says:

    ល្បិចចោរស្រែកដេញចាប់ចោរ។ ពួករំលោភសិទ្ធិមនុស្សស្រែកប្រាប់ពិភពលោកថាពួកវាជាជនរងគ្រោះនៃលទ្ធិប្រជាធិបតេយ្យជាង២០ឆ្នាំទៅវិញ។ ពិតជាគួរឲ្យអស់សំណើចមែន។ តាមពិតទៅមានតែលទ្ធិកុម្មុួនីស្តផ្តាច់ការទេ ដែលធ្វើឲ្យប្រជាជននិងប្រទេសជាតិរងគ្រោះ គ្មានសេរីភាព រងការសង្កត់សង្កិន ចាប់មនុស្សដាក់គុកដោយមិនគោរពច្បាប់ជាតិនិងអន្តរជាតិ។ កុហក់បោកប្រាស់ពិភពលោកលែងសមហើយលោករដ្ឋមន្ត្រីកុម្មុនីស្ត។

  3. Anonymous says:

    Hun Sen regime must be changed to the power of Democracy.
    Hun Sen must go,
    We don’t want Comunist inside Cambodia,
    We want free and fair election in 2018,
    Peaceful transition power.
    No Dictators in side CAMBODIA,
    No China politic ties,
    Democracy must be restored for Cambodia,
    Cambodia needs 1/100000 Bond Map which is installed at the United Nation.
    No illegal immigrants from other countries.

  4. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    ក្រុមស្តេចបាតផ្សា ចោរហារយ​ (ចោរស្រែកចាប់ចោរ)។

  5. ?? says:

    in this article I myself can say Cambodia is a victim of communist CHINA and communist VIETCONG . the question is do we think these two communist they really wanted Cambodia to be a democratic nation???????????? GOD bless CAMBODIA

  6. អាវ ពីបាច់ says:

    ពួកអាលុញ លិត និងទ្រ ស៊ុត សម្តេចតេជោ

  7. people says:

    This guy (prak so khon) talking like shit’ lie to international and cambodian people around the world ‘ .This guy echo beast regime like north korea foreign minister said to U S ‘ but mr trump said won’t see him much longer ‘ so every body know it mean” .Cambodia will be the same’ won’t see this guy in the future ‘. GOD bless all cambodian people