សង្ឃ ប៊ុត ប៊ុនតិញ ថា ពេជ្រ ស្រស់ សម្លាប់កិត្យានុភាព កែម ឡី ខណៈប្រឈមនឹងបណ្ដឹង

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧​
http://vodhotnews.com

អភិបាលកិច្ចល្អ

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ក្នុងបន្ទប់ផ្សាយ ​VOD កាល​ពីពេល​កន្លង​មក


ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ បាន​រិះគន់​ប្រធាន​គណបក្ស​ថ្មី​មួយ​ថា បាន​ចូល​រួម​សម្លាប់​កិត្យានុភាព​លោក​បណ្ឌិត កែម ឡី បន្ទាប់​ពី​ព្រះ​អង្គ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ជុំ​វិញ​ថវិកា​បុណ្យ​សព​អ្នក​វិភាគ​ដ៏​ល្បី​ល្បាញ​រូប​នេះ។

ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ ត្រូវ​បាន​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ប្ដឹង​ទៅ​តុលាការ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ជុំ​វិញ​ថវិកា​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ដោយ​ថា ដើម្បី​តម្លាភាព​សង្គម កុំ​ឲ្យ​មាន​ការ​បន្លំ​លុយ​បុណ្យ​សព រក​យុត្តិធម៌​ជូន​អ្នក​ចូល​បច្ច័យ​បុណ្យ​សព និង​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​លោក កែម ឡី។

ព្រះ​អង្គ​នេះ និង​បុគ្គល ២​រូប​ទៀត មាន​លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​លោក មឿន តុលា ប្រធាន​មជ្ឈ​មណ្ឌល​សង់ត្រាល់ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹកថ្ងៃ​ទី​០៩ ខែ​តុលា​ខាង​មុខ ទៅ​តាម​បណ្ដឹង​របស់​មេ​បក្ស​យុវជន​កម្ពុជា។

ដោយភ្ជាប់​នូវ​រូប​លោក ពេជ្រ ស្រស់ និង​ដីកា ៣ សន្លឹករបស់សាលាដំបូងរាជធានីភ្នំពេញ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានលើកឡើងក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃ​ម្សិលមិញ​ថា តុលាការចេញដីកា​កោះបី​សន្លឹក​​ចាត់​ការ​មនុស្ស​បី​នាក់​​ទៀត​ ហើយបុគ្គលដើមបណ្ដឹង លោក ពេជ្រ ស្រស់ ចង់បានរបស់ដែល​គេ​ឱ្យ ដូចជា ឱ្យ​ឈ្នៈ ឱ្យ​លាភ ជាដើម។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឍដីកាថា៖ ​«គាត់បានចូលរួមសកម្មក្នុង​ការសម្លាប់​កិត្យានុភាព​លោកបណ្ឌិត កែម ឡី។ ក្មេងម្នាក់នេះអុជធូបប្រាថ្នាចង់ធ្វើរឿង​មិនត្រូវ រឿងគ្មានប្រយោជន៍ដល់​ជាតិ​ខ្មែរ​យើង»។

លោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹងទៅសាលា​ដំបូងរាជ​ធានីភ្នំពេញ​កាល​ពីថ្ងៃទី ០៨ ខែ កញ្ញា ស្នើ​ឲ្យ​មាន​ការស៊ើប​អង្កេតលើគណៈកម្មការបុណ្យសព​លោក កែម ឡី ដោយលោកថា​ ដើម្បី​តម្លាភាព​សង្គម កុំឲ្យ​មាន​ការ​លួច​បន្លំ​លុយបុណ្យសព ការស្វែងរកយុត្តិធម៌ឲ្យអ្នកចូលបច្ច័យបុណ្យសព និង​រក​យុត្តិធម៌ជូន​ក្រុមគ្រួសារសពលោក​ កែម ឡី។

គណៈកម្មការបុណ្យ បានរិះគន់ចំណាត់ការរបស់តុលាការលើករណីនេះ ដោយសារដើម​បណ្ដឹង​មិនមែន​ជាសាច់​ញាតិ​នៃ​សពលោក បណ្ឌិត កែម ឡី នោះទេ ហើយគណៈកម្មការបុណ្យបានត្រឹមតែជួយផ្នែកបច្ចេកទេស និង​សកម្មភាព ទូរទៅ មិនមាន​តួនា​ទី​កាន់លុយបុណ្យនោះទេ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

What Next?

Recent Articles

4 Responses to "សង្ឃ ប៊ុត ប៊ុនតិញ ថា ពេជ្រ ស្រស់ សម្លាប់កិត្យានុភាព កែម ឡី ខណៈប្រឈមនឹងបណ្ដឹង"

  1. PHKA says:

    យុវជន”ពេជ្រស្រស់” គួដូរឈ្មោះទៅជា”សែន ស្រស់”ដែលចេះរកសីុ”ប្តឹងផ្ដល់”ចិញ្ចិមជីវឹតតាមក្បួនបីតាជាម្ចាស់របស់ខ្លួន។

  2. Anonymous says:

    Le jeune Pich est vraiment un idiot !

  3. ខ្មែរសុវណ្ណភូមិ says:

    សូមថ្វាយបង្គំប្រគេនពរចំពោះព្រះអង្គអោយជួបពុទ្ធពរទាំង៥ ។ ព្រះអង្គអាចសូត្រភាវនាដូចតទៅ៖ ឥន្ចសិរី ឥន្ចយសំ ឥន្ចរូបំ សិទ្ធិកិច្ចំ សិទ្ធិកម្មំ តថាគតោ និរន្តរំ សិទិ្ធជយំ សិទិ្ធសុខំ សិទិ្ធលាភំ ភវន្តុមេ ។ ដើម្បីកុំអោយមារសត្រូវអាចក្លាយទៅជាមិត្តនិងកុំអោយវាមកមកបៀតបៀន បានឡើយ ជាពិសេសពួកអន្ធពាល ។ សូមក្រាបថ្វាយបង្គំព្រះអង្គពីចំងាយ។

  4. people says:

    mr pich srorse look like dog ‘ his face look real dog and his brain the same