អគ្គិភ័យឆាប់ឆេះរោងចក្រមួយកន្លែងនៅម្ដុំចោមចៅ អាជ្ញាធរថា គ្មានអ្នករងគ្រោះថ្នាក់

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧​ | ម៉ោង 4:28 PM
http://vodhotnews.com

សន្ដិសុខ

រូបភាពពីហ្វេសប៊ុក


អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា រោងចក្រផលិតបាតស្បែកជើងមួយកន្លែងនៅម្ដុំ​ចោមចៅ ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​កាលពីវេលាម៉ោងជាង ២​រសៀល​ថ្ងៃ​នេះ តែ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ឬ​របួស​នោះទេ។

បើតាមការឲ្យដឹងពីមន្ត្រីប្រចាំការនៅស្នងការនគរបាលខណ្ឌពោធ៍សែនជ័យ លោក ខួង សម្បត្តិ បានឲ្យដឹងថា អគ្គី​ភ័យ​មួយបានឆាប់ឆេះរោងចក្រផលិតបាតស្បែកជើងមួយកន្លែងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធ៍សែន​ជ័យ តែមិនបណ្ដាលឲ្យមនុស្សស្លាប់ ឬរបួសនោះទេ។

លោក​ ខួង សម្បត្តិ​ បាន​ឲ្យ​ដឹង​បន្ថែម​ថា​ រហូត​មក​ដល់​ពេល​នេះ​ កម្លាំង​សមត្ថកិច្ចបាន​អន្តរាគមន៍​ពន្លត់​រួច​រាល់​ហើយ​ តែ​​លោក​មិន​ទាន់​ដឹង​ពី​មូល​ហេតុ ឬ​ទំហំ​នៃ​ការ​ខូច​ខាត​នៅ​ឡើយ​ទេ​៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

What Next?

Recent Articles